A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 April 2014

Analysis: Does Mr. Hun Sen have the political will to negotiate to end the political crisis? វិភាគ​៖​ តើ​លោក​ ហ៊ុន សែន ​ពិតជា​មាន​ឆន្ទៈ​ពិត ​ចង់​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ​ឬទេ​?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ ណាត សុភាព)
​ការចរចា​របស់​គណ​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ផ្អាក​ទៅ​វិញ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា នៅពេល​ដែល​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត ជជែក​ពិភាក្សា​ដល់​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​ដាក់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ​។
ក្រោយ​ជំនួប​លើក​ទី​៤ នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា​សា​របស់​គណបក្ស​ទាំង​ពីរ​ជាង​១​ម៉ោង គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ផ្អាក​ការចរចា​ដោយ​ចោទថា គណបក្ស​ប្រជាជន​មិន​មាន​ឆន្ទៈ​ចរចា ទន្ទឹម​នឹង​នោះ​គណបក្ស​ប្រជាជន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​ចាប់​បង្ខំ​ឲ្យដៃ​គូ​ព្រម​តាម​ការទារ​របស់ខ្លួន​មុន​ការចរចា​។
​នៅ​ថ្ងៃ​ទី​០១​ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ក្រោយ​ពេល​ចូលរួម​ប្រជុំ​សភា​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នៅ​តែ​ប្រកាន់​ជំហរ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ តែ​គណបក្ស​សង្គ្រោះ​មិន​គោលជំហរ​ច្បាស់លាស់​ទេ​។ លោក​មិន​ពន្យល់​លម្អិត​ពី​បញ្ហា​នេះ​ទេ ដោយ​បង្វែរ​សំនួរ​នោះ ឲ្យ​អ្នកសារព័ត៌មា​នទៅ​សួរ​គណបក្សប្រឆាំង​វិញ​ «ប្រហែលខ្ញុំមិនអាចបំពេញនូវបំណង របស់អស់លោកបានទេ។ វាមានរឿងអញ្ចេះ ដោយសារតែយើងបានកំណត់ថាយើង ត្រូវដើរទៅមុខ ឯអ្នកដទៃ គេម្តងដើរទៅមុខ គេម្តងដើរថយក្រោយ អ៊ីចឹងអ្នកដែលត្រូវសួរអស់លោកទៅសួរអ្នកដទៃ មិនមែនសួរខ្ញុំទេ»។
មន្ត្រីជាន់ខ្ពស់ និង ជា​សមាជិក​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ថ្លែងថា ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដាក់​ជា​ស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័ន​ធម្មនុញ ហើយសមាជិក​កើតចេញពី​ការបោះឆ្នោត​ពី​សមាជិក​សភា​២​ភាគ​៣​នោះ ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​ជាប់គាំង​ទៅវិញ​។​
​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​លោក​ហង្ស ពុទ្ធា ផ្តល់​អនុសាសន៍​ថា គណបក្ស​ទាំង​ពីរ​គួរ​យោគយល់​គ្នា​ក្នុង​ចរចា​ហើយ​ត្រូវ​ផ្តោត​សំខាន់​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​បោះឆ្នោត​ក្លាយជា​ស្ថាប័ន​ដែល​មាន​ភាព​ឯករាជ្យ​។
ហេតុផល​ខាងលើ​តើ​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន​សែន​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការចរចា ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ​ឬទេ​?
មាន​ហេតុផល​មួយចំនួន​ដែល​បង្ហាញ​ថា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចង់​ចរចា​បញ្ចប់ វិបត្តិ​នយោបាយ​ដូចជា ការ​មិន​ឯកភាព​គ្នា​នេះ សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ រួមមាន​ទាំង​សហរដ្ឋអាមេរិក អូស្ត្រាលី និង​បណ្តាល​ប្រទេស​ជា​សមាជិក​របស់​សភាព​អឺរ៉ុប​២៨​ប្រទេស ដែល​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ឲ្យស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

ស្ថានការណ៍​នយោបាយ​មិន​ច្បាស់លាស់ ដែល​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចធ្លាក់​ចុះក៏ជា ចំណុច​ដែល​នាំឲ្យ​លោក​ហ៊ុន សែន ត្រូវ​គិត​ពី​ការចរចា​ជាមួយ​គូប្រជែង​នយោបាយ​ដែរ​។​
​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ព្យាក​រថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៤​នេះ នឹង​ធ្លាក់​ចុះ​តិចតួច គឺ​មក​នៅត្រឹម​៧% ដោយសារ​បញ្ហា​ជាប់​គាំង​នយោបាយ និង​បាតុកម្ម​របស់​កម្មក​រោង​ចក្រ​កាត់ដេរ​។​
​របាយការណ៍​ពិសេស​ប្រចាំឆ្នាំ​របស់ ADB ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែ​មេសា ក្រោម​ចំណងជើង​ថា ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ២០១៤ (ADO 2014) លើកឡើងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ថយ​ចុះ​មក​នៅត្រឹម ៧% នៅ​ឆ្នាំ​២០១៤​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន ៧,២%​។ មូលហេតុ​នៃ​ការធ្លាក់ចុះ ADB បញ្ជាក់ថា ដោយសារ​ស្ថានភាព​នយោបាយ​ស្ថិតក្នុង​ភាព​មិន​ច្បាស់លាស់​។​
​ទន្ទឹមនឹងនេះ អ្នកតាមដាន​បញ្ហា​សង្គម​សង្គម​ក៏​ពិនិត្យ​មើល​ឃើញ​ចំណុច​មួយចំនួន​ដែល​នាំឲ្យ​លោក​ហ៊ុន​សែន ចង់​អូសបន្លាយ​ការចរចា​ដែរ​។ បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ នាំយក​គោលបំណង​ពីរ​សំខាន់​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ ទី​១​ការធ្វើ​កំណែ​ទម្រង់ការ​បោះឆ្នោត​ឲ្យ​ឯករាជ្យ និង ទី​២​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​
ប្រសិនបើ​គោលបំណង​ទាំងពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​នៅលើ​តុ​ចរចា​នោះ លោក ហ៊ុន​សែន មិន​ប្រាកដ​ថា អាចបន្តអង្គុយ​លើ​កៅអី​នាយករដ្ឋមន្ត្រី​រហូតដល់​ឆ្នាំ​២០១៨​ទេ​។​
ចំណុច​មួយទៀត​គណបក្ស​ប្រជាជន ក៏​អាច​ទុក​ពេលវេលា សម្រាប់​សាង​គុណសម្បត្តិ​លុបលាង​កំហុស ដែល​មាន​ក្នុង​ពេល​ដឹកនាំ​កន្លង​នាំឲ្យ​ប្រជាពលរដ្ឋ​ដក​សេចក្តីទុកចិត្ត​នោះ​។
លទ្ធផល​ នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា​គណបក្ស​ប្រជាជន​កម្ពុជាថយចុះ​២២​អាសនៈ គឺ​ថយ​ពី​៩០​អាសនៈ​នៅ​អាណត្តិ​ទី​៤ មក​ត្រឹម​៦៨​អាសនៈ​នៅ​អាណត្តិ​ទី​៥​។ របាយការណ៍​លើក​ទី​១០​របស់ ​IRI បង្ហាញ​ចំណុច​ដែល​ប្រជាពលរដ្ឋ​យល់ថា កម្ពុជា​ដើរ​លើ​ផ្លូវខុស ដោយសារមាន​ អំពើពុករលួយ បក្ខពួកនិយម បំផ្លាញ​ធនធានធម្មជាតិ និង កសិផល​លក់​បាន​តម្លៃ​ទាប​ជា​ដើម​។​
លោក សម រង្ស៊ី ថ្លែងថា លោក​មិន​ចាប់អារម្មណ៍​ការលើកឡើង​របស់​លោក​ហ៊ុន​សែន ទេ ហើយ​លោក​បញ្ចាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ចរចា​ដដែល «អ្នកណាគេចង់ថាអីថាទៅ ចំពោះគណបក្សសង្គ្រោះជាតិ គឺយើងនៅតែប្រកាន់ គោលជំហរដដែល។ គោលជំហរទី១ គឺសុំឲ្យស៊ើបអង្កេតពីភាពមិនប្រក្រតី ហើយបើមិនមានការស៊ើបអង្កេត ពីភាពមិនប្រក្រតី ទាក់ទងនឹងការបោះឆ្នោតកន្លងទៅហើយ គេត្រូវតែមានការរៀបចំ ការបោះឆ្នោតឡើងវិញ»។​
​ទោះជា​យ៉ាងណា​គណបក្សនយោបាយ​ទាំង​សុទ្ធតែ​ដឹង​រៀងៗ​ខ្លួន​ថា មិន​អាច​ខ្វះ​គ្នាទៅវិញទៅមក​បានទេ គឺ​លោក ហ៊ុន សែន​មិន​អាច​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច វៀតណាម ចិន ឬ កូរ៉េ​ខាងជើង​បាន​ទេ ចំណែក​លោក សម រង្ស៊ី ក៏​ដឹង​ខ្លួនថា ​មិន​អាច​ដឹកនាំ​បាតុករ​ធ្វើបាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​តែ​ម្តង​បានដែរ​។ ដូច្នេះ បក្ស​ទាំងពីរ​សុទ្ធតែ​មាន​បំណង​នៃ​ការចរចា តែ​គ្រាន់​ថា ការចរចា​នៅ​បារម្ភ​ពី​ការបាត់បង់​ប្រយោជន៍ ឬ ការចរចា​មិន​ទាន់​មាន​យន្តការ​ដែល​ភាគី​អាច​ជឿជាក់​គ្នា​បាន​។​
​លោក​ហង្ស ពុទ្ធា សង្កេតឃើញថា ក្រោយ​បង្ហាញ​ឥទ្ធិពល​ដាក់​គ្នា​របស់​គណបក្ស​ទាំង​ពីរ​មួយ​រយៈ​មិន​ទទួល​លទ្ធផល​នោះ​ទើប​ពួក​គេ​ងាក​មក​តុ​ចរចា​។ តែ​ល​ពុទ្ធា បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​មាន​ព្រៀប​ច្រើន​ក្នុង​ការចរចា​ជា​ឧបសគ្គ​ចំបង​មួយ ក្នុងការ​ស្វែង​ចំណុចរួម​នោះ​។
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: