A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 April 2014

Foreign Minister warns ambassador to South Korea, Mr. Suth Dina [Is it because he is too close to Cambodian immigrant workers who are generally supporters of the opposition?] លោក ហោ ណាំហុង ព្រមាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, VOD

លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាពេលកន្លងមក
រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង ព្រមាន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ​(​ខាងត្បូង​) អំពី​ករណី​គ្រប់គ្រង​ត្រា​របស់​ស្ថាតទូត​។​
លិខិត​ណែនាំ​របស់ លោក ហោ ណាំហុង ផ្ញើរ​ជូន លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ចុះ​ថ្ងៃ​ទី២១ ខែ​មេសា​នេះ បាន​​សរសេរថា "ហាម​ដាច់ខាត មិ​នឲ្យ​បងប្អូន ឬ​នរណា​ផ្សេង ដែល​មិនមែន​ជា​មន្ត្រីការទូត​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​ស្ថានទូត និង​គ្រប់គ្រង​ត្រា​របស់​ស្ថានទូត​ឡើយ​”​។ ក្នុង​លិខិត​បន្តថា“​រាល់​ការ​អវត្តមាន​របស់​ឯកឧត្តម​ពី​ស្ថានទូត ចាំបាច់​ត្រូវ​សុំ​ការអនុញាត​ពី​ក្រ​សួ​ង​ជា​មុន​សិន និង​ត្រូវ​ប្រគល់​ត្រា​ឲ្យទៅ​ភារៈធារី​ស្តីទី​គ្រប់គ្រង​”​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ប្រាប់ VOD ថា ក្នុង​លិខិត​ន​នេះ​គ្រាន់តែ​ណែនាំ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ដែល​គាត់​ធ្វើ​ខុសឆ្គង​ប៉ុណ្ណោះ ហើយ​មិន​មាន​អ្វី​ធំ​ដំ​ទេ​។ លោកបន្តថា ជាធម្មតា ប្រសិនបើ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​ខុស និង​ផ្ទុយ​ពី​បទ​បញ្ជា​នោះ ថ្នាក់ដឹកនាំ​តែងតែ​ទូន្មាន ឲ្យមក​ដើរផ្លូវ​ត្រូវ​វិញ ក្នុង​កិច្ចការ​បំពេញការងារ​។
​តែ​ទោះជា​យ៉ាង លោក កុយ គួង បញ្ជាក់ថា លោក​ក៏​មិនទាន់​ដឹង​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ធ្វើ​អ្វី​ខុស​ទៅ​នឹង​បទបញ្ជា ឬ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ​៕
សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com
នេះជាការឆ្លើយតបរបស់លោកស៊ុត ដីណាពិតឬ?
ស៊ុត ឌីណា | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, ម៉ោង 12:31 PM
មិនមានករណីនេះកើតមានទេ។​ តើលិខិតធ្វើតាមkarបំភ្លើសពីនរណាម្នាក់ឬ? ខ្មុំគ្មានគ្រួសាររស់នៅទីនេះទេ​ហើយក៏មិនទាន់ជូនសារតាំងលោកជំទាវប្រធានាធិបតិកូរ៉េដែរ និងទាន់បានប្រជំុ ត្រួតពិនិត្យឬប្រមូលត្រាមកពីមន្រ្តីដែរ។​ គួរអោយមន្រ្តីអធិការកិច្ចមកពិនិត្យសិន៕ លិខិតនេះ មិនមែនប៉ះពាល់និងឆ្លុះបញ្ចាំងពីអត្តចរិកខ្មុំទេ តែវាអាចធ្វើអោយប៉ះពាល់ដល់របៀបដឹកនាំរបស់ក្រសួងទៅវិញេទេ ព្រោះចេញលិខិតតាមមន្រ្តីខិលខូចញុះញង់។ ខ្មុំ ស៊ុត​ ឌីណាមិនអវិជ្ជាដល់ ថ្នាក់នឹងទេ៕

1 comment:

Anonymous said...

ហោណាំហុង គឺជាបីសាចមួយដែរ ធា្លប់បានសមា្លប់ប្រជាជនខែ្មររាប់លាននាក់ក្នុងរបបខែ្មរក្រហម។