A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 12 April 2014

Kem Ley: Sam Rainsy will be more dictatorial than Hun Sen when he takes power [Kem Ley is completely wrong because he gets confused between a dictator and an opinionated person] លោក កែម​ ឡី​៖​ ​​សម រង្ស៊ី​ ​បើ​បាន​កាន់អំ​ណាច​​ផ្តាច់ការ​​ជាង​ ហ៊ុន សែន ទៀត [ពេលនេះលោក កែម ឡី ខុសទាំងស្រុង ពីព្រោះលោកមានការយល់ច្រឡំរវាងជនផ្តាច់ការនិយមនិងជនអត្តនោម័ត្តនិយម]

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 11-04-2014, 11:47 am) | ដោយ ជា ធីរិទ្ធ http://thmeythmey.com/


អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក បណ្ឌិត កែម ឡី បាន​ស្តីបន្ទោសចំៗឲ្យ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ដែល​មិនសូវ​ចេះ​ស្តាប់​យោបល់​របស់​អ្នកដទៃ ពោលគឺ​យកតែ​គំនិត​ខ្លួនឯង។ លោក​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​លោក សម រង្ស៊ី មានឱកាស​បានក្លាយ​ជា​មេដឹកនាំ​ប្រទេស​មែន​នោះ​របៀប​ដឹកនាំ​របស់លោក សម រង្ស៊ី នឹង​ផ្តាច់ការ​ជាង​លោក ហ៊ុន សែន ទៅទៀត។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ។ 

លោក ជា ធី​រិ​ទ្ធ៖ លោក កែម ឡី យើង​ឃើញថា ស្ថានការណ៍​នយោបាយ​ហាក់​ធូរស្រាល​បន្តិច ដោយសារ​លោក សម រង្ស៊ី បាន​ទូរ​សព្ទ​ទៅ លោក ហ៊ុន សែន ជជែក​គ្នា និង​បាន​យល់ចិត្ត​គ្នាច្រើន​ផងដែរ។ ជាបឋម​ក្នុងនាម​លោក​ជា​អ្នកតាមដាន​រឿង​នយោបាយ លោក​យល់​យ៉ាងណាដែរ ចំពោះ​ជំហរ​របស់លោក សម រង្ស៊ី ពេលនេះ?

លោក កែម ឡី៖ ជារួម​វា​ជាការ​ល្អ​ហើយ ចំពោះ​ជំហរ​ទន់ភ្លន់​របស់លោក សម រង្ស៊ី ក៏ដូចជា​អ្នកនយោបាយ​ដែល​ចេះ​និយាយ​គ្នា តែ​ខ្ញុំ​មើលទៅ​ជំហរ​របស់លោក សម រង្ស៊ី ដែល​ទន់​យល់​ស្របតាម​លោក ហ៊ុន សែន ភាគច្រើន​គឺ​មិនបាន​គិតពី​ផលប្រយោជន៍​រួម ឬ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ទៅ​ពេលអនាគត​ទេ។ មិនតែប៉ុណ្ណោះ ខ្ញុំ​មើលទៅ​នៅក្នុង​ការពិភាក្សាគ្នា​នោះ គឺ​ដើម្បី​តែ​ផលប្រយោជន៍​អ្នកនយោបាយ​ទៅវិញ​ទេ មិនមែន​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​តាម​អ្វីដែល​ពលរដ្ឋ​ចង់បាន​នោះឡើយ។

លោក ជា​ធី​រិ​ទ្ធ៖ ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្នុងពេលដែល​លោក កឹម សុខា មិនមាន​វត្តមាន​នៅក្នុង​ប្រទេស។ លោក កែម ឡី លោក​ក៏បាន​ដឹង​ពី​ការបដិសេធ​របស់លោក កឹម សុខា មិនសូវ​យល់ស្រប​តាម​ជំហរ​របស់ លោក សម រង្ស៊ី ផងដែរ។ តើ​លោក​វាយតម្លៃ​ចំពោះ​ឥរិយាបថ​នយោបាយ​រប​ស់លោក សម រង្ស៊ី បែបណា​ដែរ?

លោក កែម ឡី៖  ជារួម​លោក សម រង្ស៊ី ជា​មនុស្ស​ដែល​មិនសូវ​ចេះស្តាប់​យោបល់​គេ ជា​មនុស្ស​អត្តនោម័ត រឹង​រួស ចចេះ គិតថា​គំនិត​ខ្លួនឯង​ត្រូវ​រហូត របៀប​ធ្វើការ​គ្មាន​ប្រជាធិបតេយ្យ អាកប្បកិរិយា​នយោបាយ ទង្វើ​នយោបាយ ល្អមើល​តែ​ពេល​និយាយប្រាប់​គេ ប្រាប់​ប្រជាពលរដ្ឋ តែ​ការអនុវត្ត​ជាក់ស្តែង​គ្មាន។ ហើយ​ខ្ញុំ​ហ៊ាន​និយាយថា ប្រសិនបើ​លោក សម រង្ស៊ី មិន​ព្រម​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​ទេនោះ «បើ​បាន​ក្លាយជា​មេដឹកនាំ សម រង្ស៊ី ផ្តាច់ការ​ជាង ហ៊ុន សែន ទៀត»។

លោក ជា ធី​រិ​ទ្ធ៖  ទៅ​ពេលខាងមុខ លោក មើលឃើញ​ទំនាក់ទំនង​លោក កឹម សុខា និង​លោក សម រង្ស៊ី យ៉ាងណាដែរ? ហើយ​ថា​តើ​លោក​អត្ថាធិប្បាយ​បែបណា ចំពោះ​លោក កឹម សុខា ដែល​គេ​មើលឃើញថា គឺជា​ឧស​គ្គ​ដែល​អាច​ឲ្យ​ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បរាជ័យ​នោះ?

លោក កែម ឡី៖  យើង​មានការ​ព្រួយបារម្ភ​ចំពោះ ទង្វើ​លោក សម រង្ស៊ី ខ្ញុំ​គិតថា លោក សម រង្ស៊ី គួរតែ​ផ្លាស់ប្តូរ​ឥ​រិ​បថ​ធ្វើការ។ ចំពោះ​លោក កឹម សុខា ខ្ញុំ​គិតថា​លោក កឹម សុខា មិនមែនជា​មនុស្ស​រឹង​ទទឹង​ទេ តែ កឹម សុខា ជាម​នុស្ស ដែល​គិត​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ពលរដ្ឋ ជាង​ប្រយោជន៍​ខ្លួន និង​បក្សពួក​ក្រុមគ្រួសារ​ខ្លួន។ ជាង​នេះ ខ្ញុំ​យល់ថា លោក កឹម សុខា ជាម​នុស្ស ដែលមាន​វប្បធម៌​ប្រជាធិបតេយ្យ​ច្រើន តាមរយៈ​ឥរិយាបថ​នយោបាយ និង​ទង្វើ​របស់គាត់៕

-------------------------------------------------
Khmerization: Kem Ley's opinion that Sam Rainsy is more dictatorial than Hun Sen is only based on one factor, that is that Sam Rainsy is an opinionated person who doesn't listen to other people's opinion. But if we look at all angles, Sam Rainsy's character does not fit the trait of a dictator, but it fits the character of an opinionated person, that is to say an autocrat, if you like.

Hun Sen has a character of a dictator because he he arrests and jails people who have different views from him. Another character that confirms Hun Sen as a dictator is because he single-handedly controls all the powers, such as having a private army, ie bodyguards units, he controls the army, the police, the court etc, etc. And anybody who opposes him must be imprisoned. I do not believe that Sam Rainsy will have tens of thousands of private bodyguards and will jail those who oppose his ideas like what Hun Sen had done.
ទស្សនៈលោកកែមឡីដែលថាលោកសមរង្ស៊ីអាចផ្តាច់ការជាងហ៊ុនសែននោះ គឺលោកបានផ្អែកតែទៅលើកត្តមួយតែប៉ុណ្ណោះ គឺថាលោករង្ស៊ីអត្តនោម័ត្តមិនសូវស្តាប់យោបល់អ្នកដទៃ។ ក៏ប៉ុន្តែបើយើងមើលឲ្យគ្រប់មុំ គឺចរឹកលោករង្ស៊ីមិនមានលក្ខណៈជាជនផ្តាច់ការទេ ក៏ប៉ុន្តែមានលក្ខណៈជាជនអត្តនោម័ត្តនិយមតែប៉ុណ្ណោះ។ លោកហ៊ុនសែនមានលក្ខណៈជាជនផ្តាច់ការដោយសារថាលោកបាននិងចាប់អ្នកដែលមានទស្សនៈផ្ទុយនឹងលោកដាក់គុក។
លក្ខណៈមួយទៀតដែលបញ្ជាក់ថាលោកហ៊ុនសែនជាជនផ្តាច់ការនោះគឺលោកក្តោបអំណាចទាំងអស់តែម្នាក់ឯង ដូចជាមានកងទ័ពឯកជន គឺកងអង្គរក្ស កាន់ទ័ព ប៉ូលិស តុលាកា។ល។និង។ល។ជាដើម តែម្នាក់ឯង។ ហើយបើអ្នកណាជំទាស់នឹងលោកគឺត្រូវតែចូលគុក៕​ ខ្ញុំមិនជឿថាលោករង្ស៊ីនឹងមិនមានកងអង្គរក្សរាប់ម៉ឺននាក់ ហើយចាប់អ្នកដែលមានទស្សនៈផ្ទុយនឹងលោកដាក់គុកដូចលោកហ៊ុនសែនទេ។

14 comments:

Anonymous said...

Sam Rainsy is no a dictator or an opinionated person. Sam Rainsy is a coward.

He has millions of Khmer supporting you, but he keeps playing a coward game with Hun Sen. Sam Rainsy will never have a chance to lead Cambodia if he continues to fall for Hun Sen little trick.

Anonymous said...

Sam Rainsy is no dictator. He made a lot of personal sacrifices and doesn't want bloodshed. He wants to settle the dispute peacefully. Those hardliners and extremists who want to topple Hun Sen by force (protest is a form of force) must go to the frontline themselves and face Hun Sen's bullets. It's easy to sit behind the computer screen and blame Rainsy and Kem Sokha.

Anonymous said...

Khmerization . Dictate mean conviction confidence and responsible you have to dictate or to bloody forceful in order to succeed. Right? Uts a bout carbon to steel character to have jobs don. Isn't that true.? Mike

Anonymous said...

What is wrong with Kem Ley's brain? He sounds so bullshitting and nonsense, not well educated. He showed his stupidity and he is embarrassed himself.

Khmer Yeurng

Kmenhwatt said...

Kem Ley was taking [Yar bar = Thnam cha'kourt] from srok Siam that why he is temporally " INSANE!" Perhaps he poison of Yuon's kdeth like ah Kwaq too,who knows!? How can you analyze base on speculation or guessing? I don't think this guy know what was talking about.Find yourself a new career Mr flip flop (Kem Ley) Were you under an influence of the illegal substance like Yarbar/yarmar? You're crazier than I thought,I don't think anyone is dictator than ah Kwaq in the Scamafia,you are absolutely wrong about Mr Rainsy!..

Anonymous said...

Kemley he the who attacked to sam raingsy all the time because he supported dictator hun sen and yuon I remembered he don't want sam raingsy call yuon he is bandit lop lop or we call him bandit peal if he bandit he will know the his story very good or he can been sold his head to foreign country stupid bandit peal.

Anonymous said...

ហានចេញមុខមកទៀតអាបណិ្ឌតពាលឬអាបណិ្ឌតឆ្កួតៗក្នុងចំណោមអាបណិ្ឌតពាលមានដូចតទៅៈ បណ្ឌិតពាល កែមឡី អ៊ូវីរៈ រសចន្រ្តាបុត្ត នឹងអាបណិ្ឌតពាលប៉ុន្មាននាក់ទៀតមិនចាំឈ្មោះដែលចំណាំឡើងវ៉េទីកាទុរទស្សបាយន្តរាល់សប្បដារ ពួកនេះជាពួកបំបង់បាយ ជាពួកបំផ្លាញជាតិ ។

Anonymous said...

money talk! Divide and conquer!

Anonymous said...

លោក សម រង្សីមានប្រវត្តធ្លាប់ក្បត់ការសន្យា រត់ចោលលោក កឹម សុខា ចូលស្បថយកកៅអី
អាណត្តិទី៤ ហើយធ្លាប់បានបោះសម្តីថា កៅអី២តឹកឡឹក ចង់វាយស្មើនិង កៅអី២៤ ...?
ក្រោយមកលោកទាំងពីរបញ្ចូកបក្សតែ១ ក៏ដោយសារផលប្រយោជន៍រៀងៗខ្លួនដែរ : ប្រជាប្រិយភាពលោក សម សំយុងចុះពេលបោះឆ្នោតឃុំ សង្កាត់ បក្សអាចនឹងរលាយ មេបក្ស
ជាប់ទោស ចូលស្រុកមិនបាន ។ ឯលោក កឹម សុខាវិញ កើនប្រជាប្រិយ ប៉ុន្តែមានអារម្មណ៍
ភិតភ័យ ព្រោះគាត់ក្លាយជាគោលដៅថ្មី១ ក្នុងផែនការ រំលាយខ្មាំង របស់លោកហុ៊ន សែន ។
លោក សម រង្សីច្រាសជ្រួល ចង់ឲវិបត្តដោះស្រាយឆាប់ តែអាចទប់ខ្លួន មិនអាចធ្វើបក្សប្រហារ
ដូចលោក អុឹង ហួតបាន ។ ម្ចាស់ឆ្នោតជាច្រើនកំពុងតែចោទសួរថា ក្នុងអំឡុងពេលដែលបក្ស
សង្គ្រោះជាតិកំពុងតែធ្វើការចចារថ្នាក់ក្រោម ហើយឆ្លៀតពេលដែលលោកកឹ សុខាមិននៅ លោក
សម រង្សី ទៅក្តោបក្តាប់កិច្ចការធ្វើតែម្នាក់ឯង អញ្ចឹង ? ចំពោះចរិតដែល ទាត់អ្នកក្រោមៗ
ចោលហើយស្រវាកិច្ចការធ្វើតែម្នាក់ឯង ជាចរិតរបស់លោកហុ៊ន សែន សព្វថ្ងៃ ហើយដែលអ្នកប្រជាធិប្បតេយ្យត្រូវតែដូរចរិតហ្នឹងចោល ។ រឿងលោក សម រង្សី កាន់អំណាច
ថ្ងៃក្រោយ ទោះចង់ផ្តាច់ការ ក៏ទៅមិនរួចដែរ ប៉ុន្តែមកទល់ពេលនេះ គាត់មានចរិត ២ របស់
អាពតរួចហើយ ១- ក្តោបក្តាប់ ប្រមូលអំណាច ២- គំនិតភ័យខ្លាចយួន ( Vietnam phobia ) ....នៅខ្វះផែនការកំចាត់ខ្មាំង១ទៀត ... 

Anonymous said...

khemlay was bougt for sure.

Anonymous said...

បណ្ឌិតពាលកែម ឡី ក្ដយួន

Anonymous said...

បើបណ្ឌិតមែនមេ្ដចក៏មិនចេះគិតចាញ់ក្មេងវត្តទៅទៀតដែលខំមកធ្វើបាតុកម្មទាមទារប្រជាធិបតេយ្យពិតប្រាកដ ដើមី្បលុបបំបាត់ប្រជាធិបតេយ្យក្លែងក្លាយសព្វថ្ងៃនេះ ហើយអ្នកដឹកនាំក៏ជាខែ្មរយៀកមិញធ្មេញខ្មៅបំរើនឹងលក់ដីឲ្យយួន បណិ្ឌតខ្មោចយអី មិនមើលប្រជាជនខែ្មរស្រែកគ្រប់ទីកន្លែង ជាពិសេសភ្នំពេញជិតបង្កើយនឹងគ្រាប់ភ្នែករបស់គាត់ តែគាត់មើលមិនឃើញ បែរជាទៅកាន់ជើងជនក្បត់ជាតិចូលដៃជាមួយយួនសម្លាប់ខ្មែរទៅវិញ នេះសឲ្យឃើញថាគាត់ជាបណ្ឌិតពាលពិតប្រាកដ ហើយនៅខំមកអួតកេ្អងក្អាងនៅលើវេទីការមុខក្រាស់មិនចេះខ្មាស់ក្មេងវត្តឬក្មេងហិតកាវតាមចពេា្ចីមថ្នល់ លាក់មុខខ្លះទៅបណ្ឌិតពាល កុំបោកប្រាស់លុយសប្បុរសជនបរទេស យកមកបំរើជនអមនុស្សធម៏ ថាខ្លួនជាអង្ការក្រៅរដ្ឋាភិបាល ហើយជាអង្ការមនុស្សធម៏ ចេះអៀនខ្លះផងបណ្ឌិតពាល បើនៅតែចេញមុខមកទៀតខំ្ញជេររហូត អ្នកណាក៏ដោយឲ្យតែសម្លាប់ជនជាតិខែ្មរ ហើយក្បត់ជាតិនោះនឹងមិនមានពាក្យល្អទេ តាមខំុចង់ប្រាប់អាផៃសីុផាន ជាអ្នកនាំពាក្យល្បុិលល្ប៉ូចវៃ៉អែបសីុអប ឯងគង់មានថៃ្ង មិនអាចអ្នកណាមួយខ្លាំងអាចនៅក្នុងអំណាចបានរហូតទេ ឧទា្ទហរ៏ដូចជាពួកសព្វថ្ងៃនេះ គឺជារដា្ឋភិបាល កខ ដុច ជា សីុម ហេងសំរិន ហ៊ុនសែន នឹងឧត្ដមសេនីយផ្កាយ ២ ៣ ៤ បុណ្យសកិ្ដឡើងតាមជើងខោ គ្មានចេះអី្វទេក្រៅតែពីការសម្លាប់ជាមុខរបរ ។សិលធម៏គា្មនបនិ្តចនៅក្នុងចិត្ត ។

Anonymous said...

All Khmer in Cambodia and around the world need to believe and support what CNRP is doing. It is working. It takes more time for the strategy of non-violence civil disobedience to complete its work.

If you want to win faster, all Khmer in Cambodia must continue non-violence civil disobedience:

1) Refuse to do or follow what H.S. and CPP say to do.

2) Go to Democracy Park everyday with more and more people; stop where you can't go further (even if it means blocking streets for some time).

3) Thousands of Monks need to protest too.

4) The whole country need to rise up. This means people in the countryside too.

5) Teacher, garment workers, civil servants must stop going to work.

6) CNRP and Khmer all over the world must continue to lobby the international community to stop supporting H.S. and his illegal government.

If the whole country stop for one month, I believe H.S. would be done.

Anonymous said...

បតិតកែម ឡីអីឡូវនិយាយយូរៗ ទៅកាន់តែភ្លៀវទៅៗ ប្រហែលហូបប៊ីចេងឬផឹកកាហ្វេរខ្មៅមកពីខាងកើតច្រើនពេកទេដឹង បានជាឡប់ខួរអស់ជឹង!