A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 13 April 2014

Opposition leader to visit Europe លោក សម រង្ស៊ី នឹង​ធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​នៅ​សហគមន៍​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​​


PHNOM PENH (The Cambodia Herald)- Opposition leader Sam Rainsy plans to go to Europe today.


"Sam Rainsy and senior officials of the Cambodia National Rescue Party will visit European Union on April 13," said Tioulong Saumura, wife of Sam Rainsy.



She said CNRP officials will meet with Cambodian people there and as well as meeting with officials of some European countries to tell them about the current political situation in Cambodia. 

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអាទិត្យ ទី13 ខែមេសា ឆ្នាំ2014, ម៉ោង 01:13 PM​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​អាទិត្យ​នេះ គ្រោង​នឹង​ធ្វើដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​សហគមន៍​អឺរ៉ុប​ រយៈពេល​២សប្តាហ៍ ​ដើម្បី​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រ និង​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិត្ត​កម្ពុជា​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់ VOD ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  លោក សម ស​ង្ស៊ី និង​លោក ប៉ុល ហំ​ម នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​បំពេញបេសកកម្ម​នៅ​សហគមន៍​អឺរ៉ុប រយៈពេល​ពីរ​សប្តាហ៍ នៅ​ម៉ោង​ប្រមាណ​ជា ៨យប់ ថ្ងៃ​អាទិត្យ​នេះ ហើយ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៣០​ ខែ​មេសា ។ លោកបន្តថា  បេសកកម្ម​លើក​នេះ លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ ដើម្បី​ជម្រាប​ពី​ស្ថានការណ៍​ចុង​ក្រោយ​នៅ​កម្ពុជា និង​ដើម្បី​បញ្ជាក់​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ស្វែងរក​ថវិកា​សម្រាប់​ទ្រទ្រង់​គណបក្ស​ផងដែរ​។

ចំណែក​ជំនួប​ការទូត​វិញ លោក សម រង្ស៊ី នឹង​ជូ​ប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​រួមមាន បារាំង អាល្លឺម៉ង់ ប្រ៊ុច​សែ​ល ដើម្បី​ឲ្យ​ប្រទេស​ទាំងនេះ ជួយ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​សំណើ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ តែ​ទោះជា​យ៉ាងណា លោក អេង ឆៃអ៊ាង បន្តថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការចាំបាច់​នោះ លោក សម រង្ស៊ី នឹង​អញ្ជើញ​ត្រឡប់​មក​កម្ពុជា​វិញ​មុន​កាលវិភាគ​បាន​។​
​លោក សម រង្ស៊ី ទៅ​បំពេញ​បេសកម្ម​លើក​នេះ ស្របពេល​ដែល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឺ​ម សុខា កំពុង​បំពេញ​បេសកកម្ម​ការទូត​ ជាមួយ​ប្រទេស​មហាអំណាច​នៅ​ក្រៅប្រទេស  និង​ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

No comments: