A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 April 2014

Sam Rainsy requests the release of the full recorded phone conversation he had with Mr. Hun Sen លោក សម រង្ស៊ី បើកទូលាយ​ឲ្យមាន​ការបញ្ចេញ​ខ្សែអាត់​នៃកា​រ​សន្ទនា​ជា​មួយ​លោក ហ៊ុន សែន​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014, 

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថតដោយតាត ឧត្តម)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា លោក​បើកទូលាយ​ចំពោះ​ការប ញ្ចេញ​ខ្សែអាត់​នៃ​ការសន្ទនា​រយៈពេល​៤៤​នាទី ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​។​
​លោក សម រង្ស៊ី ឆ្លើយតប​បែប​នេះ​ទៅនឹង​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី ដែល​លើកឡើង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​អ្វី​ខុស​ពី​ការសន្ទនា លោក នឹង​បញ្ចេញ​ខ្សែអាត់​សំឡេង​នៃ​ការសន្ទនា​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នះ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​ការចាប់ផ្តើម​នែ​ការសន្ទនា​បន្តិច​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។​
​លោក សម រង្ស៊ី បញ្ជាក់ថា លោក​ស្វាគមន៍ និង​ជំរុញ​ឲ្យមាន​ការបញ្ចេ​ញ​ខ្សែអាត់​នោះ​។​លោក​បន្តថា លោក​នៅតែ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា ហើយ​រាល់​ការសម្រេច​លើ​អ្វីមួយ ត្រូវមាន​ហត្ថលេខា​លោក កឹម សុខា អនុ ប្រធាន​គណបក្ស ដោយសារ​គណបក្ស​មាន​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​។ 
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និងជ្រើសតាំងតំណាងរាស្រ្ត​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

1 comment:

Anonymous said...

I scratched my head when I heard Sam Rainsy request to have a full record of his phone talk with Hun Sen released.
Mr. Hun did release his phone talk with Mr. Sam. Have Mr. Hun requested Mr. Sam for his permission?
Did Mr. Sam fail to record his phone talk with Mr. Hun. That's reason he asked Mr. Hun for the record relased? How many times Mr. Sam had previous phone talks with Mr. Hun?