A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 April 2014

Sar Kheng says the meeting between Sam Rainsy and Hun Sen could be postponed indefinitely ជំនួប​រវាង​លោក​ ហ៊ុន សែន និង​លោក​សម រង្ស៊ី អាច​នឹង​ត្រូវ​​ពន្យា​ដោយ​គ្មាន​ពេល​កំណត់​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃព្រហស្បតិ៍ ទី24 ខែមេសា ឆ្នាំ2014 | VOD Read more here.

លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ តាត ឧត្តម)
មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជំនួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ អាច​នឹង​ត្រូវ​បាន​ពន្យា​ពេល ដោយ​មិន​កំណត់​ពេលវេលា​ឡើយ។​
ក្នុង​ពិធី​មួយ​នៅ​ក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង ថ្លែងថា ពុំ​មាន​ការជួប​ចរចា រវាង​លោក ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ ដោយ​លោក​លើកឡើង​ថា ការជួបគ្នា​កន្លងមក​ទាំង​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់​កំពូល​រួចរាល់​អស់ហើយ។​
​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សមាជិក​គណៈកម្មការ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប  ប្រាប់ ​VOD ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​នឹង​ជូ​ប​ចរចា​គ្នា​ម្តង​ទៀត នៅ​ចុងខែ​មេសា​នេះ​។​
​ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ជាម យៀប  ថ្លែងថា ការដែល​លោក​មាន​សុ​ទិដ្ឋិ​យម​បែបនេះ ព្រោះ​តែ​លោក​បាន​ព័ត៌មាន​មួយ​ចំនួន ចុះផ្សាយ​ពី​ជំហរ​លោក ​សម រង្ស៊ី ថា​លោក​នឹង​ស្នើ​សុំ​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ម្តងទៀត ដើម្បី​បញ្ចប់​បញ្ហា «កាលណាដែលគាត់ស្នើ ខ្ញុំយល់ឃើញថា ចុងក្រោយសម្តេចតេជោ លោកនឹងអនុញ្ញាតឲ្យបានជួបគ្នា ហើយដល់នោះជួប ដោះស្រាយមិនចេញទៀតទេ ល្មមឈប់ធ្វើហើយ ពីព្រោះថា ថ្នាក់ដឹកនាំ មិនគួរឲ្យគាត់ចំនាយពេលច្រើនពេក ចំនាយពេលរហូតអត់បានការ មិនកើតទេ។បើថា ឥឡូវគាត់ថា្នក់ដឹកនាំ គាត់ជាអ្នកទាក់ទង បើគាត់ថាមិនជួប គឺមិនជួបនោះហើយ អត់មានស្អីទេ»។
​សមាជិក​គណៈកម្មការ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃ អ៊ាង មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​ក្រុម​ការងារ​បច្ចេកទេសរបស់​លោក មិន​ទាន់​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី​នៅឡើយ​ទេ គឺ​រង់ចាំ​ប្រធាន​និង​អនុប្រធានបក្ស​របស់​ខ្លួន ​វិល​មក​ដល់​កម្ពុជា​វិញ​សិន​។
លោក អេង ឆៃ អ៊ាង ឲ្យដឹងទៀតថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នឹង​វិល​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៩ ខែ​មេសា​នេះ។ ចំណែក​អនុប្រធាន​គឺ​លោក កឹម សុខា នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​នេះ​។​
អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការ​ដែល​អ្នកនយោបាយ​ទាំង​ពីរ​បន្ត​ខ្វែងគំនិត​គ្នា​នេះ ដោយសារ​តែ​ភាគី​សងខាង​គិតតែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​គិត​ផលប្រយោជន៍​ជាតិ។​ លោក​ព្រមាន​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​នៅ​តែ​ធ្វើបែបនេះ នោះ​នឹង​នាំឲ្យ​ប្រទេស​ជាតិ​កាន់តែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ «ផលប៉ះពាល់ច្រើនណាស់ ទី១ សូម្បីប្រជាជនដែលរកសព្វថ្ងៃនេះ អ្នករករបរចិញ្ចឹមជីវិត រកតែតិចតួច មិនហ៊ានដាក់ទុនច្រើន ទី២ គឺអ្នកវិនិយោគ ១០០ភាគរយ គេមិនមកទេ ព្រោះគេឃើញអស្ថេរភាពនយោបាយ ទី៣ សូម្បីតែប្រជាជន ក៏មានការព្រួយបារម្ភ មិនហ៊ានធ្វើអី មិនហ៊ានយកលុយចាយច្រើន កាលណាមិនចាយច្រើន សេដ្ឋកិច្ចវាមិនដើរ។ អ៊ីចឹងយើងឃើញថា អ្នកនយោបាយ គ្មានច្រកចេញទេ គឺគិតតែផលប្រយោជន៍របស់ខ្លួនរៀងៗខ្លួន ខ្លាចបាត់បង់ការគាំទ្រ ខ្លាចបាត់បង់អំណាច ខ្លាចបាត់បង់ផលលាភ របស់ខ្លួនរៀងៗខ្លួន»។

លោក​ សុខ ទូច បន្តថា មក​ដល់​ដំណាក់កាល​នេះហើយ អ្នក​នយោបាយ​គួរតែ ធ្វើ​ប្រជាមិតិ​ចំពោះ​ប្រជាពល​រដ្ឋ​ណា​ដែល​មាន​សិទ្ធិ​បោះឆ្នោត។​
កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្ទនា​គ្នា​តាមរយៈ​ទូរស័ព្ទ រយៈពេល ៤៤​នាទី ដោយ​ផ្តោត​ទៅលើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សិន ព្រោះលោក ហ៊ុន សែន មិន​ព្រម​ឲ្យ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

1 comment:

Anonymous said...

ពេលសង្រ្គោះជាតិ ទៅចចារគេចោទថាចង់រកកៅអី ចុះដល់គេមិនព្រមធ្វើការចចារអញ្ចឹង តើគេចោទថាម្តេចទៀតទៅ? ហ៊ុន សែន គេឈប់ខ្វល់ហើយឃើញទេ គេធ្វើតែម្នាក់គេ ហើយច្បាស់ជាគ្មាននាក់ណា ធ្វើអីគេទេ។ ហើយនាក់ដែលមិនចង់ឱ្យ សំរង្ស៊ី បានកៅអីនោះប្រហែលសប្បាយណាស់មើលទៅ ដោយឃើញរបៀបនេះ ។