A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 21 April 2014

Cambodian PM leaves on 5-day visit to Azerbaijan, Belarus លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប

Xinhua | 
2014-4-20
By Agencies

Cambodian Prime Minister Hun Sen left Sunday morning on a five-day visit to Azerbaijan and Belarus in order to promote bilateral ties and cooperation between Cambodia and the two countries, a senior official said.

"It is the first time that the prime minister makes visits to former Soviet Union countries,"Sry Thamarong, minister attached to Prime Minister Hun Sen, told reporters at Phnom Penh International Airport ahead of the premier's departure.

"The visits will enhance bilateral relations and cooperation between Cambodia and the two countries."

The premier was accompanied by Deputy Prime Minister and Cabinet Minister Sok An, Commerce Minister Sun Chanthol, Central Bank Governor Chea Chanto and other government members as well as a group of business people led by Kith Meng, president of the Chamber of Commerce.

According to Sry Thamarong, on his way to Azerbaijan, Hun Sen will stop in Urumqi City of China's farwest Xinjiang Uygur Autonomous Region on Sunday evening, where he will be greeted and attend a dinner reception by Zhang Chunxian, secretary of Xinjiang Regional Committee of the Communist Party of China.

Hun Sen will arrive in Azerbaijan on Monday for a two-day visit, during which he will hold a bilateral talk with his counterpart Artur Rasi-zade, and the two countries will sign a Memorandum of Understanding on the Establishment of Bilateral Consultations.

"The premier will visit an oil refinery," he said, adding that there will also be a business forum, which will be attended by business people and commerce officials of the two countries in order to explore business and investment opportunities.

After arriving in Belarus on Wednesday, Hun Sen will hold talks with his counterpart Mikhai Myasnikovich.


The two prime ministers will witness the signing of nine documents on bilateral cooperation in the sectors of economics, trade, investment, banking and finance, military techniques, health, industry, mines, energy and agriculture.

The prime minister will visit an automotive manufacturing plant and attend a business forum, Thamarong said.
ដោយ វណ្ណ វិចារ
2014-04-20

ហ៊ុន សែន ៦១០
លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន លើក​ទី​១៧ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤។
RFA/An Sithav
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​១ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥។ ទស្សនកិច្ច​ផ្លូវ​ការ​នេះ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា។
លោក ហ៊ុន សែន និង​គណៈ​ប្រតិភូ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្សេបៃហ្សង់ (Azerbaijan) និង​ប្រទេស​បេឡារូស (Belarus)។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក ស្រ៊ី ថាមរុង្គ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋ​សភា​អាហ្សេបៃហ្សង់ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ដោយ​ខ្លឹមសារ​សំខាន់​គឺ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចការ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។
ចំពោះ​ដំណើរ​ទៅ​កាន់​ប្រទេស​បេឡារូស​វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី និង​រដ្ឋ​សភា​ប្រទេស​បេឡារូស ព្រម​ទាំង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សហការ​គ្នា​រវាង​វិស័យ​មួយ​ចំនួន​នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង។
ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ក្នុង​ទ្វីប​អឺរ៉ុប​ដូច​លោក ហ៊ុន សែន ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​កម្ពុជា កំពុង​ស្វែង​រក​ផល​ចំណេញ​ផ្នែក​នយោបាយ​រៀងៗ​ខ្លួន។ លោក​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ដែល​ជា​ស្ថិត​ក្រោម​អតីត​សហភាព​សូវៀត ដើម្បី​ប្រយោជន៍​ការទូត និង​នយោបាយ ហើយ​លោក ហ៊ុន សែន ក៏​អាច​រៀន​សូត្រ​មេរៀន​នយោបាយ​ដ៏​រឹងមាំ​ពី​ប្រធានាធិបតី​បេឡារូស​ដែរ។ ចំពោះ​ទស្សនកិច្ច​របស់​លោក សម រង្ស៉ី វិញ ជា​ដំណើរ​ស្វែង​រក​ផល​ប្រយោជន៍​នយោបាយ​ដូច​គ្នា។
លោក សម រង្ស៉ី នឹង​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ក្នុង​បញ្ហា​នយោបាយ។ លោក​​សន្និដ្ឋាន​ថា អ្នក​នយោបាយ​កំពូល​របស់​កម្ពុជា ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដូច​គ្នា​មែន តែ​មិន​អាច​មាន​ឱកាស​ជួប​គ្នា​ទេ។
លោក សុខ ទូច៖ «សម្ដេច​នាយករដ្ឋមន្ត្រី​ទៅ​គាត់​អាច​រៀន​សូត្រ​ពី​ប្រធានាធិបតី​បេឡារូស ថា​ធ្វើ​ម៉េច​អាច​រក្សា​អំណាច​បាន ហើយ​គណបក្ស​ប្រឆាំង​ហ្នឹង​ទៅ​សហគមន៍​អឺរ៉ុប​នេះ កុំ​ឲ្យ​សហគមន៍​អឺរ៉ុប​ហ្នឹង​មាន​ការ​ជ្រោមជ្រែង​ណា​មួយ បើ​គ្មាន​ការ​ដោះស្រាយ។ ទឹក​ដី​បេឡារូស អាច​ទទួល​លោក សម រង្ស៉ី ហើយ​លោក សម រង្ស៉ី ក៏​មិន​ទៅ​ទី​នោះ​ដែរ ចំណែក​លោក ហ៊ុន សែន វិញ ក៏​រវល់​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ​ដែរ»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៉ី កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​ជិត ៥០​នាទី។ ខ្លឹមសារ​សំខាន់ គឺ​ពិភាក្សា​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​នយោបាយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​មាន​ការ​ព្រមព្រៀង​គ្នា​ណា​មួយ​ជា​ថ្មី​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

A communist group visit other dictators and communist groups...