A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 July 2014

90% of Phnom Penh residents support Dr. Pung Chiv Kek as the ninth member of the NEC ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ជាង​៩០% គាំទ្រ​លោក​ស្រី ​ពុង ឈី​វ​កេក ជា​បេក្ខជន​ទី​៩ គជប​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃអង្គារ ទី29 កក្កដា 2014,

​ក្រោយ​ការជាប់គាំង​នយោបាយ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​បាន​សម្រេច​ស្នើសុំ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈី​វ​កេក ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​នៅក្នុង​លិខិត​សរសេរ​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកស្រី ពុង ឈី​វ​កេក សរសេរថា នឹង​ទទួលយក​សំណើ​ចូល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ប្រសិនបើ​ឯករាជ្យភាព​ស្ថាប័ន​នេះ​ត្រូវបាន​ធានា​ច្បាស់លាស់ ហើយ​លោក​ស្រី​ទទួលបាន​លក្ខខណ្ឌ​មួយ ដែល​លោកស្រី​អាច​ធ្វើការ​ដោយឯករាជ្យ និង​អព្យាក្រឹត​។​
​លោកស្រី ពុង ឈី​វ​កេក បានទាមទារ​ឲ្យ​សមាជិក​នៃ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ទទួលបាន​ការការពា​រ​អភ័យ​ឯក​សិទ្ឋិ ការធានា​ស្វ័យភាព ក្នុងការ​ធ្វើ​សេចក្ដីសម្រេចចិត្ត និង​សកម្មភាព​ផ្សេងៗ​ទៀត​។ លោកស្រី​ក៏​ទាមទារ​ឲ្យ គជប មាន​សិទ្ធិ​ជ្រើសរើស​បុគ្គលិក​ជំនាញ គ្រប់គ្រង ចាត់ចែង ការទទួល​បាន​ថវិកា​ដោយ​ឯករាជ្យ និង​ជំនួយ​ផ្សេងៗ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​
ទាក់ទង​នឹង​ការស្នើ​សុំ​លោក​ស្រី​ ពុង ឈី​វ​កេក ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ មាន​ការជជែក​គ្នា​យ៉ាង​ខ្លាំងក្លា​ពី​ប្រវត្តិ​លោកស្រី នៅតាម​ទីប្រជុំជន​នានា​ក្នុង​ក្រុងភ្នំពេញ​។ អ្នកយក​ព័ត៌មាន VOD បាន​ចុះសាកសួរ​មតិយោបល់​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុងនោះ រួមមាន​ក្រុម​អាជីវករ និង​អ្នក​រត់​ម៉ូ​ឌុប និង​អ្នកដំណើរ​ជាដើម​។ តាម​ការសាកសួរ ប្រជាពលរដ្ឋ​ទាំងនោះ​សឹងតែ​ទាំងអស់​គាំទ្រ​បេក្ខភាព​លោកស្រី​ពុង ឈី​វ​កេក ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
ចំណែក​អ្នកខ្លះ​ទៀត​យល់​ឃើញ​ថា លោកស្រី​ពុង ឈី​វ​កេក មាន​វ័យ​ចំណាស់​ពេក។
ក្នុងចំណោម​នោះ​ដែរ​ប្រជាពលរដ្ឋ​ខ្លះ​មិន​មាន​យោបល់​ទេ​ដោយ​ពួកគាត់​មិន​ដែល​ស្តាប់​ព័ត៌មាន៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: