A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 July 2014

Political negotiators urge the meeting between top leaders to resolve the political deadlock ក្រុម​​ចរចា​​រុញ​​ថ្នាក់​​កំពូល​​ឲ្យ​​ជួប​គ្នា​​បញ្ចប់​ទំនាស់​​មុន​​ខួប​១​ឆ្នាំ​

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    03-07-2014, Thmey Thmey) |  ដោយ រ៉េន រតនៈ



ទាំង​មន្ត្រី​បក្ស​កាន់អំណាច បក្សប្រឆាំង និង​អ្នកវិភាគ បាន​សន្និដ្ឋាន​ដូចគ្នា​ថា​ទំនាស់​អាច​នឹង​បញ្ចប់​នៅមុន​ខួប១ឆ្នាំ​នៃ​ការបោះឆ្នោត ក៏ប៉ុន្តែ​មានតែ​ការជួប​ចរចា​ថ្នាក់​កំពូល​ប៉ុណ្ណោះ ដែល​ត្រូវធ្វើ​ក្នុងដំណាក់កាល​នេះ។ បក្ស​ទាំងពីរ​បាន​ជាប់គាំង​លើ​យន្តការ​បញ្ចប់ទំនាស់​ន​យោ​បាយ បន្ទាប់ពី​ភាគី​បក្សប្រឆាំង​ទាមទារ​សំឡេង​អនុម័ត គ.ជ.ប ២ភាគ៣ ខណៈ​បក្ស​កាន់អំណាច​រក្សា​ជំហរ​ដាច់​ណាត់​យក​សំឡេង៥០ភាគរយ​បូក១នៃ​សមាជិកសភា។ នៅ​ថ្ងៃទី២៨ ខែកក្កដា​ខាងមុខនេះ ការបោះឆ្នោត​នីតិកាល​ទី៥នឹង​ដល់​ខួប១ឆ្នាំ​ហើយ។

ក្រុម​ចរចា​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ទំនងជា​ទាល់​តំរិះ និង​អស់ជម្រើស​ក្នុងការ​ជួបចរចា​គ្នា​ជាថ្មី​ទៀតហើយ។ រហូតមកដល់​ថ្ងៃទី៣ ខែកក្កដា​នេះ កុំ​ថា​ឡើង​សារ​នយោបាយ​ទន់ភ្លន់​ដាក់គ្នា​ទៅវិញទៅមក សូម្បីតែ​ការចាត់​មន្ត្រី​ឲ្យ​បន្ត​ទាក់ទង​គ្នា​ដើម្បី​នាំទៅរក​ជំនួប​ជាថ្មី​ដូចមុនៗនោះ ក៏​មិនទាន់​កើតមានឡើង​ដែរ។ លោក ជាម យៀប សមាជិក​ក្រុម​ចរចា និង​ជាម​ន្ត្រី​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំនឿ​ចិត្ត​ដូចគ្នា ថា​ទំព័រ​ទំនាស់​នយោបាយ​នៅ​កម្ពុជា​រយៈពេល​ជិត​មួយឆ្នាំ​មក នឹង​អាច​បញ្ចប់​ក្នុង​ខែកក្កដា​នេះ​បាន ប៉ុន្តែថាកិច្ចការបញ្ចប់ទំនាស់នេះ​អាស្រ័យ​ចាំបាច់​លើជំនួប​ថ្នាក់​កំ​ពូល។​  

មន្ត្រី​បក្ខ​ដិ​បក្ខ​ដែល​ធ្លាប់​ជួបចរចា​គ្នា​ជាច្រើនលើក​ទាំងពីរ​នេះ ក៏បាន​បង្ហាញ​ជំហរ​ក្នុងនាម​ក្រុម​ចរចារៀងៗខ្លួន​ផងដែរ ថា​ស្ថិតក្នុង​ដំណាក់កាល​នេះ មានតែ​ជំនួប​ថ្នាក់​កំពូល​ប៉ុណ្ណោះ ដែល​ត្រូវ​រៀបចំ​ឡើងជា​ចាំបាច់។ ថ្លែងប្រាប់​គេហទំព័រថ្មីៗនៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ លោក ជាម យៀប​បាន​សង្កត់ធ្ងន់ថា៖ «ខ្ញុំ​សូមជម្រាបថា​យើង(ក្រុម​ចរចា)ជួបគ្នា​ច្រើនណាស់​មកហើយ។ ដូច្នេះ​ថ្នាក់​កំពូល​គួរតែ​ជួបគ្នា ហើយ​និយាយ​ឲ្យ​ចប់សព្វគ្រប់​តែម្ដងទៅ»។ ស្រដៀង​គ្នា​នេះ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ក៏បាន​បញ្ជាក់ច្បាស់ៗផងដែរ​ង​ថា៖ «ដល់​ពេលដែល​ថ្នាក់លើ​គាត់​ជួបចរចា​គ្នា​ហើយ។ បើទោះជា​ខ្វែងគំនិត​គ្នា ក៏​ខ្ញុំ​គិតថា​ថ្នាក់​កំពូល​នឹង​អា​ចរក​ចំណុចរួម​ណាមួយ​ដើម្បី​បញ្ចប់​វា​បាន»។  

ខណៈដែល​មិនទាន់​អាច​សូម្បីតែ​ចាត់​មន្ត្រី​ឲ្យ​ជួបចរចា​គ្នា​ក្រៅផ្លូវការ​ឡើងវិញ​នោះ ក្រុម​ចរចា​គណបក្ស​ទាំងពីរ នៅតែ​ប្រកាស​ជំហរ​ដាច់​ណាត់​រៀងខ្លួន​ដដែល ថា​ពួកគេ​មាន​ហេតុផល​គ្រប់គ្រាន់​សម្រាប់​ការទាមទា​នោះ។ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​អះអាងថា៖ «យើង​នៅ​រក្សា​ជំហរ​ជានិច្ច​ចំពោះ​ការទាមទារ​សំឡេង​អនុម័ត គ.ជ.ប ដោយ​ពីរភាគបី។ ព្រោះ​វា​ជា​យន្ត​ការធានា ការ​ទុក្ខ​ចិត្ត​ដល់​គ្រប់​គណបក្ស»។ ចំណែក​លោក ជាម យៀប ឯណោះ​វិញ បាន​ទាញយក​ការបញ្ជាក់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី មក​សំអាង​ផងដែរ​ថា៖ «ដូច​សម្ដេច​អគ្គមហាសេនាបតី​មេ​របស់ខ្ញុំ​គាត់​បញ្ជាក់​ហើយ ថា​ពីរភាគបី​នេះ វា​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដូច្នេះ​សំឡេង​ហាសិប​ភាគរយ​បូក​មួយ​ដែល​ប្រើ​រាល់ថ្ងៃនេះ គឺ​ល្អ​បំផុត»។  

ពាក់ព័ន្ធ​នឹង​ការបញ្ចប់​ទំនាស់​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នេះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា បាន​អះអាង​ប្រកបដោយ​ភាពជឿ​ង​ជា​ក់ថា៖ «តាមពិតទៅ​គេច​ង់​បញ្ចប់​វា​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​ម្លេះ ប៉ុន្តែ​កាលៈទេសៈ​មិនទាន់​មកដល់»។ ជាមួយនឹង​ការប្រកាន់​ជំហរ​ពីរភាគបី ឬ​ហាសិប​ភាគរយ​បូក​មួយ​ដែល​នាំ​ឲ្យ​គាំងដំណើរ​ការចរចា​ម​ក​នេះ លោក ឡៅ ម៉ុងហៃ បាន​ព្រលយ​សម្ដី​បន្ថែមថា៖ «យក​ល្អ​គួរតែ​ឈប់​នាំគ្នា​ខ្វែងគំនិត​រឿង​ចំនួន​លេខ(៥០បូក១ ឬ២ភាគ៣)ហ្នឹង​ទៅ ហើយ​នាំគ្នា​គិតគូ​លើ​មនុស្ស​ដែល​ត្រូវធ្វើ​ការ​វិញ​ម្ដង»។    



សម្រាប់​អ្នកវិភាគ​រូបនេះ ការបញ្ចប់​ទំនាស់​នយោបាយ គឺ​អ្នកនយោបាយ​មិនអាច​អះអាង​ពី​ឆន្ទៈ​របស់ខ្លួន​នោះទេ ពោលគឺ​អ្នកនយោបាយ​ដែល​ជាប់ឆ្នោត​ពី​ប្រជាពលរដ្ឋ​បោះ​ឲ្យ​នោះ ត្រូវតែមាន​កាតព្វកិច្ច​ដោះស្រាយ​ទំនាស់​ឲ្យ​បាន​ឆាប់ ដើម្បី​រួមគ្នា​កសាង អភិវឌ្ឍន៍​ជាតិ និង​បំរើ​ម្ចាស់ឆ្នោត។ លោក​បាន​សង្កត់ធ្ងន់ថា៖ «គឺ​ត្រូវតែ​ជួបគ្នា​ថ្នាក់​កំពូល​ហើយ​និយាយ​ត្រង់​ទៅ​ត្រង់​មក ដើម្បី​បញ្ចប់ទំនាស់​ដោយ​ភាពស្មោះត្រង់៕
 

3 comments:

Kim Ea said...

How can Khmer end this dispute of the political deadlock ? The traitor regime have their boss Vietnam Yuon stand strong behind their puppet plus the big and bad friends for life like CHINA and Japan still support the worst killer Khmer regime . The fact that vicious dictator not bend down to the presser from Khmer people because of the support from these bad friends behind the scene they are not agree to leave the traitor regime yet . Khmer country bud depend on Viet approve or not . The opposition party event you win election by 80 or 90 % you still can not chase this barbaric administration out from power if Yuon not agree to leave their puppet . Just think about it it happen in 1997 it will happen now .

Anonymous said...

ANOTHER WASTE OF TIME. IT IS JUST A SHOW. DON'T HOLD YOUR BREATH . THE CPP WILL CONTINUE TO USE THIS GAME UNTIL HIS 5 YEARS TERM COMPLETED. GUARANTEED.

Anonymous said...

Cy kha buying time it very useless kids running cnrp thes guy share benefits like Ngo does . Guy do not let them cheat you anymore its all about cy kha dirty business. Raincy the spoiled kid and sokha master liar and cheater will never evsr succeed anything. Right. ? Aren't they. ?