A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 20 July 2014

One more opposition parliamentarian, Mr. Chan Cheng, has been summoned to court បេក្ខជន​ជាប់ឆ្នោត​ម្នាក់ទៀត​របស់​សង្គ្រោះ​ជាតិ​ទទួលបាន​ដីកាកោះ​ពី​តុលាការ

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    19-07-2014,) |  ដោយ រួបរួម


លោក ចាន់ ចេង បេក្ខជន​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល បានទទួល​ដីកាកោះ​ឲ្យ​ចូលខ្លួន​នា​វេលា​ព្រឹក​ម៉ោង៩ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅ​សាលាដំបូង​ខេត្តកណ្តាល។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ។

ការកោះហៅ​លោក ចាន់ ចេង គឺ​ទាក់ទង​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ១០០០អ.ក ចុះ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ។ ការកោះហៅ​លោក ចាន់ ចេង នេះ គឺ​ទាក់ទង​នឹង​សំណុំរឿង​កាលពី​បួន​ឆ្នាំមុន ខណៈ​លោក មាន​តួនាទី​ជា​តំណាងរាស្ត្រ​បក្ស​សម រង្ស៊ី។ កាលនោះ លោក ចាន់ ចេង ត្រូវបាន​តុលាការ​ចោទប្រកាន់ថា បាន​រំដោះ​ជនសង្ស័យ​ម្នាក់​ចេញពី​ពន្ធនាគារ។

ករណី​លោក ចាន់ ចេង គឺជា​រឿង​ដោយឡែក​ពី​បេក្ខជន​ជាប់ឆ្នោត​បក្សប្រឆាំង៧រូប​ផ្សេងទៀត ដែល​បច្ចុប្បន្នកំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បង្ក​ឲ្យ​មាន​កុប្បកម្ម​ហិង្សា​កាលពី​ថ្ងៃទី១៥ ខែកក្កដា នៅលើ​ទីលាន​ប្រជាធិបតេយ្យ។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​លើ​ករណីនេះ​នៅ​ថ្ងៃទី២៥ ខែកក្កដា ផងដែរ។ ស្របពេល​ជាមួយគ្នា លោក សម រង្ស៊ី ប្រធាន​គណបក្ស​ដែល​ទើប​ត្រឡប់​មកដល់​កម្ពុជា​វិញ​នៅថ្ងៃនេះ បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​អ្នកជាប់ឃុំឃាំង​ដោយ​ឥត​លក្ខខណ្ឌ ហើយ​បាន​ស្នើសុំ​ការចរចា​ថ្នាក់​កំពូល​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ពី​ថ្ងៃ​ចន្ទ​តទៅ។ លោក​លើកឡើងថា បញ្ហា​នានា​ដែល​បាន​កើតឡើង​សុទ្ធតែ​មកពី​ការជាប់គាំង​ផ្នែក​នយោបាយ៕

2 comments:

Anonymous said...

តើតុលាការ អយុត្តិធម៏ឆ្កែរដ្ឋាភិបាលកម្ពុជាមានប្របើកសវនាការចំពោះជន រងគ្រោះមានប្រយោជន៏អ្វីប្រជារាស្សមិនទទួលស្គាល់ អន្តរជាតិក៏ដឹងថាតុ លាការនេះបង្កើតឡើងសំរាប់កាត់ទោសចំពោះអ្នកណាមិនព្រមដើរតាម មាគារនយោបាយរបស់ខ្លួន ហើយក៏គ្រាន់តែបង្ហាញអន្តរជាតិថាខ្លួនមានតុ លាការត្រឹមត្រូវដូចប្រទេសនានាដែរ គឺបើធ្វើដូចកាលប៉ុលពតចាប់បាញ់ៗ ដូចកាលនោះវាមិនល្អមើល ដូច្នេះគេត្រូវបង្កើតតុលាការដើម្បីសំលាប់ឲ្យ ស្របច្បាប់ បើយើងមិនសំលាប់អង្គតុលាការនេះឲ្យវិនាសសាបសូន្យទេ វានឹងសំលាប់បងប្អូនមួយម្ដងៗទាល់តែអស់ពីមុខវា ។

Anonymous said...

បងប្អូនដឺងទេរឿង ចាប់នាក់ដឺកនាំសង្រ្គោះជាតិ គឺមកពីបងប្អូនខ្មែរចុចចំលើ ចំណុចសំខាន់ ដែលយួនរុំលោភយកទឺកដីខ្មែរ យួនមកនៅពាសពេញស្រុកខ្មែរខុសច្បាប់ ហើយមានសិទ្ធិលើសខ្មែរទៅទៀត យួនវាមានការរសើបខ្លាំងណាស់ បានជាវាឱ្យ ហ៊ុន សែន ចាប់អ្នកទាំងនោះ ហើយបង្វែរជារឿងផ្សេងទៅវិញ ចាំទេកាលពីមុន សំរង្ស៊ី គ្រាន់តែដកបង្គោល នៅទល់ដែនថាដាក់គុក១២ឆ្នាំ ជាពិសែសកឺគេមិនចង់ឱ្យលើករឿងរបស់យួនដែលបំពានមកលើខ្មែរតែម្តង ហើយបើរឿងនេះនៅតែមាន ការចាប់ចងដូចជាមិនឈប់ឡើយ តែបើខ្មែរមិននាំគ្នារើ គឺចប់តែម្តង ហើយនឹងគ្មានពេលរើបានទើតទេ។