A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 July 2014

Phnom Penh City authority receives protesters' petitions on behalf of Vietnamese embassy [Is Cambodian government a puppet of Vietnam?] សាលា​ក្រុង​ទទួល​យក​ញត្តិ​ជំនួស​ទូត​វៀតណាម​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម [តើរដ្ឋាភិបាលខ្មែរជាអាយ៉ងយួនឬ?]


ខ្មែរ​ក្រោម​តវ៉ា ៦១០
សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដង្ហែ​ក្បួន​​ដាក់​ញត្តិ​​នៅ​​ស្ថានទូត​បារាំង ក្នុង​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin
បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន។ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នេះ បាតុករ​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​ខ្លួន​ទេ គឺ​ពួក​គេ​ទទូច​ទាមទារ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​វៀតណាម ចេញ​មុខ​មក​សុំ​អភ័យទោស​ជា​សាធារណៈ ចំពោះ​សម្ដី​ដែល​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​វៀតណាម ជា​យូរយារ​មក​ហើយ​នោះ។
ប្រទេស​វៀតណាម នៅ​តែ​មិន​ព្រម​សុំ​អភ័យទោស​ជា​សាធារណៈ តាម​ការ​ទាមទារ​របស់​បាតុករ​ទេ។ ប៉ុន្តែ បាតុករ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សម្ដី​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លើក​ទី​២ ថ្ងៃ​ទី​២ នេះ បែរ​ជា​ព្រម​ដក​ថយ​ទៅ​វិញ។ ការ​ដក​ថយ​នោះ ធ្វើ​ឡើង​តាម​សំណូមពរ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដែល​ចេញ​មក​ទទួល​ញត្តិ​ជំនួស​ស្ថានទូត​វៀតណាម ព្រម​ទាំង​សន្យា​ថា​នឹង​យក​ញត្តិ​នោះ​ដាក់​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា ដើម្បី​ចាត់​ការ​បន្ត​ជាមួយ​ក្រសួង​ការ​បរទេស​វៀតណាម។
តាំងពី​​ម៉ោង​ជាង ៨​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ពលរដ្ឋ និង​ព្រះសង្ឃ​ជាច្រើន​រយ​នាក់ និង​អង្គ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស។ មហាវិថី​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​បិទ​មួយ​កំណាត់​ខាង​មុខ​ស្ថានទូត​វៀតណាម មិន​ឲ្យ​ចរាចរណ៍​ឆ្លង​កាត់​ទេ។ ក្រុម​បាតុករ​គូស​មុខ​រូប​សញ្ញា​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម កាន់​បដា ពាក់​អាវ​យឺត​សរសេរ​ពាក្យ​ស្លោក​ជាតិ​និយម​ជាច្រើន​ឃ្លា។ យុវជន ព្រះសង្ឃ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ផ្លាស់​វេន​គ្នា​ម្តង​ម្នាក់ ឡើង​ថ្លែង​សារ​រិះគន់​មន្ត្រី​វៀតណាម។ បាតុករ​ប្រើ​ពាក្យ​យួន ជំនួស​ពាក្យ​វៀតណាម ហើយ​ក៏​ស្រែក​ដង្ហោយ​ឲ្យ​មន្ត្រី​ទូត​វៀតណាម ចេញ​សុំ​អភ័យទោស​ឲ្យ​បាន​ឆាប់៖ «សំឡេង​ស្រែក»។
បាតុករ​ម្នាក់​លើក​ឡើង​ថា ការ​ដែល​វៀតណាម មិន​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​នោះ ជា​ការ​មើល​ងាយ​ដល់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។ រូប​គាត់ នឹង​បន្ត​ធ្វើ​បាតុកម្ម​ទៀត​នៅ​ពីរ​សប្ដាហ៍​បន្ទាប់៖ «អា​ហ្នឹង​វា​ធម្មតា ពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់​អត់​សុខ​ចិត្ត​ទេ យើង​ចង់​ឲ្យ​ខាង​ស្ថានទូត​យួន ហ្នឹង ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​គេ​បាន​និយាយ យើង​មិន​ចង់​ឲ្យ​សាលា​ក្រុង​ជា​អ្នក​ទទួល​ញ្ញត្តិ​ជំនួស​យួន ទេ យើង​ចង់​ឲ្យ​ទូត​យួន ទទួល​ញត្តិ»
បាតុកម្ម​រំសាយ​នៅ​វេលា​ម៉ោង​ជាង ១២​ព្រឹក គឺ​បន្ទាប់​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ចេញ​មក​ទទួល​ញត្តិ និង​បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់ បាន​ផ្ទុះ​កំហឹង​ហែក​ទង់ជាតិ​វៀតណាម ចោល។ ក្រុម​បាតុករ​ភាគ​ច្រើន ចាត់​ទុក​អ្នក​ដែល​មាន​បំណង​បំផ្លាញ​ទង់ជាតិ​វៀតណាម នោះ ជា​អ្នក​នៅ​ខាង​ក្រៅ​ក្រុម​បាតុករ​ស្នេហា​ជាតិ។ ពួក​គេ​ក៏​ចាត់​ទុក​ថា បុគ្គល​នោះ​ជា​រនុកក្នុង ដែល​ទូត​វៀតណាម បង្កប់ ដើម្បី​បង្ក​អំពើ​ហិង្សា ហើយ​រក​លេស​ទម្លាក់​កំហុស​លើ​ក្រុម​បាតុករ​ខ្មែរ​កម្ពុជា​ក្រោម។ ទន្ទឹម​នឹង​នោះ បាតុករ​មួយ​ចំនួន​ក៏​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្អាក​បាតុកម្ម​ដែរ ហើយ​ពួក​គេ​ចង់​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​វៀតណាម ព្រម​សុំ​ទោស។ បាតុករ​ទាំង​នោះ​ព្រមព្រៀង​គ្នា​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត នៅ​ពីរ​សប្ដាហ៍​បន្ទាប់ បើ​សិន​ជា​ក្រសួង​ការ​បរទេស​កម្ពុជា មិន​ព្រម​ផ្ញើ​កំណត់​ការទូត​ទៅ​វៀតណាម ហើយ​វៀតណាម ក៏​នៅ​តែ​មិន​ព្រម​នោះ។

ទោះ​ជា​បែប​ណា ស្ថានទូត និង​ក្រសួង​ការ​បរទេស​វៀតណាម មិន​ទាន់​មាន​ប្រតិកម្ម​បែប​ណា​ជុំវិញ​ស្ថានការណ៍​នេះ​ទេ។
កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា បាតុករ​ជាតិ​និយម​ខ្មែរ​ជាច្រើន​ពាន់​នាក់ បាន​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ប្រទេស​មហា​អំណាច​ទាំង ៥ និង​ស្ថានទូត​សហភាព​អឺរ៉ុប និង​មាន​គម្រោង​ដាក់​ញត្តិ​នៅ​ស្ថានទូត​វៀតណាម ទៀត​ផង។ ស្ថានទូត​ប្រទេស​មហា​អំណាច​ទាំង ៥ មាន​ទូត​បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក រុស្ស៊ី និង​ចិន និង​ស្ថានទូត​សហភាព​អឺរ៉ុប សុទ្ធ​តែ​ចាត់​មន្ត្រី​ចេញ​មុខ​ទទួល​ញត្តិ​របស់​បាតុករ ប៉ុន្តែ​មាន​តែ​ស្ថានទូត​វៀតណាម មួយ​គត់ ដែល​មិន​ព្រម​ទទួល​ញត្តិ និង​បង្គាប់​ឲ្យ​បាតុករ​ដាក់​ញត្តិ​ទៅ​ខណ្ឌ​ចំការមន។
អស់​រយៈពេល​ជាង ១​ខែ​ទៅ​ហើយ ដែល​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ដោយ​លើក​ឡើង​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​ទាន់​មាន​ប្រតិកម្ម​បែប​ណា​នៅ​ឡើយ​ទេ។
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ថា បើ​រដ្ឋាភិបាល​ដោះស្រាយ​ចំណោទ​នេះ​មិន​បាន​ទេ​នោះ នឹង​នាំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ទៅ​ថ្ងៃ​មុខ​មិន​ខាន។ តើ​រដ្ឋាភិបាល​កម្ពុជា អាច​ស្នើ​ឲ្យ​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ ឬ​បង្ក្រាប​សាច់​ឯង ដើម្បី​ផ្គាប់​ចិត្ត​ក្លើ?
នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្កដា តំណាង​បាតុករ​មាន​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ជា​អ្នក​ដឹក​នាំ​នោះ ក៏​បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ពី​បញ្ហា​នេះ​ដែរ។ លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា ក្រុម​បាតុករ​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​មុន​សិន មុន​នឹង​សម្រេច​ថា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​នោះ៕

No comments: