A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 July 2014

Technical group of the two major parties are discussing 4 issues related to the electoral reforms ក្រុម​ការងារ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​សម្រេច​លើកយក​ចំណុច​៤​មក​ពិភាក្សា​​

ដោយ៖​ កាន់ វិច្ឆិកា​​ | ថ្ងៃអង្គារ ទី29 កក្កដា 2014, 

​ក្រុម​ការងារ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សម្រេច​លើក​យក​ចំណុច​៤​មក​ពិភាក្សា ។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​ការងារ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ប៊ិន ឈិន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន​បាន​ជួប​ពិភាក្សា​គ្នា​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ។​
​លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍​ក្នុង​សន្និសីទ​ក្រោយពី​ការប្រជុំ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ឯ​រដ្ឋសភា នា​រសៀល​នេះ​ថា នៅ​ក្នុង​កិច្ចពិភាក្សា​កាលពី​ព្រឹក​មិញ​នេះ ក្រុម​ការងារ​ទាំង​ពីរ​ក្រុម បានសម្រេច​ពិភាក្សា​ទៅលើ​ចំណុច​បួន​គឺ នីតិវិធី​នៃ​ការរៀបចំ​សមាសភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​របស់​គជប នីតិវិធី​នៃ​ការដោះស្រាយ​ពាក្យបណ្តឹង ការរៀបចំ​ចុះឈ្មោះ និង​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​។​
​លោក គួ​យ ប៊ុន​រឿន លើកឡើង​ដែរ​ថា គណបក្ស​ទាំង​ពីរ​កំពុង​ពិចារណា​លើ​ការជ្រើសរើស​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​ដើម្បី​ធានា​ថា​បញ្ជី​បោះឆ្នោត​មាន​គុណភាព តម្លាភាព និង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការបោះឆ្នោត​។​
​លោក គួ​យ ប៊ុន​រឿន បន្តថា គណបក្ស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ដើម្បី​ជ្រើសរើស​ប្រធានបទ​នៃ​ក្របខ័ណ្ឌ​មួយចំនួន​ដើម្បី​ដាក់​ទៅ​ក្នុង​អង្គ​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​ផ្ដល់​ឪ​កាស​ដល់​ភាគី​ពាក់ព័ន្ធ​ដូចជា​អង្គការ​សង្គម​ស៊ីវិល អង្គការ​ជាតិ និង​អន្តរជាតិ និង​ប្រទេស​ផ្ដល់ជំនួយ បញ្ចេញ​ជា​មតិយោបល់​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ផ្ដល់​ជា​ជំនួយ​បញ្ចេ​ក​ទេស​ក្នុង​ការរៀបចំ​កំណែទម្រង់​ការបោះឆ្នោត ។​

​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ក្រុម​ការងារ​ចម្រុះ​ធ្វើកា​រលើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក៏​បាន​ជួប​ពិភាក្សា​គ្នា ផងដែរ ។ លោក អេង ឆៃអ៊ាង តំណាង​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹង​ថា កិច្ចប្រជុំ​ក្នុង​រសៀល​នេះ​ថា ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា ឯកភាពគ្នា​លើ​គោលការណ៍​ធំៗ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សេចក្តីព្រាង​ជំពូក​ទី​១៥​នៃ​ការបញ្ចូល គជប ទៅក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ថា ក្រុម​ការងារ​ទាំង​ពីរ​នឹង​បន្ត​លើ​ការពិនិត្យ​សេចក្តីព្រាង​ជំពូក​ទី​១៥​នេះ​ជា​បន្ត​ទៀត​នៅ​ចុង​សប្តាហ៍​នេះ ឬ​ដើម​សប្តាហ៍​ក្រោយ​។​
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

No comments: