A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 27 July 2014

The leader the Leaque for Democracy Party, Khem Veasna, acted in a film he wrote, directed and produced ផ្អើល​ពេញ​ហ្វេសប៊ុក ព្រោះ​ទើប​នឹង​ដឹង​ថា ខឹម វាសនា ជា​អតីត​តួ​កុន

ដោយ ក.ចាន់នីតា (ទាក់ទង៖ nita@monoroom.info) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៤ | Updated on Sat 26 Jul, 2014 

ខាងក្រោមនេះ ជាវីដេអូដកស្រង់ ដែលប្រិយមិត្តហ្វេសប៊ុក បានយកទៅចុះផ្សាយ៖
វាជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ប្រិយមិត្ត និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលមិនធា្លប់ស្គាល់ប្រវត្តិ​របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាអ្នកនយោបាយដ៏ល្បីមួយរូប ថាជាអតីត​តារាភាពយន្ដ​ដ៏ស្រស់សង្ហា ក្នុងទស្សវត្សឆ្នាំ៨០ និង៩០។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតហ្វេសប៊ុក)

ជីវិត - លោក ខឹម វាសនា ដែលគេធ្លាប់តែស្គាល់ថា អ្នកនយាបាយ នោះ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់​ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប បានបង្ហោះវីដេអូមួយ ដែលមានលោក ខឹម វាសនា បាន​សម្តែងរឿងរួមជាមួយលោកទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ក្នុងរឿង«ជើងខ្លាំងមានតែមួយ»។ ភា្ញក់ផ្អើល ដោយ​សារតែពួកគេមួយចំនួនទាំងនោះ មិននឹកស្មានថា អ្នកនយោបាយដ៏លេចធ្លោ លោកខឹម វាសនា គឺជាអតីតតារា​ភាពយន្ដ ដ៏ស្រស់សង្ហាដូច្នេះឡើយ។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានលើកឡើងថា ប្រសិនគេមិនបានឃើញវីដេអូនេះទេ គេពិតជាមិនដឹងថា លោក ខឹម វាសនា ដែលធ្លាប់តែកាន់ក្បាលមេក្រូ ឃោសនាតែពីរឿងនយោបាយ គឺជាតួកុនម្នាក់សោះ ព្រោះតែកន្លងមក​ឈ្មោះរបស់លោក មិនត្រូវបានល្បីសុះសាយថាតារាភាពយន្ដនោះទេ ល្បីតែជាអ្នកនយោបាយ ហើយក៏មិនដែលឮ​ចាស់ទុំជំនាន់មុន និយាយពីលោកដែរ សូម្បីតែវីដេអូដែលបង្ហោះ នៅលើប្រព័ន្ធយូធូប ក៏គេមិនដែលធ្លាប់ស្គាល់លោក ជាតួសម្តែងដែរ។
អ្នកមាននិន្នាការមិនគាំទ្រនូវទស្សនៈរបស់លោក ខឹម វាសនា ចំពោះរឿងនយោបាយ និងបានធ្វើការរិះគន់​លោកជា​រឿយៗនោះ បែរជាត្រឡប់មកគាំទ្រ និងសរសើរពីទេពកោសល្យរបស់លោក ខឹម វាសនា ទៅវិញ។ នៅពេលដែល​បានឃើញខ្សែភាពយន្ត ដែលប្រធានគណបក្សកណ្ដឹងបានសម្តែង ពួកគេនិយាយថា លោក ខឹម វាសនា សម្តែងបាន​ល្អណាស់។
បើតាមគេហទំព័រវិគីភីឌា ដែលរៀបរាប់ជីវប្រវត្តិរបស់លោកបានបញ្ជាក់ថា ក្នុងឆ្នាំ ១៩៨៨ លោក ខឹម វាសនា ជាអ្នក​ដើរថតរូប ហើយក៏បានរៀន ពីផ្នែកថែរក្សាជួសជុលកាមេរ៉ា អស់រយៈពេល៤ឆ្នាំដែរ។ អំឡុងឆ្នាំ ១៩៨៩ - ១៩៩៣ លោក ខឹម វាសនា បានក្លាយជាថៅកែកុន ជាអ្នកនិពន្ធ ដឹកនាំរឿង និងជាតួសម្តែងភាពយន្ដ នៅក្នុងភាពយន្ដ​ដែល​លោកផលិតនោះផងដែរ។ ផលិតកម្មរបស់អតីតតួកុន និងជាប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​រូបនេះ មានឈ្មោះថា ផលិតកម្មយុវវ័យភាពយន្ត។
ស្នាដៃផលិតរឿង និពន្ធ ដឹកនាំរឿងដោយខ្លួនឯង របស់លោកមានចំនួន០៤រឿង ដូចជារឿង «មន្តស្នេហ៍ស្រីមុំ» រឿង​«មួយកំផ្លៀងអនុវស្សារីយ៍ ឬស្នាកស្នាមអនុស្សារីយ៍» រឿង«លេខមួយដូចគ្នា» និងរឿង«ជើងខ្លាំងមានតែមួយ»។ ​រឿង​ចុងក្រោយរបស់លោកជារឿងភាគ មានចំណងជើងថា «កំហុសអ្នកណា?» រឿងនេះថតជិតចប់ហើយ តែត្រូវ​អាក់​ខាន​ទៅវិញ ដោយមានបញ្ហា(?)។

មនុស្សជំនាន់ប្រហែលនឹងលោក ខឹម វាសនា ឬអ្នកដែលស្គាល់ប្រវត្តិលោកពីមុនមក បានថ្លែងថា ប្រមុខគណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ មានលក្ខណៈជាសិល្បករ ឬជាអ្នកសម្ដែង ច្រើនជាងអ្នកនយោបាយ។ ភាពយន្ដ​ដែលលោកបាននិពន្ធ ដឹកនាំ និងសម្ដែង មានភាពជោគជ័យច្រើន និងទទួលការឲ្យតម្លៃ ថាពោរពេញដោយ​ទេពកោសល្យ។ ប៉ុន្តែនៅក្នុងនយោបាយ លោក ខឹម វាសនា មិនសូវមានលក្ខណៈគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកដឹកនាំ​នោះទេ។ គេឧស្សាហ៍ឃើញ និងស្ដាប់ឮ លោក ខឹម វាសនា ខឹង យំ ឬស្រែកជារឿយៗ ពីអ្វីដែលលោកមានអារម្មណ៍​នៅក្នុងខ្លួន ដែលនោះជាលក្ខណៈដ៏ពិសេស សម្រាប់សិល្បករមួយរូប តែមិនមែនជាអ្នកនយោបាយនោះទេ៕

នេះជារូបភាពដែលលោក ខឹម វាសនា ខ្លួនលោក បានរំលឹកពីពេលលោក នៅជាអ្នកថតរូបអាជីព៖
U

No comments: