A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 August 2014

CNRP spokesman Yim Sovann said the arrests of three CNRP youths won't affect the ongoing negotiations between the ruling and opposition parties ​លោក​យឹម សុវណ្ណ​ ថាការចាប់ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ មិន​ប៉ះពាល់​ដល់​ការចរចា​ទេ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអាទិត្យ ទី3 សីហា 2014 | VOD

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ  នៅ​ថ្ងៃ​អាទិត្យ​នេះ​ឲ្យដឹងថា ការចាប់ខ្លួន​សកម្មជន​គណបក្ស​របស់​ខ្លួន​ចំនួន​៣​រូប មិន​ប៉ះពាល់​ដល់​ការចរចា​ទេ តែ​គណបក្ស​នេះ​នៅតែ​ទាមទារ​ឲ្យ​អាជ្ញាធរគ​ណ​បក្ស​ប្រជាជន​ដោះលែង​អ្នក​ទាំងនោះ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ថ្ង​អាទិត្យ​នេះ​ថា ការចរចា​នៅ​តែ​បន្ត​ទៅមុខ ប៉ុន្តែ​គណបក្ស​នេះ​នៅតែ​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​បក្ស​របស់​ខ្លួន ព្រោះ​ពួកគាត់​គ្មាន​កំហុស​ដូច​អ្វី​ដែល​តុលាការ​ចោទប្រកាន់​នោះទេ​។ លោក​បន្តថា ការចរចា​នៅ​តែ​បន្ត ហើយ​ត្រូវតែ​បញ្ចប់​រៀបចំ​ក្របខណ្ឌ​ច្បាប់ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ឲ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​
ទោះយ៉ាងណា លោក យឹម សុវណ្ណ មិន​ទាន់​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ដែល​គណបក្ស​ទាំង​ពីរ​ជួបគ្នា​ជា​ថ្មី​នោះ​ទេ​។ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ចាប់ខ្លួន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​រូប​រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ លោក សាន គីមហេង ប្រធានចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌទួលគោក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌទួលគោក និង​លោក នាង សុ​ឃុន ហិរញ្ញិ​កចលនាយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារអំពៅ​។​
​គួរបញ្ជាក់​ថា បន្ទាប់​ពី​ការចាប់ខ្លួន​យុវជន​ទាំង​បី​នាក់​នេះ ប៉ុន្មាន​ម៉ោង​ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តី​ថ្លែង​ការ​ថ្កោលទោស គណបក្ស​ប្រជាជន​កម្ពុជា​ថា ប្រើ​តុលាការ​ដើម្បី​ដាក់​គំនាប​នយោបាយ ហើយ​អំពាវនាវ​ឲ្យមាន​ការដោះលែង​ជា​បន្ទាន់ដោ​យ​ឥត​លក្ខខណ្ឌ​។

​ចំណែក​អង្គការ​លីកាដូ​ដែល​តាមដាន​ព្រឹត្តិការណ៍​សង្គមយល់ឃើញថា  ការចាប់ខ្លួន​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ការ​បង្ក​ភាព​តានតឹង​ផ្នែក​នយោបាយ​ជាថ្មី ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ចរចា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ ដាក់បញ្ចូល​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ជា​ចំណុច​ដែល​អាចឲ្យ​គណបក្ស​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយគ្នា​នៅក្នុង​សភា​បាន​៕
សរសេរ​មកកាន់លោក ឡាយ សាមាន តាមរយៈ​ samean@vodhotnews.com

2 comments:

Anonymous said...

See how politic works,the ordinary people got screwed and the high people in high position got the job.

Anonymous said...

That is messed up! People should just stop supporting cnrp all together. They should take action and demand immediate release of those activists before continuing with any further negotiation.