A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 August 2014

NGOs offer own reform package NGO ផ្សាយ​សំណើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​

http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/NGO.jpg?itok=l0ZwbOEK
សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ។ ហុង មិនា
Fri, 1 August 2014
The Phnom Penh Post
A coalition of NGOs yesterday issued proposed drafts of a new constitutional amendment governing the National Election Committee, with one signatory saying the drafts, if implemented, would establish a “minimum” threshold of independence and transparency in the Kingdom’s electoral process.
Speaking for the Electoral Reform Alliance (ERA) – comprising 11 watchdog organisations – Comfrel executive director Koul Panha told the press and observers yesterday the recommendations and an accompanying open letter were “specifically for both political parties”.
“It’s to improve the implementation of the agreement, corresponding to democratic principles, and principles of the independence of the election body,” Panha – himself on the shortlist for one of the four opposition-controlled seats on the committee – said later, after acknowledging the political agreement’s flaws.
“This is the minimum [bar for what] needs to be improved for fair elections in Cambodia.”
The draft amendment makes a number of stipulations, including that NEC members have parliamentary immunity, not be the spouse or relative of political leaders and not be members of a political party or the Royal Government.
And while it adheres to the political deal cut between the Cambodia National Rescue Party and the ruling Cambodian People’s Party – under which each party chooses four NEC members and the two jointly choose one independent “consensus” member – the amendment mentions neither by name. It also contains provisions that allow for the participation of multiple parties, should others join the assembly in the future.
Preap Kol, executive director of Transparency International Cambodia and a signatory to the ERA letter, said civil society had hoped for an agreement establishing a fully independent NEC, but the new arrangement was still an improvement.
“The [independent option] would be better, but I think the political situation in Cambodia is not ready for that,” he said. “I think that there need to be [changes] in the future . . . Here you have a formula devised by two parties, but in the future . . . if there are new parties, they’re not going to like that.”
One proposal voiced by the ERA, that the NEC candidates apply rather than be appointed, was independently taken up by the CNRP yesterday.
Ex-CNRP lawmaker Kuoy Bunroeun – who gave up his seat for party president Sam Rainsy and who is considered the opposition’s first pick for the NEC – said the assembly’s secretariat should accept public applications, and representatives of each party would choose candidates from those applicants.
“Anyone can apply,” he said.
CNRP spokesman Yim Sovann said that his party had received the ERA recommendations, and that while it supported some – including the stipulation that NEC members could not be members of political parties – the party’s standing committee would be debating others, such as the injunction against politicians’ family members.
In recent days, the party has floated Kem Monovithya – CNRP deputy public affairs head and daughter of party deputy president Kem Sokha – as a potential pick for the NEC.
But CPP lawmaker Chheang Vun dismissed the ERA, saying: “I am bored by [the ERA’s] role. The two parties have been working together smoothly.… Why are those people trying to throw a firecracker at us?”
NGO ផ្សាយ​សំណើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​
Fri, 1 August 2014
The Phnom Penh Post
 
ភ្នំពេញៈ ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​កាល​ពី​ម្សិលមិញ បាន​ចេញផ្សាយ​សំណើ​នៃ​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​គ្រប់គ្រង​លើ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ដោយ​មាន​ហត្ថ​លេខី​ម្នាក់​​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​អនុវត្ត​តាម​នោះ ​សំណើ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ឯករាជ​ភាព និង​​តម្លាភាព​ នៃ​ដំណើរ​ការ​បោះឆ្នោត។ ​
​ថ្លែង​ជួស​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ដែល​ជា​សម្ព័ន្ធ​​ប្រមូល​ផ្តុំ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោតចំនួន ១១ ​លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្រែល បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន កាល​ពីម្សិល​មិញ​ថា អនុ​សាសន៍និង​លិខិត​បើក​ចំហ ​​គឺ​សម្រាប់​គណបក្ស​នយោ​​បាយ​ទាំង​ពីរ​ជា​ពិសេស​។ ​​
លោ​ក បញ្ញា​ថ្លែង​ក្នុង​បទ​សម្ភា​ស​ក្រោយ​មក​ថា៖«​សំ​ណើ​​នេះ​គឺ​ដើម្បីលើក​កម្ពស់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង ស្រប​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យនិង​គោ​ល​​ការណ៍​ឯក​រាជ​ភាព​នៃ​​ស្ថាប័ន​បោះឆ្នោត​។ នេះ​គឺ​ជា​បទ​ដ្ឋាន​អប្បបរមា​ដែល​ចាំ​បាច់​ត្រូវ​លើ​ក​​កម្ពស់​ដើម្បី​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​យុតិ្ត​ធម៌​នៅ​កម្ពុជា​»
សំណើ​នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋ​ធម្ម​នុញ្ញ​បានលើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន ដែល​រាប់​បញ្ចូល​ទាំង​លក្ខ​ខណ្ឌ​ដែល​សមាជិកគ.ជ.បត្រូវ​មាន​អភ័យ​ឯក​សិទិ្ធ​រដ្ឋ​សភា ​​លក្ខ​ខណ្ឌ​​មិន​មែន​ប្តី​ប្រពន្ធ​ឬ​សាច់​ញាតិរ​ប​ស់​មេ​ដឹក​នាំ​គណបក្ស​នយោ​បាយ ​និង​លក្ខ​ខណ្ឌ​មិនមែន​ជា​សមា​ជិក​គណបក្ស​នយោ​បាយ។
ខណៈ​ដែល​សំណើ​នេះ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​ដែល​បាន​ចុះ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​គណ​បក្ស​នីមួ​យ​ៗ​ត្រូវ​ជ្រើស​រើស​សមាជិក​គ.ជ.​ប​ ៤ នាក់ ហើយ​គណបក្សត្រូវ​ព្រម​ព្រៀ​ង​​គ្នា​ក្នុង​ការ​​ជ្រើស​រើស​សមាជិក​ឯក​រា​ជ្យ​​ម្នាក់​ វិសោធនកម្ម​នេះ​ពុំ​បាន​​​លើ​ក​ឈ្មោះ​គណបក្ស​ទេ។ ​សំណើ​នេះ​មាន​បញ្ញតិ្ត​​ដែល​អនុញ្ញាត​ឲ្យ​មានការ​ចូល​រួម​ពី​គណបក្ស​ជា​ច្រើន ប្រសិន​បើ​គណបក្ស​ដទៃ​ទៀត​ចូល​រួម​ក្នុង​រដ្ឋ​សភា​ នៅ​ថ្ងៃ​អនា​គត។
លោកព្រាប កុល​ជា​ហត្ថលេ​ខី​លើ​លិខិត​របស់​សម្ព័​ន្ធ​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត បាន​​ថ្លែង​ថា សង្គម​ស៊ីវិល​សង្ឃឹ​ម​ថា​ កិច្ច​ព្រម​ព្រៀង​នឹង​បង្កើត​​គ.ជ.​ប​ឯករាជ្យពេញ​លេញ​ ប៉ុន្តែ​ការ​រៀប​ចំ​ថ្មី​នេះ​នៅ​តែ​ល្អ​ប្រសើរ​ជាង​ពី​មុន។ ​
លោក​បាន​បញ្ជាក់​ថា៖ «​ពេលនេះ យើង​មាន​រូប​មន្ត​បង្កើត​ដោយ​គណ​បក្ស​ទាំង​ពីរ តែ​នៅ​ថ្ងៃ​អនា​គត ឧទាហ​រ​​ណ៍១០ឆ្នាំ​​ទៀត ប្រសិ​ន​​បើ​មាន​គណបក្ស​ថ្មីនឹង​មិន​បែ​ប​នេះ​ទេ»
សំណើ​មួយ​ ដែល​ថ្លែង​នៅ​សន្និ​សីទ​របស់សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ដែល​បេក្ខជន​ គ.ជ.ប ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ មិន​ត្រូវ​តែង​តាំង​នោះ ត្រូវ​បាន​ទទួល​យក​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពីម្សិល​មិញ។ ​
លោក គួយ ប៊ុន​រឿន ​ដែល​ជា​ជម្រើស​ទី ១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គ.ជ.ប ​ថ្មី​នោះ បាន​ថ្លែង​ថា លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​គួរ​ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​ជា​សាធារណៈ ហើយ​តំណាង​របស់​គណបក្ស​នីមួយៗ​ក្នុង​គណៈកម្មា​ធិការ​អចិន្រៃ្តយ៍​នឹង​ជ្រើស​រើស​បេក្ខ​ជន​របស់​ខ្លួន​ពី​បេក្ខ​ជន​ទាំង​នោះ៕

No comments: