A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 August 2014

The biography of Thean Vuthy, a man claiming to be a reincarnation of the Buddha ទម្លាយ​ប្រវត្តិ​អាថ៌កំបាំង ធាន វុទ្ធី តាំង​ខ្លួន​ជា​ព្រះសិអារ្យមេត្រិយ

Read about Thean Vuthy in English here.
រូប​ថត និង​វីស៊ីឌី របស់ ធាន វុទ្ធី ត្រូវ​បាន​ដាក់​លក់​ព្រោង​ព្រាត។
រូប​ថត និង​វីស៊ីឌី របស់ ធាន វុទ្ធី ត្រូវ​បាន​ដាក់​លក់​ព្រោង​ព្រាត។ ហុង មិនា


សំណួរ​ជាច្រើន​បាន​លើក​ឡើង​ថា តើ​បុគ្គល ធាន វុទ្ធី ដែល​តាំង​ខ្លួនឯង​ជា​ព្រះអរិយមេតិយ្យ (​សិអារ្យមេត្រិយ) ជា​នរណា បើ​សូម្បីតែ​ព្រះសង្ឃ​ជា​សាវ័ក​របស់​ព្រះពុទ្ធ ក៏​ថ្វាយបង្គំ ធាន វុទ្ធី ស្មើ​បាតជើង​នោះ?
ការ​ផ្តើម​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​នេះ បន្ទាប់ពី​ការ​រំជើបរំជួល​ពាក់ព័ន្ធ​នឹង​ការ​ប្រតិបត្ដិ​មិន​ប្រក្រតី​របស់​បុរស​ម្នាក់​ឈ្មោះ ធាន វុទ្ធី អ្នក​កសាង​មហាវត្ត​ទួលរាជា ដែល​ល្បី​ព្រះធំ​ជាង​គេ​ក្នុង​ប្រទេស​ខ្មែរ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់គរ ឃុំ​ពោធិ៍បាន ស្រុក​កោះធំ ខេត្ត​កណ្តាល ហើយ​រូបគេ​បាន​តាំង​ខ្លួនឯង​ជា​ព្រះអរិយមេតិយ្យ​(សិអារ្យមេត្រិយ​)​បុគ្គល​ខ្ពស់​លើស​សង្ឃ ធ្វើឲ្យ​សង្ឃ​ក្រាប​សំពះ​ខ្លួន​នោះ​។
បើ​ទោះ​ជា​ក្រសួង និង​មន្រ្តី​សង្ឃ​ធំៗ បាន​ចាត់​ទុក​ទង្វើ ធាន វុទ្ធី ធ្វើ​ដូចជា​ឲ្យ​ព្រះសង្ឃ​ថ្វាយបង្គំ និង​ឲ្យ​មនុស្ស​ចាស់ ដេក​ហើយ​ដើរ​ជាន់​ប្រៀប​បាន​នឹង​សម័យ​ព្រះ​នោះ​ថា ជា​ទង្វើ​ប្រាសចាក​ពី​សាសនា​ព្រះពុទ្ធ និង​បង្ក​ឲ្យ​អាប់ឱន​ដល់​សាសនា​ក៏ដោយ ទាំង​ដូនជី ទាំង​ព្រះសង្ឃ ដែល​គេ​ដឹង​ថា​ជា​សាវ័ក​របស់​ធាន វុទ្ធី នោះ នៅតែ​អះអាង​ការពារ​ទង្វើ​របស់​បុគ្គល ធាន វុទ្ធី ថា​នោះ​មិនមែន​ជា​រឿង​ខុសឆ្គង​របស់​លោក​ឡើយ។ បើ​លោក​មិនមែន​ជា​អ្នក​មាន​បុណ្យ​បារមី​ពិត ក៏​គ្មាន​អ្នក​ជឿ​ដល់​ថ្ងៃ​នេះ​ដែរ។
​រូប​ថត បញ្ជាក់​អំពី​ព្រះ​សង្ឃ និង​អាចារ្យ ដូន​ជី ក្រាប​ថ្វាយ​បង្គំ​ ធាន វុទ្ធី រាប​ដូច​កន្ទេល។ ​ រូប​ថត​សហ​ការី
​រូប​ថត បញ្ជាក់​អំពី​ព្រះ​សង្ឃ និង​អាចារ្យ ដូន​ជី ក្រាប​ថ្វាយ​បង្គំ​ ធាន វុទ្ធី រាប​ដូច​កន្ទេល។ ​ រូប​ថត​សហ​ការី
អ្នកភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកម្បាស ខេត្ត​តាកែវ ដែល​ទី​នោះ​ជា​កន្លែង​កំណើត​ធំ​ដឹងក្តី​របស់ ធាន វុទ្ធី បាន​ឲ្យ​ដឹង​ថា៖​«ធាន វុទ្ធី មិន​ធ្លាប់​បាន​បួស​ជា​សង្ឃ​ទេ​ពី​មុន​មក ហើយ​ក៏​មិន​ដឹង​យ៉ាង​ណា​ដែរ ពេល​អាយុ​ប្រហែល​ជា​ជិត​២០​ឆ្នាំ ក៏​ឮ​ថា វុទ្ធី មាន​បារមី​ចូល​សណ្ឋិត តែ​ពេល​នោះ​អ្នកស្រុក​ក៏​មិន​ជឿ​ដែរ ហើយ​មិន​បាន​ប៉ុន្មាន​ក៏​ទៅ​នៅ​វត្ត​ទួលរាជា​នោះ​ទល់សព្វ​ថ្ងៃ​ហ្នឹង​»។
ក្នុង​វ័យ​៤០​ឆ្នាំ​ស្រ្តី​ដែល​អះអាង​ថា​គាត់​ធ្លាប់​ជា​មិត្ត​រួមថ្នាក់​ជាមួយ ធាន វុទ្ធី តាំងពី​ថ្នាក់​ដំបូង លុះ​ប្រឡង​ចប់​ឌីសប្លូម បាន​ប្រាប់​ថា៖​«វុទ្ធី គេ​រៀន​ពូកែ ហើយ​អក្សរ​ក៏ស្អាត​ទៀត បើ​ទោះ​ជា​គេ​សរសេរ​ដៃ​ឆ្វេង​ក៏ដោយ។ តែ​គេ​ជា​កូនកំព្រា​ឪពុក គេ​រស់នៅ​ជាមួយ​ម្តាយ​មេម៉ាយ ដែល​មាន​បងប្អូន​រួម​ផ្ទៃ​តែ​ពីរ​នាក់ តែ​គេ​ក៏​នៅ​មាន​បងប្អូន​ពីរ​បី​នាក់ ផ្ទៃ​ដោយ​ខ្លួន​ទៀត​ដែរ»។
ស្រ្តី​ដដែល​ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​អត្ថាធិប្បាយ​ឲ្យ​ដឹង​ទៀត​ថា៖​«ធាន វុទ្ធី នេះ​មិនមែន​ជា​មនុស្ស​អ្នក​មាន​បុណ្យ​បារមី​អី​ទេ សព្វថ្ងៃ​គាត់​មាន​ប្រពន្ធ និង​មាន​កូន​ដល់​ពេញ​កន្ទេល​ឯណោះ»​។
ស្រ្តី​ដដែល​បាន​បញ្ជាក់​ថា៖​«ធាន វុទ្ធី មាន​ប្រពន្ធ និង​កូន​ទាំងអស់​បួន​នាក់ តែ​សព្វថ្ងៃ​កូន​នៅតែ​បី​ទេ ស្លាប់​មួយ​ហើយ។ ប្រពន្ធ​គេ គេ​រៀបការ​ក្រោយ​ពេល​ដែល​តាំង​ខ្លួន​ជា​តាបស់ ទៅ​នៅ​វត្ត​ទួលរាជា​បាន​ប្រហែល​ជា​ពីរ​ឆ្នាំ​ក៏​មក​រៀបការ​ប្រពន្ធ កូនក្រមុំ​អ្នក​នៅ​ផ្សារ​ព្រៃផ្អេ ស្រុក​ព្រៃកប្បាស ហ្នឹង​ដែរ​»។
សព្វថ្ងៃ​មិន​ត្រឹម​តែ​មាន​ប្រពន្ធ និង​មាន​កូន​ពេញ​កន្ទេល​ទេ ស្រីស្នេហ៍​ក៏​មិន​ខ្វះ​ដែរ។ នេះ​ជា​ពាក្យ​បន្ទរ​របស់​អ្នកភូមិ​ចំប៉ា ដែល​ជា​ភូមិ​កំណើត​កើត​ជា​របស់ ធាន វុទ្ធី ។
អ្នកភូមិ​ក៏​បាន​និយាយ​ទៀត​ថា ធាន វុទ្ធី ក្រោយពី​តាំង​ខ្លួនឯង​ជា​អ្នក​មាន​បុណ្យ ជា​ព្រះសិអារ្យមេត្រិយ គេ​មាន​លុយ​ច្រើន​ណាស់ ក្រៅពី​ធ្វើ​ព្រះ​ធំៗ គេ​មាន​ផ្ទះ​នៅ​ភ្នំពេញ​ពីរ​បី​កន្លែង​រស់នៅ​ជាមួយ​ប្រពន្ធ​កូន ហើយ​សព្វថ្ងៃ​កំពុង​បើក​ស្ថានីយ​ប្រេង​ធំ​មួយ​នៅ​តាខ្មៅ​ទៀត​ផង​»។
វត្ត​ទួល​រាជា ត្រូវ​បាន​កសាង​ជា​ប្រាសាទ​ធំ​ និង​ព្រះ​ដ៏​ធំ​ខ្ពស់​ស្កឹម​ស្កៃ​  ក្រោម​ស្នាដៃ​របស់​ ធាន វុទ្ធី ដែល​អះ​អាង​ថា ខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រិយ។
វត្ត​ទួល​រាជា ត្រូវ​បាន​កសាង​ជា​ប្រាសាទ​ធំ​ និង​ព្រះ​ដ៏​ធំ​ខ្ពស់​ស្កឹម​ស្កៃ​ ក្រោម​ស្នាដៃ​របស់​ ធាន វុទ្ធី ដែល​អះ​អាង​ថា ខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រិយ។ ហុង មិនា
យ៉ាងណា​មិន​ទទួល​បាន​ការ​បកស្រាយ​បញ្ជាក់​ពី​សាច់ញាតិ លោក ធាន វុទ្ធី នេះ​ទេ ខណៈ​តំណាង​កម្ពុជា​ចុងសប្តាហ៍ ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ម្តាយ​លោក ធាន វុទ្ធី ដែល​មាន​ឈ្មោះ យាយ វណ្ណ នោះ មាន​អ្នក​មក​កាង និង​ហាម​មិន​ឲ្យ​យាយ វណ្ណ ធ្វើ​បទសម្ភាស​អ្វី​ទាំងអស់​ពី​រឿង​នេះ​។
បុរស​មាឌ​ធំ​ខ្មៅ​ជិះ​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៤ បាន​និយាយ​ដោយ​ពាក្យ​គំរោះគំរើយ​ថា៖​«កន្លែង​នេះ​មិនមែន​ជា​កន្លែង​សួរនាំ​ទេ ចង់​ដឹង​ស្អី​ទៅ​សួរ​គេ​ទៅ គាត់ (ម្តាយ​ធាន វុទ្ធី) មនុស្ស​ចាស់​មិន​ដឹង​អី​ទេ​»។
រំឭក​ពី​ការ​ធ្វើ​បុណ្យ អ្នក​ស្រុក​ប្រាប់​ថា៖​«ដ្បិត​ថា ធាន វុទ្ធី ល្បី​អ្នក​មាន​បុណ្យ ចូលចិត្ត​កសាង​ព្រះធំៗ ប៉ុន្តែ​លោក​មិន​ដែល​ថ្វាយ​បង្គំ​ព្រះសង្ឃ​ទេ ហើយ​ពេល​គេ​រៀបចំ​បុណ្យ​អ្វី​នោះ មក​តែ​ពេល​ចប់​បុណ្យ​ទេ មក​នេះ​គឺ មក​យក​តែ​លុយ​ឡើង​ឡាន​ទៅវិញ​ភ្លាម។ ជីវិត​គេ​អាថ៌កំបាំង​ណាស់»។
ក្នុង​អារម្មណ៍​ដែល​មិន​ភ្លេច​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ស្រ្តី​ដដែល បាន​ប្រាប់​ទៀត​ថា៖​«អ្នកស្រុក​ភូមិ​ចំប៉ា​នេះ គ្មាន​នរណា​គេ​ហ៊ាន​និយាយ​ទេ គេ​ខ្លាច​ណាស់ បើ​ទោះ​ជា​ឃើញ​ថា ទង្វើ​នោះ​គេ​ធ្វើ​មិន​ត្រឹម​ត្រូវ​ក៏ដោយ។ នរណា​គេ​ទៅ​ហ៊ាន​និយាយ​ទៅ បើ​ល្បី​ថា ធាន វុទ្ធី មាន​ខ្នង​បង្អែក​ជា​អ្នក​ធំ​នៅក្នុង​រដ្ឋាភិបាល​ឯណោះ​នោះ»។
សម្តេច​ព្រះឧត្តមចរិយា ឈឹង ប៊ុនឈា សមាជិក​ថេរសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការវត្ត​ស្រះចក​បាន​មាន​សង្ឃដីកា​ថា៖ «​ពេល​នេះ​ក្រសួង​ធម្មការ និង​មន្រ្តី​សង្ឃ​បាន​សម្រេច​ដក​បុគ្គល​ធាន វុទ្ធី ដែល​តាំង​ខ្លួនឯង​ជា​ព្រះសិអារ្យមេត្រិយ ចេញ​ពី​វត្ត​ទួលរាជា​ហើយ។ ចំណែក​ព្រះសង្ឃ និង​ដូនជី មក​គង់​នៅ​វត្ត​ក្រពើហា ក្រុង​តាខ្មៅ​»។
សម្តេច​ព្រះឧត្តមចរិយា ឈឹង ប៊ុនឈា បាន​បញ្ជាក់​ថា៖ «តែ​បើ​បុគ្គល ធាន វុទ្ធី មិន​គោរព​តាម​ច្បាប់​វិន័យ​នេះ ហើយ​នៅតែ​ចរចា​គ្រប់​រូបភាព​ដូច​មុន រួម​ទាំង​ការ​សាង​ផ្សេងៗ​នោះ ច្បាប់​នឹង​មាន​វិធានការ​ថ្មី​មួយ​ទៀត​ចំពោះ​រូប​គេ​»។
គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមត្ថកិច្ច រួម​ជាមួយ​នឹង​ក្រសួង​ធម្មការ និង​អាជ្ញាធរ​ខេត្ត​ក៏​បាន​ចុះ​ទៅ​ធ្វើ​អធិការកិច្ច​កាត់​សោ​ស្នាក់ការ ធាន វុទ្ធី ផង​ដែរ​កាលពី​ថ្ងៃ​ទី​៣១​កក្កដា ប៉ុន្តែ​ចំណាត់ការ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​៕

1 comment:

Anonymous said...

buddha did not live in a house or temple... so he should start living in the wilderness and forsake all possession... if not , just a crook..and his name is on the list to visit Hell.