A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 August 2014

The CNRP hopes the three youths will be released Monday next week បក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​យុវជន​៣​នាក់​នឹង​អាច​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ

ព្រៃស ៦២០
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤
RFA/Uon Chhin
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា យុវជន​គណបក្ស​នេះ​ចំនួន ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស អាច​នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ។
លោក សម រង្ស៊ី បាន​ថ្លែង​បែប​នេះ​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស នៅ​ក្រោយ​ពេល​ដែល​លោក និង​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​សួរ​សុខ​ទុក្ខ​យុវជន​ដែល​ជាប់​ឃុំ​ទាំង ៣​រូប​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា។
ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី សម្រេច​ចេញ​ដីកា​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។ ការ​សម្រេច​នោះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា បាន​ផ្ញើ​លិខិត​ជូន លោក ស ខេង ដោយ​ស្នើ​អោយ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហិង្សា ដែល​កើត​មាន​ឡើង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​រូប​នោះ​រួម​មាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក សាន គីមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក និង​លោក នាង សុឃុន ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ច្បារអំពៅ។ ក្នុង​ចំណោម​នោះ យុវជន នាង សុឃុន ត្រូវ​ស្គាល់​ថា ជា​ដើម​បណ្ដឹង​ដែល​បាន​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​អោយ​បាត់​បង់​កោះត្រល់ និង​តំបន់​ដែន​ទឹក​មួយ​ចំនួន​ទៀត​ទៅ​អោយ​ប្រទេស​វៀតណាម។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: