A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 August 2014

Villiagers in Kratie accused a Vietnamese company of bulldozing ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា​ឈូស​ឆាយ​រំលោភ​ដី​ដាំ​ដំណាំ

RFA - ប្រជាពលរដ្ឋ​នៅ​ចំណុច​ថ្មសំលៀង ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចោទ​ប្រកាន់​ក្រុមហ៊ុន​វៀតណាម មួយ​នៅ​ទីនោះ ថា​បាន​រំលោភ​លើ​ដី​ដាំ​ដំណាំ​របស់​ពួក​គាត់។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ដី​នោះ​ក្រុម​និស្សិត​កំណត់​ថា​ជា​ដី​នៅ​ក្នុង​ប្លង់​កម្មសិទ្ធិ​រួច​ទៅ​ហើយ បែរ​ជា​ក្រុមហ៊ុន​មក​ឈូស​ឆាយ​ដោយ​បណ្ដេញ​ពួក​គាត់​ទៅ​យក​នៅ​បាត​អូរ​សុទ្ធ​តែ​ព្រៃ​ទៅ​វិញ។
ប្រជាពលរដ្ឋ ៤​គ្រួសារ នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ដែល​មាន​ផ្ទៃដី​ប្រមាណ ២០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ឌូវទៀង ក្រចេះ បាន​យក​គ្រឿងចក្រ ៣​គ្រឿង ដើម្បី​ទៅ​ឈូស​ឆាយ​ដី​ដំណាំ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ទី​១៥ សីហា ដោយ​អះអាង​ថា ដី​នោះ​ជា​ដី​របស់​ក្រុមហ៊ុន។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ដី​នោះ​ស្ថិត​ក្នុង​ប្លង់​របស់​ពួក​គាត់​ទៅ​ហើយ។
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ចំណុច​ថ្មសំលៀង ឃុំ​ដំរីផុង លោក ទូច ស៊ីដា ឱ្យ​ដឹង​ថា ពួក​គាត់ ៤​គ្រួសារ បាន​ទទួល​ការ​វាស់វែង​កំណត់​ក្បាល​ដី​រួច​ហើយ កាល​ពី​ចុង​ឆ្នាំ​២០១២ ហើយ​ពួក​គាត់​តែង​តែ​ដាំ​ដំណាំ​ផ្សេងៗ​លើ​ដី​ទាំង ២០​ហិកតារ​នោះ​រហូត​មក។ លោក​បន្ត​ថា ស្រាប់​តែ​ថ្មីៗ ខាង​ក្រុមហ៊ុន ឌូវទៀង ក្រចេះ របស់​វៀតណាម បាន​ឈូស​ឆាយ​លើ​ដី​របស់​ពួក​គាត់ ដោយ​អះអាង​ថា ជា​ដី​របស់​ខ្លួន ហើយ​បណ្ដេញ​ពួក​គាត់​ចេញ ឱ្យ​ទៅ​យក​ដី​នៅ​បាត​អូរ ដោយ​ក្រុមហ៊ុន​បញ្ជាក់​ថា ប្លង់​របស់​ពួក​គាត់​ប៉ះ​ចំ​អូរ។
លោក ទូច ស៊ីដា៖ «បាទ! មិន​មែន​ត្រឹម​តែ ៤​គ្រួសារ​ទេ ប្លុក​កន្លែង​នេះ​មាន​ជាច្រើន​គ្រួសារ​ណាស់​សម្រាប់​ការ​ទាមទារ​ហ្នឹង គឺ​សម្រាប់​ឱ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ ព្រោះ​អី​ក្នុង​ម៉ា​គ្រួសារ កាល​ពី​និស្សិត​ចូល​វាស់ គឺ​ខ្លះ​បាន ២០​អា ៣០​អា​អី​ហ្នឹង។ ហើយ​និស្សិត​ហ្នឹង​ក៏​បាន​និយាយ​ដែរ​ថា ឱ្យ​តែ​មាន​ក្បាល ហើយ​មាន​កន្ទុយ​ហើយ»
ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី រស់ សុត្ថារី ឱ្យ​ដឹង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​មួយ​នេះ​បាន​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​ដែល​បាន​ដាំ​ដំណាំ​ម្តង​រួច​ហើយ ប៉ុន្តែ​គឺ​ជា​ដី​មិន​ស្ថិត​ក្នុង​ប្លង់ ដោយ​ខាង​ក្រុមហ៊ុន​បាន​ចេញ​សំណង​ថ្លៃ​ពលកម្ម​ឱ្យ​ពលរដ្ឋ​ដែល​ប៉ះពាល់​រួច​ហើយ។ អ្នកស្រី​បញ្ជាក់​ថា កាល​ពី​ក្រុម​និស្សិត​ចុះ​វាស់ គឺ​គេ​បាន​កាត់​ផ្ទៃ​អូរ​ចេញ ដោយ​ទំហំ​ដី​មិន​បូក​បញ្ចូល​ផ្ទៃ​អូរ​ឡើយ។ ក្រោយ​មក អាជ្ញាធរ​ខេត្ត​ចុះ​កាយ​ជា​ប្រឡាយ ដើម្បី​កំណត់​ព្រំ​ជូន​ពួក​គាត់ កាល​ពី​ខែ​មេសា ឬ​ខែ​ឧសភា ឆ្នាំ​២០១៤ រួច​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​បំពាន​ដដែល។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ខាង​ភាគី​ក្រុមហ៊ុន ឌូវទៀង ក្រចេះ បាន​ទេ នៅ​ថ្ងៃ​ទី​១៥ សីហា។
ចំណែក​មេ​ឃុំ​ដំរីផុង វិញ លោក ឡាយ សាវ៉ាន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ស្ទើរ​តែ​ទាំងអស់​នៅ​ចំណុច​ថ្មសំលៀង នោះ គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេងៗ​ប៉ុណ្ណោះ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ហាម​ពលរដ្ឋ​ដែល​ក្រុម​និស្សិត​វាស់វែង​ជូន​នោះ មិន​ឱ្យ​ពួក​គាត់​រុករាន​ដី​ព្រៃ​បន្ត​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ស្តាប់​ឡើយ។ លោក​បន្ថែម​ថា ខាង​ក្រុមហ៊ុន​មិន​បាន​ប៉ះពាល់​លើ​ដី​ដែល​ប្រជាពលរដ្ឋ​មាន​ប្លង់ ឬ​ដី​ស្ថិត​ក្នុង​ប្លង់​នោះ​ឡើយ ប៉ុន្តែ​វា​អាច​ប៉ះពាល់​លើ​ដី​របស់​ពលរដ្ឋ​ដែល​កាន់​កាប់​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ៖ «ប៉ុន្តែ​អ្វី​ដែល​គាត់​មក​ពី​ខាង​ណា​ក៏ដោយ បើ​ដី​របស់​ពួក​គាត់​ទៅ​ជា​ចម្ការ​ហើយ ក៏​គេ​វាស់​ឱ្យ​គាត់​ដែរ ប៉ុន្តែ​ដី​ដែល​មាន​ព្រៃ​គេ​មិន​អាច​មាន​សិទ្ធិ​វាស់​ឱ្យ​ទេ ហើយ​គាត់​ចេះ​តែ​ទៅ​ធ្វើ​បាន​ចេះ​តែ​មាន​បញ្ហា»
លោក​បញ្ជាក់​ថា ការ​វាស់វែង​នោះ​គ្មាន​គ្រួសារ​ណា​បាន​ដី ៥​ហិកតារ​នោះ​ទេ ពីព្រោះ​ដី​ពេល​នោះ​សុទ្ធ​តែ​ព្រៃ​គ្មាន​នរណា​វាស់​ដី​ព្រៃ​ឱ្យ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នៅ​ចំណុច​ថ្មសំលៀង កាល​ពី​ខែ​មេសា មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បាន​ចេញ​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់​ពី​សំណាក់​ក្រុមហ៊ុន ឌូវទៀង ក្រចេះ នេះ​ដែរ។ ការ​តវ៉ា​នោះ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ ៣​នាក់​ជា​បន្តបន្ទាប់ ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ពួក​គាត់​ថា ជា​អ្នក​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​តវ៉ា ដែល​វា​រំខាន​ដល់​ការ​អនុវត្ត​ច្បាប់ និង​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច ជាដើម។ ក្រោយ​មក សាលា​ដំបូង​ខេត្ត​ក្រចេះ សម្រេច​ដោះ​លែង​ពលរដ្ឋ​ម្នាក់​វិញ បន្ទាប់​ពី​រក​ឃើញ​ថា គាត់​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​នា​ពេល​កន្លង​មក​នោះ​ទេ៕

No comments: