A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 September 2014

Civil society groups campaign to limit terms for premiership អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គាំទ្រ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី

Give our kids a better deal 
Pen Sovann, Cambodia's first Prime Minister after the collapse of Khmer Rouge regime in 1979, and now lawmaker of opposition Cambodia National Rescue Party (CNRP), speaks to reporters Wednesday, September 3, 2014.

PHNOM PENH (The Cambodia Herald) -- Civil society groups  campaigned Wednesday to seek support from three former Prime Ministers in order to limit terms for Premiership.

The campaign first began with Pen Sovann, Cambodia's first Prime Minister after the collapse of Khmer Rouge regime in 1979, and now lawmaker of opposition Cambodia National Rescue Party (CNRP).

Kol Panha, president of Committee for Free and Fair Election in Cambodia (Comfrel), told reporters that he met with Pen Sovann to ask him to support the campaign, and to push for constitutional amendment related to the terms of premiership to no more than two terms or 10 years.

He said Pen Sovann supported the campaign.

"If current Samdach Prime Minister gives supports, I think that this will move forward, and prompt 123 lawmakers to consider, and propose Constitutional amendment," Panha said.

He said one former Prime Minister supported the campaign, and two others also backed, but we haven't met with them.

Pen Sovann told reporters that he supported the campaign to seek term limits for Prime Minister. If letting Prime Minister stays in power for many mandates, it causes bad factors such as personalism and love of position that will never make the country be developed.
អតីត​នាយក​រដ្ឋមន្ត្រី​ ប៉ែន សុវណ្ណ ៦២០
អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ (អង្គុយ) ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Leng Maly
RFA - អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ គាំទ្រ​ឱ្យ​មាន​ការ​កំណត់​អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា យ៉ាង​យូរ​បំផុត ២​អាណត្តិ។
លោក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ថា ការ​កាន់​អំណាច​យូរ​ពេក គឺ​នាំ​ឱ្យ​មាន​បច្ច័យ​អាក្រក់​ច្រើន ដូច​ជា ការ​នាំ​ឱ្យ​មាន​ភាព​ផ្ដាច់​ការ អត្តនោម័តិ ការ​លើក​កម្ពស់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ ព្រម​ទាំង​នាំ​ឱ្យ​មាន​គ្រួសារ​និយម​មិត្តភ័ក្ដិ​និយម។
លោក​ថា ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​មាន​តែ​មួយ​អាណត្តិ នឹង​អាច​លើក​កម្ពស់​ឱ្យ​សង្គម​ជាតិ​ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​សេដ្ឋកិច្ច និង​ទស្សនៈ​របស់​មនុស្ស​ក៏​នឹង​វិវឌ្ឍ​ល្អ។ លោក​បន្ត​ថា ការ​ធ្វើ​ចលនា​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ជា​ការ​ត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​មាន​បច្ច័យ​អាក្រក់​ដូច​សព្វ​ថ្ងៃ ដែល​មាន​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ជាង ៣០​ឆ្នាំ។ លោក​បញ្ជាក់​ថា វា​ជា​ការ​ប្រសើរ គឺ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​យ៉ាង​យូរ​បំផុត​ត្រឹម​ពីរ​អាណត្តិ ដែល​មាន​ពេល ១០​ឆ្នាំ។
ការ​ថ្លែង​របស់ លោក ប៉ែន សុវណ្ណ គឺ​ធ្វើ​ក្រោយ​ជំនួប​រវាង​លោក និង​ប្រតិភូ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ដឹក​នាំ​ដោយ លោក គល់ បញ្ញា ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ​ថា ខុមហ្វ្រែល (Comfrel)។ គាំទ្រ​ប្រសាសន៍ លោក ប៉ែន សុវណ្ណ លោក គល់ បញ្ញា ថ្លែង​ថា ការ​កាន់​អំណាច​យូរ អាច​ជា​ហានិភ័យ​ដែល​នាំ​ឱ្យ​មាន​អំណាច​ប្រមូល​ផ្ដុំ​លើ​បុគ្គល​ម្នាក់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
លោក​មេធាវី សុក សំអឿន ថ្លែង​ថា ពេល​នេះ​ជា​ពេល​ល្អ​សម្រាប់​យុទ្ធនាការ​ជំរុញ​ឱ្យ​មាន​ច្បាប់​មួយ ជាពិសេស​ការ​កែ​រដ្ឋធម្មនុញ្ញ​សម្រាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ជំនាន់​ក្រោយ។ លោក​បញ្ជាក់​ថា ជំនួប​ជាមួយ លោក ប៉ែន សុវណ្ណ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា គឺ​ចង់​ដឹង​អំពី​មតិ​យោបល់​របស់​លោក​ក្នុង​នាម​ជា​អតីត​នាយក​រដ្ឋមន្ត្រី​មួយ​រូប។
លោក គល់ បញ្ញា ឱ្យ​ដឹង​ថា នៅ​សប្ដាហ៍​ក្រោយ ក្រុម​លោក​នឹង​ជួប​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ទៀត គឺ​លោក អ៊ឹង ហួត និង​បន្ទាប់​មក​ទៀត គឺ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: