A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 21 September 2014

Opposition leader Sam Rainsy renews a promise to find justice for the victims of the 1997 grenade attack មេ​ដឹក​នាំ​បក្ស​ប្រឆាំង​សន្យា​ជា​ថ្មី​ថា​នឹង​ទាមទារ​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧

គប់​គ្រាប់​បែក មុខ​សភា ៦១០
សាច់​ញាតិ​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​៣០ មីនា ឆ្នាំ​១៩៩៧ អុជ​ធូប​គោរពវិញ្ញាណក្ខន្ធ​នៅ​ខាង​មុខ​ចេតិយ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៣។
RFA/Den Ayuthyea

























មេ​ដឹក​នាំ​បក្ស​ប្រឆាំង សន្យា​ជា​ថ្មី​ថា នឹង​ទាមទារ​យុត្តិធម៌​ឲ្យ​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​ស្លាប់​កាល​ពី​ឆ្នាំ​១៩៩៧។ ការ​អះអាង​នេះ ធ្វើ​ឡើង​ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ក្នុង​ពិធី​បុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​បាតុករ​ដែល​បាន​ស្លាប់​នៅ​ជិត​ទីតាំង​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ត្រូវ​នឹង​ថ្ងៃ​កាន់​បិណ្ឌ​ទី​១៣។
គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា បាតុករ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជា​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី ឡើង​ថ្លែងការណ៍​រំឭក​ពី​ប្រវត្តិ​នៃ​បាតុកម្ម​នៅ​ខាង​មុខ​រដ្ឋសភា​ចាស់ ក្នុង​បុព្វហេតុ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ។ លោក​បន្ត​ថា បើ​គ្មាន​ការ​ងើប​ឡើង​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ទេ​នោះ ក៏​មិន​មាន​ចលនា​រួម​គ្នា ដើម្បី​កម្លាំង​លទ្ធិប្រជាធិបតេយ្យ​ដូច​ពេល​នេះ​ដែរ។
លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ប្ដូរ​ជំហរ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ​ឡើយ៖ «បាតុករ​ទាំងអស់​ហ្នឹង​គាត់​បាន​លះ​បង់​អាយុ​ជីវិត ប្ដេជ្ញា​តស៊ូ​ជាមួយ​គ្នា​ដោយ​សន្តិវិធី ដើម្បី​បុព្វហេតុ​សេរីភាព​បញ្ចេញ​មតិ និង​លទ្ធិប្រជាធិបតេយ្យ»
ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​ពិធី​បង្សុកូល​នេះ​ថា បាតុករ​ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​១៩៩៧ ជា​វរជន​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ប្រជាធិបតេយ្យ​រហូត​មក​ដល់​ពេល​នេះ។ លោក​ថែម​ទាំង​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់ ដើរ​ផ្លូវ​ព្រះ ជៀសវាង​ដើរ​តាម​គន្លង​មារ។ កាល​ពី​ឆ្នាំ​១៩៩៧ លោក សម រង្ស៉ី ធ្វើ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ។ លោក​បាន​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម ទាមទារ​ដំឡើង​ប្រាក់​ខែ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ បាតុកម្ម​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់​បែក បណ្ដាល​ឲ្យ​មនុស្ស​ជាង ១០​នាក់ និង​រង​របួស​រាប់​សិប​នាក់​ផ្សេង​ទៀត។ មក​ទល់​បច្ចុប្បន្ន​នេះ ឃាតក​គប់​គ្រាប់​នេះ ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។ មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​ថ្លែង​ប្រាប់​អ្នក​កាសែត​ជាច្រើន​ដង​ច្រើន​សា​ថា កំពុង​ដំណើរ​ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លួន​ឃាតក​នៅ​ឡើយ។
យ៉ាង​ណា​មិញ លោក សម រង្ស៉ី និង​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​រដ្ឋសភា​កាល​ពី​ខែ​សីហា ថា ប្ដេជ្ញា​លុប​បំបាត់​វប្បធម៌​សងសឹក ឬ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ឲ្យ​អស់​ពី​សង្គម​ខ្មែរ។ លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កត់ត្រា​សម្ដី​របស់​អ្នក​ទាំង​ពីរ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ផង។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា លោក សម រង្ស៉ី មិន​អាច​មាន​លទ្ធភាព​ឆាប់​ក្នុង​ការ​ចាប់​ឃាតក​គប់​គ្រាប់​បែក​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ដាក់​ទោស​បាន​ទេ។ លោក​បន្ត​ថា បក្ស​ប្រឆាំង​អាច​ដេញដោល​អាជ្ញាធរ​ក្នុង​រឿង​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វ៉េងស្រេង បាន ព្រោះ​វា​នៅ​ក្តៅៗ​នៅ​ឡើយ។ ម្យ៉ាង ក៏​មាន​ខ្សែ​វីដេអូ​ឯកសារ​ច្រើន​ដែរ ជា​ជាង​ធ្វើ​រឿង​ចាស់​ដែល​ស្ទើរ​តែ​គ្មាន​ពន្លឺ​សោះ​នោះ៕

No comments: