A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 September 2014

The court has not charged the 7 Vietnamese youths who attacked a Cambodian youth with a knife yet តុលាការ​មិន​ទាន់​ចោទប្រកាន់​ជនជាតិ​វៀតណាម​ទាំង​៧​នាក់ ពាក់ព័ន្ធ​នឹង​ករណី​កាប់​យុវជន​ខ្មែរ​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​ | ថ្ងៃចន្ទ ទី1 កញ្ញា 2014 | VOD. Read about the attack here.

ជនរងគ្រោះ ឈ្មោះ កែវ សុធា​រ៉ា អាយុ​១៧​ឆ្នាំ ពេលត្រូវបានអនុញ្ញាតឲ្យចេញពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅថ្ងៃចន្ទនេះ
​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ចំណាយពេល​សាកសួរ​យុវជន​ជា​ជនជាតិ​វៀតណាម​៧​នាក់ ដែល​ត្រូវបាន​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​យុវជន​ខ្មែរ​មួយរូប ឈ្មោះ កែវ សុធា​រ៉ា អាយុ​១៧​ឆ្នាំ តែ​មិន​ទាន់​ចោទប្រកាន់​នៅឡើយ​ទេ​។​
​តាម​ការសាកសួរ និង​ការផ្ទៀងផ្ទាត់​ឈ្មោះ យុវជន​ជា​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​នោះ មានឈ្មោះ វិន វាំង​ហ្វុង (២០​ឆ្នាំ​) កៀង ថាំង​ដរ (៣០​ឆ្នាំ​) ងៀ​ង យ៉ាំង​ងា (១៨​ឆ្នាំ​) ឡាំ ញឹក​វី (២៣​ឆ្នាំ​) ជៀ ថា​ញឹក (​អ៊ុន វណ្ណា​) (១៧​ឆ្នាំ​) ចាំង វ៉ាន​ឌឹ​ក (២០​ឆ្នាំ​) និង​ចាំង វ៉ាន​ឡេ (១៩​ឆ្នាំ​)​។​
​លោក គុយ វ៉ាន់​ថា នគរបាល​ប្រចាំ​ប៉ុស្តិ៍​ច្បារអំពៅ ប្រាប់​VOD​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ព្រះរាជអាជ្ញា​បាន​សាកសួរ​ម្តាយ​ជនរងគ្រោះ និង​មេធាវី​រួចរាល់​ហើយ តែ​ការសាកសួរ​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​នោះ​មិនទាន់​ចប់​នៅឡើយ​ទេ​។​លោក​បន្តថា តុលាការ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​វិញ និង​គ្រោង​បន្ត​ការសាកសួរ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​
VOD​មិនទាន់​ទាក់​ទាក់ទង​មន្ត្រី​តុលាការ ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​ករណី​នេះ​នៅឡើយ​ទេ​។​

​អ្នកស្រី គង់ សុធា ជា​ម្តាយធំ​ជនរងគ្រោះ មានប្រសាសន៍ថា ម្តាយ​របស់​ជនរងគ្រោះ ត្រូវបាន​តុលាការ​សាកសួរ តែ​មិន​ទាន់​ដឹង​ថា​យ៉ាងម៉េច​នៅឡើយ​ទេ​។ អ្នកស្រី​បន្ត​ថា រហូតមកដល់​ពេលនេះ ជនរងគ្រោះ កំពុងតែ​ស្នាក់​នៅផ្ទះ និង​មាន​ស្ថានភាព​អស់កម្លាំង ទន់​ដៃ ទន់​ជើង​។ អ្នកស្រី​បន្តថា​ជនរងគ្រោះ​របួស​៣៧​ថ្នេរ​(​ពីរ​ជាន់​) ក្រោយពី​ត្រូវ​បាន​ជនជាតិ​វៀតណាម​មួយក្រុម កាប់​កាលពី​ម៉ោង​ប្រហែល​ជា​៦​ល្ងាច ថ្ងៃអាទិត្យ​ទី​៣១​ខែ​សីហា ឆ្នាំ​២០១៤ ខណៈ​ជនរងគ្រោះ និង​យុវជន​ផ្សេងទៀត កំពុង​លេង​បាល់ទាត់​នៅក្បែរ​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​
​យុវជន វ៉ាន ញាញ់ អាយុ​១៦​ឆ្នាំ ដែល​នៅ​កន្លែងកើតហេតុ ឲ្យដឹងថា ពេល​រូបគេ និង​ជនរងគ្រោះ ព្រម​ទាំង​ក្មេងៗ​ទាំង​អស់​ប្រហែល​១០​នាក់ កំពុងតែ​លេង​ទា​ត់បាល់​នោះ ស្រាប់តែ​ជនជាតិ​វៀតណាម មួយក្រុម​អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​៤ ទៅ​៥​គ្រឿង មាន​គ្នា​ប្រមាណ ១០​នាក់ ខ្លះ​កាន់​កាំបិត ខ្លះ​កាន់​ដប​ស្រា មកដល់​ក៏​ស្រាប់តែ​ព្រួត​គ្នា​វាយ​ទៅលើ​ពួក​គេ​តែម្តង​។ យុវជន​ដដែល​ថា ជនរងគ្រោះ បាន​យក​ខ្លួន​រង​កាំបិត ពេល​ជនជាតិ​វៀតណាម​កាប់​ទៅលើ​រូបគេ​។​
​អ្នកតាមដាន​ហេតុការណ៍​ដែល​ជា​ប្រជាពលរដ្ឋ លើកឡើងថា យុវជន​ខ្មែរ​ខាងលើ​ធ្លាប់​មាន​ការ​ប៉ះ​ពាក្យសម្តី​គ្នា ជាមួយ​ជនជាតិ​វៀតណាម​មួយ​ក្រុម​នោះ នៅពេល​ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​កាត់​កន្លែង​លេង​បាល់ ហើយ​យុវជន​ខ្មែរ​ទាំងនោះ បាន​ប្រាប់​ឲ្យ​ជិះ​យឺតៗ ប្រយ័ត្ន​បុក​កូនក្មេង​៕
សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ​longkimmarita@gmail.com

1 comment:

Anonymous said...

In the picture:
Why did motherfucker police man point the finger at the victim?