A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 18 September 2014

The leadership of IDEA split and Hun Sen's "divide and conquer rule" is at play here សមាជិក​ភាគតិច​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តវ៉ា​ប្រឆាំង​ការ​ធ្វើ​សន្និបាត​រើស​ថ្នាក់ដឹកនាំ​​

Read more about IDEA here:


ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃព្រហស្បតិ៍ ទី18 កញ្ញា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក វន់ ពៅ ប្រធាន(ឆ្វេង) និងលោក សុខ ឈុនអឿង អនុប្រធានសមាគម IDEA
​អ្នកគាំទ្រ​អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​តវ៉ា​ប្រឆាំង​នឹង​ការធ្វើ​សន្និបាត​ជ្រើសរើស​មេដឹកនាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​អ្នក​តវ៉ាអះអាងថា មិនទាន់​បាន​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​រួចរាល់​។
សមាជិក​ជិត​២០​នាក់ ក្នុង​ចំណោម​សមាជិក​សរុប​ជាង​៦០០០​នាក់​បាន​តវ៉ា​នៅមុខ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជា​ទី​ដែល​សមាគម​នេះធ្វើ​សន្និបាត​អណត្តិ​ទី៤ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​តំណាង និង​គណៈកម្មាធិការ​ប្រតិបត្តិ​។​
អនុប្រធាន​សមាគម​នេះ លោក សុខ ឈុន​អឿង ស្រែក​តវ៉ា​នៅ​ខាង​ក្រៅ​របង​ថា ប្រសិនបើ​សមាជ​វិសាមញ​របស់​សមាគម​នៅ​តែ​បន្ត មានន័យ​ថារំលោភ​លើ​សេចក្តីទុកចិត្ត​របស់​ស​មាជិក និង​សកម្មជន​នៃ​សមាគម IDEA​។ លោក​ស្នើសុំ​ពន្យា​មហាសន្និបាត​នេះ ដើម្បី​រៀបចំ​សម្របសម្រួល​ជម្លោះ​ផ្ទៃក្នុង​ជាមុនសិន​។ លោក​បញ្ជាក់​ថា «ពួក​គាត់​មិន​បាន​ប្រជុំស​ម្រេច​នៅ​ក្នុងគណៈកម្មការប្រតិបត្តិទេ គឺពួក​គាត់​សម្រេច​តែ​ឯក​ច្ឆន្ទ​ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​ឲ្យ​គណៈ​កម្មការរៀប​ចំ​ការ​បោះឆ្នោត​ ដូច្នេះ​ពួក​គាត់​ដែល​កើត​ទុក​មិន​សុខ​ចិត្តថ្ងៃនេះ គឺ​គាត់​បាន​ផ្តិត​មេ​ដៃស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យា​រ​ពេល​ ដើម្បី​ជជែក​វែក​ញែក​គ្នា​បន្ត​ទៀត ក្នុង​ការ​ធ្វើ​សមាជ​នេះឡើង​វិញ»។
​លោក សុខ ឈុន​អឿង បន្ថែមថា ក្រោយ​បញ្ចប់​មហាសន្និបាត​នេះ លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​លុបឈ្មោះ​សមាគម​នេះ និង​ស្នើ​ដល់​ម្ចាស់​ជំនួយ​ផ្អាកបណ្តោះអាសន្ន​។​
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ​ន់ ពៅ មានប្រសាសន៍ថាមុននឹង​ធ្វើ​មហាសន្និបាត​នេះ ពួកគេ​បាន​ប្រជុំ​ច្រើនលើកច្រើនសារ ដោយមាន​ការយល់ព្រម​ពី​តំណាង និង​អនុម័ត​រួមគ្នា​ផងដែរ​។​ លោកយល់​ថា​ការប្រឆាំង​នេះ ជា​ចេតនា​ចង់​រំលាយ​សមាគម​នេះ​តែម្តងដោយសារ​លោក សុខ ឈុន​អឿង ចង់​ឡើង​ធ្វើជា​ប្រធាន​សមាគម​នេះ​។ លោកបន្តថា «ចុះ​បើ​សុខ ឈុនអឿង មាន​ចេតនា​ល្អ​មែន ហេតុ​អី​បាន​ខ្ញុំ​នៅ​ក្នុង​ពន្ធ​នាគារគាត់​បង្ខំ​ឲ្យ​បោះឆ្នោត​ នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ពី​ពន្ធ​នាគារ​គាត់​សុំ​ពន្យារពេល​នៃ​ការ​បោះ​ឆ្នោត។ អុីចឹង​សរុប​សេចក្តី​មកគឺ​ជា​ចេត​នា​តែ​មួយ​គត់ ចង់បំផ្លាញ កម្ទេចចលនា​សមាគម​ IDEA ចោល ពី​ព្រោះ​អស់​លោក​ដឹង​ហើយ​ថា សមាគម​ IDEA ជា​សមាគម​ដ៏​ល្បី​ល្បាញក្នុង​ការ​ការ​ពារ​សិទ្ធិ​ផល​ប្រយោជន៍កម្ម​ករ​ក្រៅ​ប្រព័ន្ធ​ ហើយ​និង​សហការ​ជាមួយ​បណ្តាញ​ដី​ធ្លី​ បណ្តាញ​ត​ស៊ូ​មតិ​ផ្សេងៗទៀត ក៏​ដូច​ជា​កម្ម​ករ​កាត់​ដេរ​នៅ​ក្នុងវិស័យ​កាត់​ដេរ ហើយ​បាន​ទាម​ទារយ៉ាង​ស្វិត​ស្វាញ​ក្នុង​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ រហូត​ដល់​ខ្ញុំ​ជាប់​ពន្ធ​នា​គារ»។

​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឃន៍​ជាតិ​(KIND)​លោក សេង ឬ​ទី្ធ ដែល​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​នេះ យល់ថានេះ​គ្រាន់តែ​ជាជម្លោះផ្ទៃក្នុង​របស់​អង្គការ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ មិន​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ​ឡើយ​។ តែ​លោក​ថា គួរតែ​មាន​ការជជែក​ពិភាក្សាគ្នា ដោយ​សន្តិវិធី​មិនគួរ​ធ្វើការ​តវ៉ា​បែប​នេះ​ឡើយ​។ លោកមានប្រសាសន៍ថា​ «ជាទូទៅជម្លោះ​ហ្នឹង​មិន​មែន​តែ​មួយ​ហ្នឹង​ទេ រឿង​អង្គការ​សង្គម​ស៊ីវិលមា​ន​ការ​បែក​បាក់​គ្នា​ច្រើន​ ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិ​ពល​អីរហូត​ដល់​ខូច​ប្រយោជន៍​សង្គម​ស៊ីវិលទាំងមូល​ទេ វាមិន​មែន​សម្រាប់​ IDEA មួយ​ទេ​ដែល​កើតរឿង​ពេល​ហ្នឹង វា​មាន​អង្គ​ការ​ផ្សេង​ទៀតដែល​ធ្លាប់​។ ប៉ុន្តែ​ការ​ងារ​ហ្នឹង យូរៗទៅ​អ្នក​ដែល​គាត់​ស្វែង​យល់​ថា វា​គ្រាន់​ជម្លោះ​ផ្ទៃ​ក្នុងជា​ពិ​សេស​រឿង​ចង់បាន​ប្រយោជន៍»។
​តាម​បទបញត្តិ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA  បានកំណត់​ប្រធាន​នៃ​សមាគមន​នេះ​ត្រឹម២អណត្តិ​ប៉ុណ្ណោះ ដោយក្នុង​មួយ​អណត្តិ​មាន៤ឆ្នាំ​។ ចំណែក​លោក វ​ន់ ពៅ បាន​លាឈប់​ហើយ​បន្ទាប់​ពី​ចប់​អាណត្តិ តែ​លោក​បាន​ឈរ​ឈ្មោះ​ម្តងទៀត​។ ប៉ុន្តែ​លោក វន់ ពៅ អះអាងថា​លោក​ សុខ ឈុនអឿង មិន​ហ៊ាន​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធាន​សមាគម​នេះ​ទេ ព្រោះ​មាន​អ្នកគាំទ្រ​តិចជាងខ្លួន​៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

No comments: