A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 22 October 2014

Police detains 13 illegal Vietnamese immigrants living in Tuol Tumpuong I ឃាត់ខ្លួន​ជនជាតិវៀតណាមឆ្លង​ដែនខុសច្បាប់​១៣នាក់​នៅទួលទំពូងទី១

ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០១៤
រាជធានីភ្នំពេញ​ ៖ ក្រុមសមត្ថកិច្ច​ចម្រុះដឹកនំា​ដោយអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិ​វៀតណាម១៣នាក់​ (ស្រី០៥នាក់) ពីបទឆ្លងដែន​ខុសច្បាប់ នៅ​ក្នុងក្រុមហ៊ុន​​ ហ័ង អាន់​​ លេខ៦៨៦​ ​អេចផត-អ៊ីមផត​​ចំកាត់​ស្ថិតនៅផ្ទះលេខ​ ៥២ ផ្លូវលេខ ​១០៥ ​​សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ប្រតិបត្តិការឆែកឆេរ​រកជនជាតិ​វៀតណាមឆ្លងដែនខុសច្បាប់នេះ​បានបិទបញ្ចប់ហើយ​នៅម៉ោងជិត៥ល្ងាចថ្ងៃទី២០ ​តុលា ២០១៤ ។ សេចក្តីរាយការណ៍​បានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលនេះ​ជនជាតិវៀតណាមទំាង១៣នាក់ ​សមត្ថកិច្ចបញ្ជូន​ទៅ​សាកសួរ​នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕

No comments: