A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 October 2014

The bipartisan electoral reform committee said it only has 10% of unresolved issues ក្រុម​ការងារ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​​បក្ស​ទាំង​ពីរ​ថា ចំណុច​នៅមិន​ព្រមព្រៀង​​គ្នា​សល់​​ប្រមាណ​១០​ភាគរយ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី20 តុលា 2014 | 


ក្រុម​​ការងារ​ធ្វើ​កំណែ​ទម្រង់ការ​​បោះ​ឆ្នោត​របស់​​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អះអាង​​ថា ​ចំណុច​ដែល​នៅមិនទាន់​​ព្រមព្រៀង​​គ្នា​សល់​តែ​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ។
ថ្លែង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​នៅ​ឯ​វិមាន​រដ្ឋសភា​រសៀល​ថ្ងៃ​ចន្ទនេះ ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា ចំណុច​ដែល​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរពុំ​ទាន់​មាន​ការ​ព្រមព្រៀង​គឺ​ការប្រើប្រាស់​ពាក្យពេចន៍ និង​​ចំណុចលម្អិត​​មួយ​ចំនួន​ប៉ុណ្ណោះ​ ដូច​ជា​លក្ខណៈ​សម្បត្តិ​របស់​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់​ គ.ជ.ប ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំណត់​ថា​ត្រូវ​មាន​អាយុ​ចាប់​ពី​៣០ ឆ្នាំឡើង​ទៅ និង​ត្រូវ​មាន​សញ្ញា​បត្រ​មួយ​ចំនួនពាក់​ព័ន្ធ​នឹង​ការងារ​បោះឆ្នោត​ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ត្រឹម​អាយុ​២៥​ជាដើម។
លោក ប៊ិន ឈិន បង្ហើប​ឲ្យ​ដឹង​ថា ច្បាប់​បោះឆ្នោត​ថ្មី​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ព្រាង​គឺ​មាន​៧ជំពូក និង​៦៦​មាត្រា ដែល​មាន​​កំណត់​អាណត្តិ​ប្រធាន​ គ.ជ.ប រយៈ​ពេល​៥ឆ្នាំ​ផង​ដែរ។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រោម​ច្បាប់​ថ្មី​នេះ​ ​បន្ទាប់​ពីការ​បោះឆ្នោត​៦ខែត្រូវ​មាន​ការ​បង្កើត គ.ជ.ប ថ្មីឡើយ។
ប្រធាន​ក្រុម​ការងារ​របស់​គណបក្សសង្គ្រោះ​ជាតិ លោក​ គួយ ប៊ុនរឿន មាន​ប្រសាន៍​ថា ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ជជែក​គ្នា​បន្ត​ទៀត​ដើម្បី​បញ្ចប់​ឲ្យ​បានឆាប់​ៗ។ ទោះយ៉ាងណា លោក​ថាការសម្រេច​នានា​គឺ​ត្រូវ​ឆ្លង​ថ្នាក់​លើ​របស់​គណបក្ស​ទាំង​ពីរ​ជាមុន​សិន ។
ក្រុមការងារ​បោះឆ្នោត​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ប៊ិន ឈិន និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន នៅវេលា​ម៉ោង​៣​រសៀល​ ថ្ងៃទី​២០ ខែ​តុលា​នេះ បានជួបពិភាក្សា​គ្នា នៅ​វិមាន​រដ្ឋសភាពី​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​​បោះឆ្នោត។​ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​​នឹង​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​នៅ​សប្ដាហ៍​ក្រោយ ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: