A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 October 2014

The history of the Sangkum Reastr Niyum regime and Sihanouk's achievements ប្រវត្តិ​សម័យសង្គម​រាស្រ្ត​និយមស្នាព្រះហស្តសម្តេចសីហនុ​

ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី15 តុលា 2014 | 

ប្រជាពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​បានកើត​ទាន់​សម័យ​សង្គម​រាស្រ្ត​និយម តែ​ងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ភាព​សុខ​សប្បាយ និង​រីកចម្រើន​របស់​សម័យនេះ។
គណបក្ស​សង្គម​រាស្រ្ត​និយម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៥៥ ដោយ​សម្តេចនរោត្តម​ សី​ហនុ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សម័យ​នោះ បាន​ហៅ​របប​ដឹក​នាំនៅ​សម័យ​នោះ​ថា សម័យ​សង្គម​រាស្រ្ត​និយម ឬសម័យ​សង្គម។
តាម​ឯកសារ​ប្រ​វត្តិសាស្រ្ត​បាន​បង្ហាញ​ថា បន្ទាប់​ពី​មានសន្និសីទនៅ​ទី​ក្រុង​ហ្សឺណែវឆ្នាំ១៩៥៤ ដើម្បីរក​វិធី​ដោះស្រាយ និងបញ្ចប់​ជម្លោះ​នៅ​ឧបទ្វីបកូរ៉េ និង​ការ​ស្តារ​សន្តិ​ភាពឡើង​វិញ​នៅ​ឥណ្ឌូចិន សន្និ​សីទ​បាន​សម្រេច​ឲ្យ​មាន​ ការ​ដក​កងទ័ព​បរទេសទាំងអស់​ចេញ​ពី​ទឹក​ដី​កម្ពុជា និង​បាន​តម្រូវ​ឲ្យ​ក្រុម​ប្រដាប់​អាវុធខ្មែរ​នានា​ក្នុង​ទឹក​ដី​កម្ពុជាទម្លាក់​អាវុធចុះ និង​ចូល​រួម ឬ​បង្កើត​បក្ស​នយោបាយ​ត្រៀមប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​សកលមួយ​នៅ​ឆ្នាំ១៩៥៥។
ដើម្បី​បាន​ចូល​ក្នុង​ឆាក​នយោ​បាយ​ សម្តេច នរោត្តម សីហនុ បាន​សម្រេចព្រះទ័យ​ដាក់​រាជ​នៅ​ឆ្នាំ១៩៥៥ ហើយ​បាន​ផ្ទេរ​រាជ​បល័ង្គ​នេះ​ថ្វាយ​ព្រះ​បិតា​របស់​ទ្រង់ គឺ​ព្រះបាទ​នរោត្តម សុរាមរិត ដើម្បី​បាន​ចូលធ្វើ​នយោបាយស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។
សាស្ត្រសាចារ្យប្រវត្តិសាស្រ្ត​ នៃ​សាលក​វិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា បាន​បញ្ជាក់​ពី​គោល​បំណង​របស់​សម្តេច នរោត្តម សី​ហនុ ​ក្នុង​ការ​បង្កើត​គណបក្សនយោបាយ​ថា ​ទ្រង់​មាន​ព្រះរាជបំណង​បង្រួប​បង្រួមអ្នក​នយោបាយ​ដែល​បាន​បែក​បាក់​គ្នា ឬមាន​និន្នាការនយោបាយ​ផ្សេង​ៗគ្នាឲ្យ​រួបរួម​គ្នា​វិញ និង​ទ្រង់​មាន​ព្រះរាជ​បំណង​បម្រើ​ប្រជាជន​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។ លោក​សាស្រ្តាចារ្យ​បាន​បញ្ជាក់​បន្ថែម​ថា «ជាការពិត ចលនា​សង្គមរាស្រ្ត​និយមបាន​សម្រេច​ជោគជ័យ​​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៥៥​​ហ្នឹង​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​ប្រជាជន​ភាគច្រើន ដល់​​ពេល​ចលនា​ហ្នឹង​បង្កើត​ជារដ្ឋាភិបាល​សង្គ​រាស្រ្តនិយម​ហ្នឹង​ឡើង ក្លាយ​ជារដ្ឋាភិបាល​មួយ​មានប្រជាប្រិយភាព​ ពីព្រោះ​សម្តេច​ នរោត្តម សីហនុជាអ្នក​ដឹកនាំកំពូល​របស់​ចលនាហ្នឹង និង​ជាអ្នក​ដឹកនាំរដ្ឋ ជារដ្ឋបុរសដ៏ឆ្នើម ហើយ​លោក​​ដឹក​នាំ​ប្រទេស​ហ្នឹង​មាន​ការ​រីកចម្រើន​​ អ្នក​ណាក៏ទទួល​ស្គាល់​ដែរ លោក ចាស្ទីន ខូហ្វិល (អ្នក​និពន្ធបរទេស) ធ្លាប់​បាន​និយាយថា សម័យ​សង្គម​រាស្រ្ត​និយម​ហ្នឹង គឺជាយុគ្គ​សម័យ​មាសនៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​សម័យ​ទំនើប»។
ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក ហ៊ាង រិទ្ធី បាន​លើក​ឡើង​ពី​សមិទ្ធិផល​ជា​ច្រើន​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម។ ដោយ​លោក​មាន​ប្រាសាសន៍​ថា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ នរោត្តម​ សីហនុ ប្រទេស​ជាតិ​មាន​សន្តិភាពពេញលេញ គ្មាន​ការ​បង្ហូរ​ទឹក​ភ្នែក​ពេល​មាន​ការ​អភិវឌ្ឍ និង​គ្មាន​ការ​ធ្វើ​បាតុកម្មអ្វី​ទេ។ លោក​ក៏​បាន​លើក​សរសើរ​ទៀត​ថា ជីវភាព​ប្រជាជន​នៅ​សម័យ​នោះ​មាន​ភាព​ល្អ​ប្រសើរ ដែល​អាច​រស់​នៅ​បាន​សមរម្យ។ លោកបញ្ចាក់​បន្ថែម​ថា «កាល​សម័យ​ដើម​មាន​រោងចក្រ​ធ្វើ​ត្រាក់ទ័រ ធ្វើឡាន ផលិត​កង់ ម៉ូតូ រោងចក្រ​ក្រចៅ រោងចក្រ​កៅស៊ូ អីផ្សេងៗ​អីជាដើម»។

សម័យ​សង្គម​រាស្រ្ត​និយម​ចាប់​ផ្តើម​ពី​ឆ្នាំ១៩៥៥ និង​បន្តរហូត​ដល់​ឆ្នាំ១៩៧០។ របបនេះ​ត្រូវ​បាន​បញ្ចប់​ដោយ​សភាជាតិ​បាន​បោះ​ឆ្នោត​ទម្លាក់​សម្តេច នរោត្តម សីហនុ ពី​ព្រះ​ប្រមុខរដ្ឋ នៅ​ថ្ងៃទី១៨ ខែ​មិនា ឆ្នាំ១៩៧០ ហើយ​ហេតុការណ៍​​នេះ​ត្រូវ​បាន​សម្តេច នរោត្តម សី​ហនុ ហៅ​ថាជា​រដ្ឋ​ប្រហារ ដែល​ធ្វើឡើងដោយ​ពួកក្បត់៕
សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

1 comment:

Kim Ea said...

Most of this historians is a liars manipulate the truth . I admit some is good but a lot is exaggerate or exacerbate in favor of Sihanouk . I give you some example Like he create Sahakor Khmer is not work , sonapim is not work good for Khmer , 18 point of law to ban competition from foreigners ( like ban foreigners to caries sacks in harbor , ban them to work as a cyclo push , to drive heavy transport truck or be a barber and more . If Khmer intellectual have a little time , sit down and think why a leader of one country made a law to ban foreigners to perform a dirty jobs and force our own people to perform that job , IT is shame isn't it ? . why Sihanouk a head of state dare to ban foreigners of all race to do business , merchants or any relate activities ? Force our own people to have exclusive of carrying heavy sacs in the harbor , or pedaling cyclo push hold day is a stupid law for Khmer owner of one country . Did this is an act of smart leader or a dump one . I have a lot more to cite like These manipulate historian said his is god descendant to excite Khmer to believe true, but if you take a look just small thing like the help from our dear friend China in the 1960 China gave us a fabric factory , but in fact all the machines they gave us is out of date it made since 1949 and China stop use it for long time . They put a new paint and ship to our country , in addition to that China obligate Khmer government to buy spare parts exclusive from China , it cost about 150 to 200 millions dollars a year . In fact finding to that burden this Chinese factory can produce only low qualities fabric can not compete in the market even with small private factory like CHIP TONG in Tuol kork . Who dare to write that in the book ? TO convince the failure of China free donation project Sihanouk advisers suggest to use that un quality fabric as gift to Khmer people ( old Khmer people may still remember when Sihanouk went anywhere in the country he through free 2m of fabric by the car window to poor Khmer to chase his running car) . How many accidents dead or almost dead happen to poor Khmer at that time . Did any on of them have courage to write about it? I have a lot and a lot more more to tell from this . I am not Sihanouk hater but please told the truth too .