A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 27 October 2014

Two more union leaders summoned to court តុលាការ​កោះ​ហៅ​មេ​ដឹកនាំ​សហជីព​២រូប​ទៀតចូលបំភ្លឺ​​

ដោយ៖​ ជន ស្រី​ណុ​ច​​ និង ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី27 តុលា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និងអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា កាល​កន្លងទៅ
មេដឹកនាំ​សហជីព​ធំៗ​ចំនួន​ពីរ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​ចុង​ខែ​តុលា​នេះ ដោយ​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​។​
​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន​ចុះហត្ថលេខា​ដោយ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជា សុខ​ហៀ​ង ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ដែល VOD ទើប​ទទួលបាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា  ប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា វេលា​ម៉ោង​៨​និង​៣០​នាទី​ដើម្បី​សួរចម្លើយ​។​
​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ឲ្យ VOD ដឹងថា ខ្លួន​នឹង​ចូល​បំភ្លឺ​តាម​ការបង្គាប់​របស់​តុលាការ ព្រោះ​អ្នកស្រី​មិនបាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​ថា​ការបង្គាប់​របស់​តុលាការ​ធ្វើ​ឡើង​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។ អ្នកស្រី​រិះគន់ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន ធ្វើការ​មិន​ឯករាជ្យ​ស្ថិត​ក្រោម​សម្ពាធ​អ្នកមាន​លុយ និង​អ្នកមានអំណាច​។ អ្នកស្រី​បញ្ជាក់ថា «​តុលាការ​ធ្វើ​អ្វីៗ​ទៅ​តាម​អ្នក​មាន​លុយ អ្នកមានអំណាច ពីព្រោះ​ប្រសិន​ណា​អ្នកមានអំណាច អ្នកមាន​លុយ ប្តឹង​ជនណាម្នាក់ ឬ​ក៏​ប្តឹង​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ស្មោះត្រង់ យើង​ឃើញថា តុលាការ​តែង​កោះហៅ ពួកគាត់​ជា​និច្ច​។ អ៊ីចឹង​កន្លែង​នេះ​មួយ​ខ្ញុំ​យល់ឃើញថា តុលាការ​នៅ​ក្រោម​សម្ពាធ​អ្នកមាន​លុយ អ្នកមានអំណាច អ៊ីចឹង​ឆ្លុះបញ្ចាំង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា ក៏ដូចជា​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា គ្មាន​ភាព​យុត្តិធម៌​ចំពោះ​ជនស្លូតត្រង់ ឬ​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ​»​។​

ចំណែកឯ​ប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តុលាការ​ចោទប្រកាន់​រូ​បលោក​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ថ្ងៃ​ទាំងនោះ​លោក​មិន​បាន​ស្ថិតនៅ​កន្លែងកើតហេតុ​ឡើយ​។ លោក​បន្តថា បើទោះជា​ថ្ងៃនោះ លោក​នៅ​កន្លែងកើតហេតុ​នោះ ក៏​លោក​មិន​ខុស​ដែរ ព្រោះ​លោក​ត្រូវតែ​ការពារ​សមាជិក​របស់​ខ្លួន ដែល​គ្រាន់តែ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ប៉ុណ្ណោះ​។ លោក​បន្ថែមថា តុលាការ​ធ្វើការ​បម្រើ​ឲ្យតែ​អ្នកមានអំណាច ខណៈ​ឃាតករ​បាញ់​សម្លាប់​កម្មក​រ មិន​ត្រូវបាន​តុលាការ​ចាប់​ដាក់ទោស ផ្ទុយ​ទៅ​វិញ​មក​ចាត់ការ​ក្រុម​សហជីព​ដែល​គ្រាន់តែ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ ។ លោក​ថា «​អ្វី​ដែល​អ្នកប្រព្រឹត្ត​ជាក់ស្តែង អ្នក​បាញ់សម្លាប់​កម្មក​រ បង្ក​ឲ្យ​កម្មករ​រងរបួស បែរ​ជា​តុលាការ​មិន​ចេញ​ដីកា នាំ​ខ្លួន​ជនល្មើស​ទាំង​អស់នោះ បែរជា​មក​កោះហៅ​មេ​សហជីព​ទៅ​សាកសួរ​ទៅ​វិញ​។ ទង្វើ​នេះ​បង្ហាញឲ្យឃើញ​កាន់តែ​ច្បាស់​ថា តុលាការ​មិន​បាន​អនុវត្ត​ទៅ​តាម​ក្រម​វិជ្ជាជីវៈ​របស់​ខ្លួន គ្រាន់តែ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​អ្នកមាន​អំណាច​ប្រើប្រាស់​»​។​
​តាម​ខ្លឹមសារ​ដីកាកោះ​ចំនួន​ពីរ ចុះ​ថ្ងៃ​ជាមួយគ្នា បាន​ចោទប្រកាន់​លោក រ៉ុង ឈុន និង​អ្នកស្រី យ៉ាង សោភ័ណ្ឌ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង​ថា​នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥  ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៤៕
សូមសរសេរមកកញ្ញា ជន ស្រីណុច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: