A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 15 November 2014

An international human rights group, Human Rights Watch, calls on donor countries to condemn the arrests of land rights activists អង្គការអន្តរជាតិមួយ​ស្នើឲ្យម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាករណីចាប់ខ្លួនសកម្មជនសង្គម​

ដោយ៖​ ឡាយ សាមាន និង​អុឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014,

ស្តាប់សំឡេង៖​

ចម្លងទុក
​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​របស់​កម្ពុ​ជាដាក់​សម្ពាធ លើ​រដ្ឋាភិបាល​កម្ពុជា ករណី​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​បក្សប្រឆាំង ដែល​អង្គការ​នេះ​ចាត់ទុកថា អ្នក​ទាំងនោះ​កន្លង​មក​តវ៉ា​ដោយ​សន្តិវិធី​។​
​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(Human Rights Watch) ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​លើកឡើង​ថា  ម្ចាស់​ជំនួយ​ត្រូវ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា  ដើម្បី​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការបង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ដោយ​សន្តិវិធី ។សេចក្តីថ្លែងការណ៍​ដែល​បាន​ដកស្រង់​សម្ដី​លោក ប្រ៊េ​ដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ដោយ​លើកឡើង​ថា «​ការបង្ក្រាប​ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី​នេះ គឺជា​ការ​ចំអក​ដល់​ការធ្វើកំណែទម្រង់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​» ។ សេចក្តីថ្លែងការណ៍​បន្ត​ថា «​ម្ចាស់​ជំនួយ​របស់​កម្ពុ​ជា​គួរតែ​ធ្វើការ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការសន្យា​កែទម្រង់​ដែល​លោក​ចាត់ទុកថា​ជាការ​បោក​បញ្ឆោត​ដោយ​គណបក្ស​កាន់​អំណាច​នេះ​» ។​
​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍​នោះ​មិន​ពិនិត្យ​ទិដ្ឋភាព​ផ្លូវ​ច្បាប់ ហើយ​មិន​បាន​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្តថា ការចាប់ខ្លួន​អ្នក​ទាំងនោះ គឺ​ធ្វើ​ទៅ​តាម​ច្បាប់ ដោយសារ​ពួកគេ​ធ្វើអោយមាន​ការកកស្ទះ​ចរាច​រណ៍​សាធារណៈ ចំណែក​ការចាប់ខ្លួន​សមាជិក​បក្សប្រឆាំង គឺពាក់ព័ន្ធ​ការដឹកនាំ​បាតុកម្ម​ដោយ​ខុសច្បាប់​។​
​លោក​មានប្រសាសន៍ថា «​ទប់ស្កាត់​មិនឲ្យ​មាន​ការផ្តល់​ជំនួយ​វា​ជា​រឿង​ដោយឡែក​ពីគ្នា រឿង​ជំនួយ​អភិវឌ្ឍ​គឺជា​ការមើលឃើញ​នៃ​ការពង្រឹង​នីតិរដ្ឋ នៅពេល​ដែល​កម្ពុជា​បាន​នឹង​កំពុង​នីតិរដ្ឋ​ដោយ​ការគោរព​ច្បាប់​យក​ច្បាប់​មក​អនុវត្ត​មក​ចាត់​វិធា​នា​ការ ទៅ​ជា​ខកចិត្ត​មនុស្ស​មួយចំនួន​។ ខ្ញុំ​យល់​ថា ការចេញលិខិ​អន្តរាគ​មន៍នេះ​ហាក់បីដូច​ជា​មិន​ពិនិត្យ​អំពី​ទិដ្ឋភាព​ផ្លូច្បាប់ ហើយ​យក​អារម្មណ៍​ធ្វើការ​សន្និដ្ឋាន​ដោយ​មិន​បាន​ចូលរួម​នៅក្នុង​ការពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ​» ។​
​លោក ទិត សុធា បន្ថែមថា ការផ្តល់​ជំនួយ​ផ្សេង ការអនុវត្ត​ផ្លូវច្បាប់​ផ្សេង សមត្ថកិច្ច​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព មិន​អាច​បណ្តា​យ​ឲ្យ​អ្នក​ទាំងនោះ​បង្កភាព​អា​ណា​ធិបតេយ្យ​ទេ​។​
​អ្នកសម្របសម្រួល​បច្ចេក​ទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំ​របស់​អន្តរជាតិ​ក៏​ជា​រឿង​មួយ​ល្អ​ដែរ ដើម្បី​អោយ​ម្ចាស់ជំនួយ​ដែល​ផ្តល់​មក​កម្ពុជា គួរ​ពិចារណា  និង​ដាក់​លក្ខខណ្ឌ​ឲ្យបាន​ម៉ត់ច​ត់​មុន​នឹង​បន្ត​ផ្តល់​ជំនួយ​។ ទោះជា​យ៉ាងណា​លោក​យល់ថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី សមាជិក​បក្ស​ប្រឆាំង រួមទាំង​ព្រះសង្ឃ​ផង​នោះ មិន​មាន​មូលដ្ឋាន​ផ្លូវច្បាប់ ហើយ​ការ​ជំនុំ​ជំ​រះ​របស់​តុលាការ​ក៏​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ផងដែរ​។​
​លោកមាន​ប្រសាសន៍​​ថា «​ខ្ញុំ​គិតថា​នេះ​គ្រាន់តែ​ជា​ចំណុច​លេស មួយ​ក្នុង​ការចាប់​ពួកគាត់ វា​អត់​មាន​អ្វី​ដូច​ការចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​សំខាន់​គឺ​រដ្ឋាភិបាល​មិន​ពង្រឹង និង​ពន្លឿន​នៃ​ការដោះស្រាយ​នៃ​បញ្ហា​ពួកគាត់​ទេ ដែល​វា​ជា​បញ្ហា​របស់​រដ្ឋាភិបាល​នោះ មិនមែន​ជា​បញ្ហា​របស់​គាត់​ទេ​បាទ​» ។​

​លោក អំ សំអាត  មើលឃើញថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​អ្នក​ផ្សេង​ទៀត គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បំបាក់ស្មារតី​អ្នក​តវ៉ា​ដែល​កំពុង​ស្វែងរក​យុត្តិធម៌​ជូន​សង្គម​ប៉ុណ្ណោះ​។​
​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់​រួម​ទាំង​អ្នកស្រី ទេព វ​ន្នី ម្ចាស់​ពានរង្វាន់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ចាប់​ទៅ កាត់ទោស​ទាក់ទង​នឹង​ការតវ៉ា​ករណី​ទឹកស្អុយ​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់ និង​ការទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​៕
សូម​សរ​សេរ​មក​លោក ឡាយ សាមាន តាម​រយៈ samean@vodhotnews.com អ៊ឹង ប៊ុនថន តាម​រយៈ chanthorn@vodhotnews.com

No comments: