A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 November 2014

Authority allows Vietnamese nationals to log illegally inside Cambodia អាជ្ញាធរ​ជំនាញ​បើក​ដៃ​ឲ្យ​ជន​ជាតិ​វៀតណាម​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ខ្មែរ

ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ដើរ​ល្បាត​ព្រៃ​ចាប់​បាន​ម៉ូតូ​ជន​ជាតិ​វៀតណាម​កាប់​ឈើ​ខុស​ច្បាប់។
ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ដើរ​ល្បាត​ព្រៃ​ចាប់​បាន​ម៉ូតូ​ជន​ជាតិ​វៀតណាម​កាប់​ឈើ​ខុស​ច្បាប់។ រូបថត សហការី
រតនគិរីៈ សហគមន៍ និង​សមត្ថកិច្ច ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ បាន​ចាប់​ម៉ូតូ​ដឹក​ឈើ​បី​គ្រឿង​របស់​ជនជាតិ​វៀតណាម ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ព្រំដែន​អន្តរាគមន៍​ប្រគល់​ឲ្យ​វិញ ដែល​បណ្តាល​ឲ្យ​មាន​ការ​រិះគន់ និង​ចោទ​ប្រកាន់​ថា មន្រ្តី​ព្រំដែន​បាន​បើក​ដៃ​ឲ្យ​វៀតណាម ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ដី​ខ្មែរ។
លោក ឡា ថួម នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ប៉ក់ញ៉ៃ បាន​ឲ្យ​ដឹង​ថា មន្រ្តី​ប៉ុស្តិ៍ និង​សហគមន៍​សរុប​ចំនួន ៧ នាក់​បាន​ដើរ​ល្បាត​ក្នុង​ព្រៃ​ក្នុង​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ​ជា ៣ គីឡូម៉ែត្រ​ពី​ព្រំដែន កម្ពុជា វៀតណាម ហើយ​បាន​ប្រទះ​ឃើញ​ម៉ូតូ​បី​គ្រឿង​និង​មនុស្ស​មួយ​ចំនួន​នៅ​ក្បែរ​នោះ​កាល​ពី​សប្តាហ៍​មុន។
លោក​បញ្ជាក់​ថា៖ «គ្រាន់​តែ​ឃើញ​យើង​ពី​ចម្ងាយ​ភ្លាម ម្ចាស់​ម៉ូតូ​បាន​រត់​ចោល​ម៉ូតូ​ក្នុង​ព្រៃ​នោះ។ យើង​ក៏​បាន​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍។ ម៉ូតូ​នោះ​គេ​កែច្នៃ​សម្រាប់​ដឹក​ឈើ។ ក្រោយ​មក​ក៏​ស្រាប់​តែ​ឃើញ​មន្រ្តី​ប៉ុស្តិ៍​ព្រំដែន ចេញ​ម៉ូតូ​ទៅ​សម្រប​សម្រួល ដោះ​ស្រាយ​រឿង​នោះ ហើយ​លោក​នាយ​ប៉ុស្តិ៍​ឈ្មោះ ពូយ ជ្រូច ក៏​បាន​សម្រេច​ប្រគល់​ម៉ូតូ​នោះ​ឲ្យ​ទៅ​គេ​វិញ ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ផង​ដែរ»។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សហគមន៍​បាន​រាយការណ៍​ប្រាប់​លោក​ពី​ករណី​នោះ ដើម្បី​សុំ​អន្តរគមន៍​ដែរ។ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ វៀតណាម វិញ​តែ​ម្តង។

លោក​ថា៖ «ម៉ូតូ​នោះ​ត្រូវ​ដោះ​លែង​ទៅ​វិញ ដោយ​សំអាង​ថា គ្មាន​ភ័ស្តុងតាង​គ្រប់​គ្រាន់ និង​ខ្លាច​ប៉ះ​ពាល់​ដល់​ចំណង​មិត្តភាព កម្ពុជា វៀតណាម ផង។ នៅ​ពេល​ដោះលែង​ម៉ូតូ​មាន​មន្ត្រី​ប៉ុស្តិ៍​ច្រក​អូរ​ថ្មដា ជា​អ្នក​មក​ទទួល​ជំនួស​ម្ចាស់​ម៉ូតូ​វៀតណាម នោះ​ទៅ​វិញ»។
លោក ឆាយ ធី បាន​ចាត់​ទុក​ការ​មិន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ករណី​នេះ និង​ការ​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​នោះ​ថា ជា​ការ​រំលោភ​ច្បាប់​អន្តោ​ប្រវេសន៍​និង​ច្បាប់​ព្រៃ​ឈើ​ផង​ដែរ។ លោក​ថា៖ «មន្រ្តី​ប៉ុស្តិ៍​ច្រក​អូរ​ថ្ម​ដា នោះ​បាន​ចេញ​មុខ​ដោះ​ស្រាយ​ជំនួស​វៀតណាម ច្រើន​ដង​ហើយ។ នេះ​បង្ហាញ​ថា ពួក​គេ​ជា​បក្ខពួក​តែ​មួយ​ដែល​ឃុប​ឃិត​គ្នា​រក​ស៊ី​កាប់​ឈើ និង​លក់​ឈើ»។
លោក សេវ ហ្លីន មេភូមិ​ឡំ បាន​ឲ្យ​ដឹង​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​ជនជាតិ​វៀតណាម និង​ជន​ជាតិ​ខ្មែរ ហើយ​ប្រមូល​យក​ឈើ​ទៅ​លក់​នៅ ប្រទេស​វៀតណាម។
លោក ងយ ដន អធិការ​នគរបាល​ស្តីទី ស្រុក​អូរយ៉ាដាវ បាន​មាន​ប្រសាសន៍​ថា មន្រ្តី​ប៉ុស្តិ៍ និង​សហគមន៍​បាន​ព្រម​ព្រៀង​គ្នា​ប្រគល់​ម៉ូតូ​ឲ្យ​វៀតណាម វិញ​ដោយ​សារ​មាន​តែ​គ្មាន​វត្ថុ​តាង​អ្វី​ផ្សេង​ទៀត​ដូច​ជា​ឈើ​ជា​ដើម ហើយ​ម្យ៉ាង​វិញ​ទៀត ក៏​មិន​ស្គាល់​ម្ចាស់​ម៉ូតូ​ផង។
កាល​ពី​សប្តាហ៍​មុន​នោះ​ដែរ អាជ្ញាធរ ឃុំ​ញ៉ាង ក្នុង ស្រុក​អណ្តូង​មាស ក៏​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ចំនួន ៨ នាក់​បាន​បើក​រថយន្ត​រ៉េវ​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ នៅ​ចំណុច​អូរសាថាយ ម្តុំ​ប៉ុស្តិ៍​ព្រំដែន​ផង​ដែរ។ ជនជាតិ​វៀតណាម ទាំង​នោះ​មាន​ម៉ាស៊ីន​អារ​ឈើ ៦ គ្រឿង​កាំភ្លើង​ច្នៃ​បាញ់​សត្វ កាំបិត និង​ពូថៅ​ផង​ដែរ។
មន្ត្រី​អង្គការ​អាដហុក បាន​ឲ្យ​ដឹង​ថា ការ​ដឹក​នោះ ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ​ជា​មុន​សិន​ទេ ហើយ​គ្រាន់​តែ​ឃើញ​ក្រុម​ល្បាត​ភ្លាម ពួក​អ្នក​ដឹក​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់​ដោយ​ទុក​ឡាន​ចោល​ក្នុង​ព្រៃ៕

No comments: