A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 November 2014

Chheang Vun swore to go to hell if he can't solve the land disputes for Boeung Pram villagers លោក ឈាង វុន ស្បថ​ចុះ​នរក​បើ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​បឹងប្រាំ​មិន​បាន​សម្រេច

Khmerization: If there is really any hell on or below this earth, Chheang Vun has probably gone to the hell many times already.
ឈាង វុន ៦២០
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​បាត់ដំបង គឺ​លោក ឈាង វុន ស្បថ​ឱ្យ​លោក​ចុះ​នរក បើ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ឃុំ​អម្ពិល​ប្រាំ​ដើម​មិន​បាន​សម្រេច នា​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Leng Maly
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​បាត់ដំបង គឺ​លោក ឈាង វុន ស្បថ​ឱ្យ​លោក​ចុះ​នរក បើ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ឃុំ​អម្ពិល​ប្រាំ​ដើម​មិន​បាន​សម្រេច។
សម្បថ​របស់ លោក ឈាង វុន គឺ​ធ្វើ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ពុទ្ធបដិមា និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រាប់​សិប​នាក់ ដែល​ឡើង​មក​រក​អន្តរាគមន៍​ជួយ​ពួក​គាត់ នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា៖ «ទូល​បង្គំ​ខ្ញុំ​ករុណា ឈ្មោះ ឈាង វុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង ហើយ​ថ្ងៃ​នេះ មាន​ភ័ព្វ​វាសនា​មក​ជួប​ប្រជាពលរដ្ឋ​បឹង​ប្រាំ។ លោក​មាន​ទុក្ខ​វេទនា​ដោយសារ​រឿង​បញ្ហា​ដីធ្លី។ ទូល​បង្គំ​ខ្ញុំ​ករុណា​បាន​ស្នើ​ឱ្យ​បងប្អូន​យើង​ទៅ​បឹង​ប្រាំ​វិញ ហើយ​នឹង​ទៅ​ដោះស្រាយ ជំរុញ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ជូន​គាត់ ហើយ​បើ​ដោះស្រាយ​បាន​មិន​បាន​អី​យ៉ាង​ម៉េច នឹង​តាម​ដាន​អាជ្ញាធរ ជំរុញ​ឱ្យ​អាជ្ញាធរ​ហ្នឹង​ជួយ​ដោះ​ស្រាយ​ទាល់​តែ​ចប់​សាច់​រឿង​ហ្នឹង បាទ! ហើយ​បើ​សិន​ជា​មិន​បាន​សម្រេច​ទេ ឱ្យ​ខ្ញុំ​ករុណា​ចុះ​នរក»
អ្នក​ភូមិ​បឹង​ប្រាំ​មួយ​ចំនួន សប្បាយ​ចិត្ត​ពេល​ឮ​ពាក្យ​ស្បថ​សច្ចា​របស់ លោក ឈាង វុន។ អ្នក​ភូមិ​ខ្លះ​ថ្លែង​ថា គាត់​មាន​ជំនឿ និង​សង្ឃឹម​ខ្លះ​ថា រឿង​ដីធ្លី​ដែល​មាន​បញ្ហា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នឹង​អាច​ដោះស្រាយ​បាន​ឆាប់ៗ។ អ្នក​ភូមិ​ខ្លះ​មាន​ប្រសាសន៍​ថា គាត់​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា តាម​ការ​ស្នើសុំ​របស់ លោក ឈាង វុន ដែល​ឱ្យ​ទៅ​ដោះស្រាយ​នៅ​មូលដ្ឋាន​បឹង​ប្រាំ​វិញ។ ក៏ប៉ុន្តែ អ្នក​ភូមិ​ខ្លះ​ទៀត​ហាក់​នៅ​ស្ទាក់ស្ទើរ​ចំពោះ​សម្បថ​របស់ លោក ឈាង វុន ព្រោះ​មិន​ទាន់​មាន​សកម្មភាព​ជាក់ស្ដែង​នៅ​ឡើយ៕



1 comment:

Kmenhwatt said...

Don't even dream that ah Phnorng Vun can solves anything beside speaking like a totler who using the tricks to get out of the crip so he/she can plays toys.

Ah Phnorng Vun is useless as much as ah Phay Sipoop his comrade talked similar,they both useless mouth piece of communist/terrorist thugs.Dont listen to ah Phnorng pee nak niz...!