A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 November 2014

Court plans to indict Ven. Loun Sovath and Sourn Serey Ratha on treason charges តុលាការ​​គ្រោង​​បើក​សវនាការ​កាត់​ទោស​​ព្រះសង្ឃ លួន សុវ៉ាត និង​លោក សួន សេរីរដ្ឋា

Read about Sourn Serey Ratha's lawsuit against Hun Sen at the ICC.
លួន សុវ៉ាត ៣០៥
កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Uon Chhin
សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើកសវនាការ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ខាង​មុខ កាត់​ទោស​ព្រះតេជព្រះគុណ លួន សុវ៉ាត និង​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ពី​ករណី​ប្រព្រឹត្ត​បទល្មើស​ពីរ​ផ្សេងៗ​គ្នា។ តុលាការ​ចោទ​ប្រកាន់​ព្រះតេជព្រះគុណ លួន សុវ៉ាត ពី​បទ​ល្មើស​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ចំណែក​លោក  សួន សេរីរដ្ឋា ចោទ​ពីបទ​ក្បត់​ជាតិ និង​បទ​ប្រឆាំង​ការ​បោះ​ឆ្នោត។ ព្រះតេជព្រះគុណ លួន សុវ៉ាត និង​លោក សួន សេរីរដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
សកម្មជន​ដីធ្លី ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​និមន្ត​ទៅ​ចូល​រួម​សវនាការ​នៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​បកស្រាយ​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​មិន​ភ័យ​ខ្លាច​ពី ការ​ចាប់​ខ្លួន​ឡើយ។ ព្រះអង្គ​មាន​ថេរដីកា​បន្ថែម​ទៀត​ថា ព្រះអង្គ​បាន​ចូល​រួម​តស៊ូ​មតិ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី។ ព្រះអង្គ​មិន​ដែល​មាន​គំនិត​ក្បត់​ជាតិ​នោះ​ទេ។
​ព្រះតេជព្រះគុណ លួន សុវ៉ាត៖ «សួរ​ថា​អ្វី​ទៅ​ដែល​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ព្រះពុទ្ធ​សាសនា? ពាក្យ​ថា ញុះញង់​សំដៅ​លើ​ធ្វើ​អំពើ​បាប ដូចជា​ញុះញង់​ឲ្យ​គេ​សម្លាប់ ញុះញង់​ឲ្យ​គេ​លួច​ប្លន់ ខាត​បង់​សេចក្តី​សុខ បោកប្រាស់​ជា​បទល្មើស។ ប៉ុន្តែ​មើល​អ្វី​ដែល​អាត្មា​ធ្វើ អ្វី​ដែល​អាត្មា​ជួយ​សង្គម​ជាតិ តើ​មាន​កន្លែង​ណា​ដែល​អាត្មា​ញុះញង់»
​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​ជួយ​គាំទ្រ​ជនរងគ្រោះ​ជម្លោះ​ដីធ្លី គឺ​ព្រះភិក្ខុ លួន សុវ៉ាត ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ពាក់ព័ន្ធ​បទ​សង្ស័យ​មួយ​ចំនួន ដូចជា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ក្បត់ជាតិ និង​បទ​ប្រឆាំង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​តុលាការ​បាន​ផ្អាក​សវនាការ​ទៅ​វិញ បន្ទាប់ពី​ព្រះអង្គ​ស្នើសុំ​ពន្យារ​ពេល ព្រោះ​មាន​បេសកម្ម​ទៅ​បរទេស។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​មួយ​ផ្សេង​ទៀត​ចោទ​ប្រកាន់ លោក  សួន សេរីរដ្ឋា ពី​បទ​ក្បត់ជាតិ និង​ប្រឆាំង​ការ​បោះ​ឆ្នោត ហើយ​បាន​បើក​សវនាការ​ដោយ​កំបាំង​មុខ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។
លោក សួន សេរីរដ្ឋា បញ្ជាក់​ថា លោក​បាន​ទទួល​ដីកា​កោះ​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា។ លោក​បន្ថែម​ទៀត​ថា មេធាវី​លោក គឺ​លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ នឹង​ចូល​រួម​សវនាការ​ជំនួស​លោក។ កាល​ពី​សប្តាហ៍​មុន លោក សួន សេរីរដ្ឋា បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ លោក​បញ្ជាក់​ថា ចលនា​របស់​លោក​ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា។ ម្យ៉ាងទៀត​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​ជា​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។
លោក សួន សេរីរដ្ឋា៖ «ការ​តស៊ូ​របស់​យើង​គឺ​ដូច​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ជន​រួម​ជាតិ​យើង​យក​ច្បាប់​អន្តរជាតិ និង​ច្បាប់​ធម្មជាតិ​ជា​ធំ​សម្រាប់​ជា​មូលដ្ឋាន​សម្រាប់​តស៊ូ​ប្រឆាំង​នឹង​អំពើ​ផ្តាច់ការ​នៃ​របប​ផ្តាច់ការ យើង​អត់​មាន​ប៉ះពាល់​នឹង​ប្រដាប់​អាវុធ និង​រឿង​ខុស​ច្បាប់»

ចំណែក​ព្រះអង្គ លួន សុវ៉ាត វិញ​មាន​ថេរដីកា​ថា ការ​តស៊ូ​មតិ​របស់​ព្រះអង្គ​មិនជា​ប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​របស់​លោក សួន សេរីរដ្ឋា ឡើយ។ ព្រះអង្គ​បញ្ជាក់​ថា ការ​ដែល​តុលាការ​ចោទ​ប្រកាន់ និង​ចេញ​ដីកា​កោះ​និមន្ត​ព្រះអង្គ​ទៅ​កាត់​ទោស​ដោយ​ព្រះ​អង្គជា​ព្រះសង្ឃ​នោះ គឺ​ជា​ការ​រំលោភ​ព្រះពុទ្ធ​សាសនា៖​ «រហូត​មក​ទល់​ពេល​នេះ​មិន​ត្រឹមតែ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​មនុស្ស​ធម្មតា ថែម​ទាំង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​ព្រះសង្ឃ​ថែម​ទៀត។ ក្នុង​ប្រវត្តិសាស្ត្រ​មិន​ដែល​មាន​តុលាការ​កាត់​ទោស​ព្រះសង្ឃ​ទេ មាន​តែ​ព្រះសង្ឃ​កាត់​ទោស​ព្រះសង្ឃ។ ព្រះសង្ឃ​មាន​ស្ថាប័ន​របស់​ព្រះសង្ឃ កាត់​ទោស​ព្រះសង្ឃ​ទៅ»
ទោះបីជា​យ៉ាង​ណា​ក្តី ព្រះអង្គ​បញ្ជាក់​ថា មេធាវី​ស្ម័គ្រចិត្ត​២​រូប ដែល​ផ្តល់​ដោយ​អង្គការ​សង្គម​ស៊ីវិល នឹង​ទៅ​ចូលរួម​ការពារ​ក្តី​ព្រះអង្គ​ក្នុង​សវនាការ​នោះ។
កាល​ពី​ថ្ងៃ​ទី​២២ តុលា ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ  លោក មាស ច័ន្ទពិសិដ្ឋ បង្គាប់​ឲ្យ​ព្រះអង្គ លួន សុវ៉ាត ចូល​សវនាការ​នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្រោម​បទ​ចោទ​ញុះញង់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ។ ចំពោះ​ករណី​លោក សួន សេរីរដ្ឋា វិញ លោក​មេធាវី សុក សំអឿន ក៏​បញ្ជាក់​ដែរ​ថា កូនក្តី​របស់​លោក​មិន​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ហិង្សា​ឡើយ។
បច្ចុប្បន្ន​លោក សួន សេរីរដ្ឋា កំពុង​បំពេញ​បេសកម្ម​នៅ​សហរដ្ឋអាមេរិក។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ដាក់​ភស្តុតាង​បន្ថែម​មួយ​ចំនួន​ទៀត​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចោទ​ដប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ លោក​អះអាង​ថា តុលាការ​នេះ​ក៏​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​កម្ពុជា ជុំវិញ​ពាក្យ​បណ្តឹង​លោក៕

7 comments:

Anonymous said...

គួរឱ្យល្អសើច ព្រោះមើលទៅរដ្ឋាភិបាលខ្មេរមិនចេះខ្មាស់គេទេ ចោទលោកថាក្បត់ជាតិ លោកមានអ្វីខ្លះទៅ?មានទ័ពទេ?មានលក់ដី?ព្រៃឈើទេ? ដូចឃើញតែលោកដើរជួយប្រជាជាន ដែល រដ្ឋភិបាលនឹងអ្នកមានអំណាចថ្វើបាប តែត្រូវចោទថាក្បត់ជាតិ សត្រូវអីក៍ធំម្លេះលោកអើយ ចុះត្រង់ខ្លួនឯងយួនយកដីតាមចិត្ត រួយឱ្យយួនមកនៅពេញស្រុកដោយឥតច្បាប់ ម្តេចក៍ត្រូវឥតអីម្លេះ តើអ្នកណាជាក្បត់ជាតិទៅបងប្អូន?

Anonymous said...

It is laughable for a traitor Hun Sen to use his kangaroo court to accuse the people who care about Cambodia as being traitors.

Kmenhwatt said...

Seeking justice for victims is called "commit treason" For those who committed TREASON was called " Heroism" what's a backward 5th graders rules!...

Hanoi laughing at ah kwaq behind his back,pet him on his shoulder then says;Good job my servant!....,

Anonymous said...

I really have an issue with the Khmer monks who appears to be so well fed, some are out-right fat. A few Khmer monks have been busted for drugs, sex, singing karaoke, partying, smoking, drinking, eating meats. lol...

Further more, I scold on the monks who operate fancy and expensive smart phones. It's so wrong in a poor country such as Cambodia. Have you seen the skinny, malnourished children? Have you seen the destituted poors, the beggars on the street? Man, I saw the monks were feasting on vast offering of foods at the festivals. That's so wrong.

Lastly, it was so wrong to raise lunch money to feed the monks, asking for 2 dollars per lunch box. A typical Cambodian garment worker is feeding on 50 cents for lunch, or 1.5 dollars for a whole day.

I only eat 3 dollars a day in USA. How dare you ask for money to buy a lunch box of 2 dollars each for the Khmer monks? That's so wrong. Would you think the monk should eat a 50 cents lunch box instead?

-Drgunzet-

Anonymous said...

To -Drgunzet- (5 November 2014 11:39 am):

You are so outrageous with very disgusted and bad mouthpieces. Are you Vietnamese asshole to say such things about monk? Are you evil Vietnamese bastard eating do meat?

Do you always feel good to say such bad things about human being? You feel disgusted yourself and I have seen many Vietnamese folks are so violent to animals (dogs, cats, cows, etc) and humans.

Mark

Anonymous said...

Cont'd from 5 November 2014 1:05 pm

I went to Hanoi and I saw people ate dog meat. I have been so terrified and shocked to see how cruel the Vietnamese folks are.

I will never go there again because it is so disgusted.

Ken

Anonymous said...

In USA, I only eat 3 dollars a day. My lunch only costs me a dollar. How dare you ask for donation to buy 2-dollar lunch boxes for the Khmer Krom monks? In Cambodia, 2 dollars can buy twice the food as compared to 2 dollars in USA. So basically, the monk's lunch box has 4 times as much food as my lunch.

That's so wrong. That's why the Khmer monks are fat and fake.

This is what I eat for lunch. One hand full of oat meal, one small chicken drum stick or one egg (depends on the odd or even day), one hand full of vegetable, and one banana. I drink tap water. So, I do eat 1 dollar for lunch in USA.

I say, the Khmer monks are fake, and you people are scamming the money from the Cambodian Americans asking for donation to buy the 2-dollar lunch boxes. 50 cents ought to be enough to feed the monks. Feed them the same cost as the garment worker eats.

-Drgunzet-