A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 November 2014

Hun Sen and the judiciary in Cambodia ហ៊ុនសែននិងតុលាការនៅកម្ពុជា




By Chou Leang Hak (ដោយជូលាងហាក់)


តាមសម្លេងសារព័ត៌មានសេរី ខ្ញុំបានស្តាប់ពាក្យពន្យល់រៀបរាប់ របស់សម្តេចហ៊ុនសែន កាលពីថ្ងៃ
២០វិច្ឆិកា២០១៤កន្លងទៅ ទាក់ទងនឹងរឿងតុលាការខ្មែរ នៅកម្ពុជា ដែលមានមជ្ឈដ្ឋានជាច្រើននៅ
ក្នុងស្រុកនិងក្រៅស្រុក គេយល់ថា តុលាការទាំងហ្នឹងជាឧបករណ៍ របស់ហ៊ុនសែនផ្ទាល់។ តើមែន
ឬទេ? សម្តេចឆ្លើយថា មិនមែនទេ... បានសេចក្តីថា តុលាការទាំងហ្នឹងសុទ្ធតែ ជាតុលាការឯករាជ្យ
ទាំងអស់ ដែលរដ្ឋាភិបាលរបស់សម្តេច មិនអាចលូកលាន់ក្នុងរឿងក្តីក្តាំណាមួយបានឡើយ។
ឥឡូវនេះ យើងរាល់គ្នា(ឧបមារ)សិនទៅចុះថា ពាក្យពេចន៍សម្តេចមានប្រសាសន៍ហ្នឹងគឺទៀងត្រង់
អ៊ីចឹងមែន។ បានសេចក្តីថា យើង(ជឿ)ការដោះស្រាយរបស់សម្តេច ថាលោក(គ្មាន)ឥទ្ធិពលអ្វី ក្នុង
រឿងរ៉ាវ ឬកិច្ចការរបស់តុលាការនោះទេ។ ក៏ប៉ុន្តែមន្ទិលសង្ស័យ ក្នុងអារម្មណ៍យើងរាល់គ្នា គឺនៅតែ
មាន ព្រោះថា យើងបានដឹងឮរឿងរ៉ាវអយុត្តិធម៌ជាច្រើន ទាក់ទងទៅនឹងការកាត់កងសេចក្តី របស់
តុលាការខ្មែរ។ មកដល់ចំណុចនេះ ខ្ញុំយល់ថា សម្តេចហ៊ុនសែនផ្ទាល់ក៏ដឹងយល់ ហើយជឿថាពិត
ជាមានករណីអយុត្តិធម៌ គរទឹកគរដីអ៊ីចឹងមែន។ មិនមែនសម្តេចអត់ដឹងសោះនោះទេ។ មែនឬទេ?
បើគេនឹងបើកឱកាស(ឱ្យខ្ញុំ) បានសួរដេញដោលបញ្ហាមួយចំនួន ទាក់ទងដល់សម្តេចនិងតុលាការ
នៅកម្ពុជា គឺខ្ញុំអាចរកឃើញករណីមួយចំនួនរួចទៅហើយ ដែលខ្ញុំអាចនឹងសួរឈ្លិចរកខុសរកត្រូវ
ហើយគេពិតជាពិបាកនឹងឆ្លើយ។ ចុះទំរាំមានមនុស្ស ទាំងខ្មែរទាំងបរទេស ក្នុងនិងក្រៅប្រទេសជា
ច្រើនរាប់រយនាក់ទៀត  ចូលមកសួរសម្តេច នូវរឿងដែលគេចោទថា តុលាការខ្មែរពិតជាឧបករណ៍
របស់សម្តេច តើសម្តេចអាចនឹងដោះសាររួចដែរឬទេ? មកដល់ចំណុចនេះ ខ្ញុំចង់តែជឿយ៉ាងស៊ុប
សួនថា សម្តេច(ពិតជា)អាចផ្តល់ចម្លើយ ទៀងត្រង់សមហេតុសមផល ដល់យើងរាល់គ្នារាប់សិប ឬ
រាប់រយនាក់។ ជាពិសេសចំពោះជនបរទេស អ្នកចេះដឹងជ្រៅជ្រះធំដុំផ្នែកខាងច្បាប់ក្រឹត្យក្រម មក
ពីសហរដ្ឋអាមេរិក ឬ អូស្ត្រាលី ឬអស់លោកប៉ែកខាងអឺរុប។ តែបើសម្តេច នៅតែជឿថាលោកបាន
ពោលពាក្យទៀងត្រង់ឥតលាក់លៀមសោះនោះ សម្តេច(គួរតែ)បើកឱកាសដ៏ល្អនេះឡើង។ ដោយ
អញ្ជើញជាពិសេស ពួកជនបរទេសធំៗ មានចំណេះជ្រៅជ្រះ ឱ្យចូលមកជួយជាសាក្សីក្នុងរឿងនេះ
ប៉ុន្តែគឺដើម្បីអ្វីដែរ?
គឺដើម្បីជាភស្តុតាងជាក់លាក់ភ្លឺដូចថ្ងៃ ថាមើលហ្ន៎! សម្តេចលោកបានឆ្លើយឆ្លង ដោយទៀងត្រង់
ឥតលាក់លៀមកៀនកោះត្រង់ណាឡើយ។ ដូច្នេះជោគជ័យនេះ អាចនឹងផ្តល់ប្រិយភាពដ៏ជ្រាល
ជ្រៅចំពោះប្រមុខរដ្ឋខ្មែររូបនេះ។ ការគោរពកោតសរសើរចំពោះសម្តេច គឺពិតជាកើនខ្លាំងឡើង។
តើសម្តេចលោកមានយោបល់យ៉ាងណា ចំពោះសំណើរឬសំណូមពរដែលខ្ញុំសរសេរនេះ? ខ្ញុំជឿ
ថានេះជាអនុសាសន៍ល្អមួយចំពោះសម្តេច ដែលលោកនឹងទទួលយក ដើម្បីកិត្តិយសជាក់ស្តែង
ផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែបើជាការគួរសោកស្តាយ ដែលថា សម្តេចមិនហ៊ានតតាំង នឹងជនបរ
ទេសធំៗ ដែលយល់ដឹងជ្រៅជ្រះ ក្នុងការជួយឆ្លុះបញ្ចាំងការពិត ដូចដែលលោកបានពន្យល់ខ្មែរ
និងបរទេសរាល់គ្នា នោះគឺនឹងមានន័យរួចទៅហើយថា ពាក្យសម្តីសម្តេចគឺគ្មានការពិតទេ។
សំនួររបស់ខ្ញុំមួយ ក្នុងសំនួរជាច្រើនទៀតគឺថា បើរដ្ឋាភិបាលហ៊ុនសែនគ្មានឥទ្ធិពលនៅក្នុងកិច្ចការ
តុលាការសោះទេ ហេតុអ្វីបានជារដ្ឋាភិបាលនេះ អនុញ្ញាតិឱ្យមនុស្សអាចបង្កើតស្ថាប័នយុត្តិធម៌នេះ
ឡើង ដែលគ្មាននរណាម្នាក់សួរដេញដោល ឱ្យបានទូលំទូលាយ ពីករណីទាំងឡាយដែលគេយល់
ថា មានជាប់ទាក់ទងរឿងពុករលួយ និងរឿងអយុត្តិធម៌? តើតុលាការហ្នឹងជាអ្វី ដែលខ្លួនធ្វើអ្វីៗបាន
តាមទំនើងចិត្ត? តើអំណាចតុលាការហ្នឹងបានមកពីណា? មានករណីមួយចំនួនក្នុងបញ្ហានេះ។ តើ
ទាំងនេះជាតុលាការ ដែលជ្រើសរើសបោះឆ្នោតជូន ដោយពលរដ្ឋខ្មែរ ឬជាតុលាការដែលប្រើនិតិ
រដ្ឋក្រៅពីអំណាចរាស្ត្រ ហើយជ្រើសរើសដោយខ្លួនឯង រួចបែរមកគាបសង្កត់រាស្ត្រទន់ខ្សោយ?



តើសម្តេចនឹងហ៊ានតតាំងឧបស័គ្គ ដើម្បីជាជំនួយបញ្ចេញការពិត តាមសំដីរបស់លោកឬទេ?  តើ
សម្តេចហ៊ានបើកឱកាសឱ្យរាស្ត្រខ្មែរនៅកម្ពុជាបានបើកមើលទំព័រ KI Media នេះដែរឬទេ? សម្តេច
គួរមានចិត្តក្លាហានគ្រប់គ្រាន់ នឹងតតាំងចំពោះការពិតជាក់ស្តែងទាំងឡាយ។ លោកមិនគួរខ្លាច
រអារការពិតណាមួយនោះទេ បើសម្តេចលោកដឹងជាក់ ថាលោកជាមនុស្សល្អគ្មានអ្វីអាក្រក់ ដែល
ត្រូវបិទបាំងសោះនោះ។  ការពិតវានៅតែជាការពិតដដែល... ដូចមាសសុទ្ធដែលមិនខ្លាចភ្លើង។
ជូលាងហាក់ ពីសហរដ្ឋអាមេរិក

No comments: