A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 November 2014

Land-grab victims from Boeung Pram not happy with Chheang Vun's solutions អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងប្រាំ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ដំណោះស្រាយ​របស់​លោក ឈាង វុន

Read and watch a video of Chheang Vun swearing to go to seventh hell if he can't solve the land disputes for Boeung Pram villagers.

ឈាង វុន ៦២០
លោក ឈាង វុន (កាន់​មេក្រូ) តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង នា​វត្ត​បឹងប្រាំ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Hum Chamroeun
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ៣០០​នាក់ បាន​ជួប​ជាមួយ លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ទំនាស់​ដីធ្លី ដែល​ធ្វើ​នៅ​វត្ត​បឹងប្រាំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា។
ការ​ពិភាក្សា​គ្នា​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​លើក​គ្នា​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ ហើយ លោក ឈាង វុន សន្យា​ជាមួយ​នឹង​ប្រជាពលរដ្ឋ ថា​នឹង​ដោះស្រាយ​ឲ្យ​បាន​សម្រេច។
ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ បដិសេធ​ចំពោះ​នីតិវិធី​រក​ដំណោះស្រាយ​របស់ លោក ឈាង វុន ដោយ​លើក​ឡើង​ថា ការ​រក​ដំណោះស្រាយ​នេះ​ពុំ​បាន​អត្ថប្រយោជន៍​ដល់​ពួក​គេ​នោះ​ទេ។ ចំណុច​ដែល​ប្រជាពលរដ្ឋ​មិន​ឯកភាព ដោយសារ​ពួក​គាត់​យល់​ឃើញ​ថា ការ​រក​ដំណោះស្រាយ​នោះ​ធ្វើ​ឡើង​ជា​លក្ខណៈ​បុគ្គល។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ឆាន មុនី រស់នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង មាន​មតិ​ថា រូប​លោក រួម​ទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត មាន​ការ​សោកស្ដាយ​ចំពោះ​នីតិវិធី​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​នេះ ថា​ជា​ការ​ដោះស្រាយ​លក្ខណៈ​បុគ្គល ពុំ​មែន​ជា​ការ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ទាំង​មូល​នោះ​ឡើយ។ លោក​បន្ត​ទៀត​ថា ការ​ដោះស្រាយ​ជា​លក្ខណៈ​បុគ្គល​នេះ ជា​ការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ គឺ​អាជ្ញាធរ​បំបែក​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ជា​ផ្នែក​តូចៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាត់​វិធានការ។
លោក ឆាន មុនី៖ «ទទួល​យក​មិន​បាន ដោយសារ​គាត់​ឲ្យ​យើង​ដោះ​លក្ខណៈ​មួយៗ ដោះ​លក្ខណៈ​មួយៗ​ម៉េច ឧទាហរណ៍​ថា ៥​ហិកតារ​អ៊ីចឹង ឲ្យ​ចូល​ទៅ​ហើយ​ធ្វើ​លើ​ប្លង់​ខ្ញុំ​អស់​ហើយ​ហ្នឹង។ ដល់​ពេល​ខ្ញុំ​សួរ​អភិបាល​ស្រុក​ទៅ ថា​ខ្ញុំ​ពាក់ព័ន្ធ​ទៅ​នឹង​ដី​សង្គមកិច្ច។ អ៊ីចឹង​បើ​ខ្ញុំ​ចូល​ទៅ​ដោះ​អា​ហ្នឹង ប្រហែល​ជា​គេ​សុំ​ចែក​រំលែក​ហើយ​បង។ បាទ! គាត់​អត់​ឯកភាព ដោយសារ​ដោះ​លក្ខណៈ​បុគ្គល អ៊ីចឹង​គាត់​មាន​ការ​ភ័យ​ខ្លាច ព្រោះ​កន្លង​មក​មាន​ការ​គំរាម​កំហែង​ឲ្យ​ផ្ដិត​មេដៃ​មេ​ប្រគល់​ដី​ឲ្យ​គេ​សុំ​យក​តែ​ផល​អី​អ៊ីចឹង។ អ៊ីចឹង​គាត់​អត់​អាច​ដោះ​អ៊ីចឹង​កើត​ទេ។ តែ​បើ​ឲ្យ​ទាំងអស់ ចង់​និយាយ​ថា​ដី​គាត់​អាស្រ័យ​ផល ៥​ហិកតារ ឲ្យ​គាត់​ទៅ​វា​ចប់​ហើយ»
ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ភូមិ​បឹង​ប្រាំ ម្នាក់​ទៀត គឺ​លោក រឿន រ៉ន ថ្លែង​ថា លោក​មិន​ទទួល​យក​តាម​សំណើ​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ និង​សមាជិក​សភា​តំណាង​រាស្ត្រ គឺ​លោក ឈាង វុន នេះ​ឡើយ។ លោក​ថា ហេតុ​ដែល​ទទួល​យក​មិន​បាន​នេះ ដោយសារ​គ្មាន​ប្រសិទ្ធភាព។ លោក​បន្ត​ទៀត​ថា ការ​ទៅ​ជួប​ជុំ​គ្នា​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​នៅ​វត្ត​បឹងប្រាំ នេះ ប្រជាពលរដ្ឋ​រំពឹង​ថា​នឹង​ទទួល​បាន​ផ្លែ​ផ្កា​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ជម្លោះ។ ផ្ទុយ​ទៅ​វិញ គឺ​គ្មាន​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ដោះស្រាយ​បែប​ជា​លក្ខណៈ​បុគ្គល​នេះ មិន​ត្រឹម​តែ​មិន​ផ្ដល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា ហើយ​ពិភាក្សា​គ្នា​ដាក់​ផែនការ​ជា​ថ្មី។
លោក រឿន រ៉ន៖ «មូលហេតុ​មិន​ព្រម​ដែល​ពួក​ខ្ញុំ​ធ្វើ​ការ​ហ្នឹង ស្រែ​ប្រកប​តាំង​ពី​សម័យ​សមាហរណកម្ម​មក ហើយ​បឹង​ប្រាំ​កើត​ឆ្នាំ​២០១២ នេះ ហើយ​យក​ដី​ដាក់​សម្បទាន​សង្គមកិច្ច​ហើយ។ សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ហើយ​ថា ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​រំលាយ​ចេញ ដែល​បង​ប្អូន​ណា​នៅ​កាន់​កាប់​រយៈពេល ៥​ឆ្នាំ ត្រូវ​ប្រគល់​ឲ្យ​គាត់។ ហើយ​រស់នៅ​កន្លែង​ណា​ឲ្យ​ដី​កន្លែង​គាត់​ហ្នឹង​ឲ្យ​គាត់​វិញ ហើយ​ដល់​ទៅ​វិញ​អត់​មាន​ដោះស្រាយ​តាម​អ៊ីចឹង​ផង​ហ្នឹង។ វា​លួច​ចុច ជីភីអេស (GPS) ពួក​ខ្ញុំ​មិន​ដឹង​ផង ស្រាប់​តែ​ឃើញ​ចេញ​ប្លង់​មក ហើយ​មាន​ថា​ពួក​ខ្ញុំ​អត់​មាន​តវ៉ា ពួក​ខ្ញុំ​តវ៉ា​តែ​មេ​ឃុំ​អត់​ទទួល»
បើ​ទោះ​ជា​បែប​ណា​ក្ដី ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន បញ្ជាក់​ថា ដី​ជាង ៣.៦០០​ហិកតារ (៣.៦៥៨​ហិកតារ) គឺ​ជា​ប្រភេទ​ដី​សមាហរណកម្ម​សម្រាប់​បែង​ចែក​ឲ្យ​គ្រួសារ​អតីត​យោធិន​ខ្មែរ​ក្រហម​កាត់​រំសាយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ទុក​ដើម្បី​បង្កបង្កើនផល និង​ធ្វើ​លំនៅឋាន។ ក៏ប៉ុន្តែ ក្រោយ​ឆ្នាំ​២០០៦ បន្ទាប់​ពី លោក ឈា នី រៀបចំ​សំណើ​បង្កើត​ឃុំ​ថ្មី គឺ​ឃុំ​បឹងប្រាំ ដែល​កំពុង​ប្រទង់ប្រទាញ​ដូច​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា លោក ឈា នី បាន​រៀបចំ​ឃុំ​ជាន់​លើ​ដី​កំពុង​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​យោធិន​កាត់​រំសាយ​ទៅ​វិញ។
ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​បឹងប្រាំ លោក ឈា នី ដែល​បាន​ចូលរួម​រក​ដំណោះស្រាយ​ដែរ​នោះ មាន​ប្រសាសន៍​គាំទ្រ លោក ឈាង វុន ថា​ជា​វិធី​រក​ដំណោះស្រាយ​ថ្មី​មួយ​ទទួល​បាន​យុត្តិធម៌​ទាំង​សងខាង ហើយ​អាច​បញ្ចប់​ជម្លោះ​យ៉ាង​ឆាប់​រហ័ស។ លោក​បន្ត​ថា នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​នោះ គណៈកម្មការ​ដីធ្លី​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ជំហរ​ដែល​ត្រូវ​ដោះស្រាយ​មាន ៣​ដំណាក់​កាល គឺ​ទី​១ រក​មូលហេតុ​ទៅ​លើ​អ្នក​ដែល​មាន​ដី តែ​គ្មាន​ប្លង់។ ទី​២ អ្នក​ដែល​មាន​ប្លង់​កាន់​កាប់ តែ​គ្មាន​ដី និង​ដោះស្រាយ​ចំពោះ​អ្នក​ដែល​រស់នៅ​តំបន់​បឹងប្រាំ ប៉ុណ្ណោះ។ ចំណែក​ឯ​រឿង​ដែល​ប្រជាពលរដ្ឋ​និយាយ​ថា ការ​ដោះស្រាយ​បែប​នេះ គឺ​ជា​ការ​គាប​សង្កាត់​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ប្រជាពលរដ្ឋ​នោះ លោក​ថា​ជា​រឿង​មិន​ពិត​ឡើយ។
លោក ឈា នី៖ «ព្រឹក​ម៉េច ក្រោយ​ពី​មេឃ​ត្រជាក់​បន្តិច​មក មេឃ​ក្ដៅ​បន្តិច សម្ដី​កាន់​តែ​ធំ​បន្តិច យើង​អត់​អាច​ស្ដាប់​បាន​ទេ ពីព្រោះ​មនុស្ស​ថ្មី​ចូល​មក​យើង​អត់​និយាយ​អី​បាន​ទី​មួយ។ ទី​២ បើក​មើល​ឈ្មោះ "ក" ហ្នឹង​មួយ​មក មើល​ជាង ២០០​ឈ្មោះ​អត់​ឃើញ​ឈ្មោះ​គាត់​អ៊ីចឹង។ បាន​ន័យ​ថា កាល​គេ​ចុះ​ស្រាវជ្រាវ ៤​ខែ គាត់​អត់​មក​បង្ហាញ​មុខ​ឲ្យ​គេ​ទេ​អ៊ីចឹង។ ដល់​ពេល​ឮ​សូរ​តំណាង​រាស្ត្រ​គាត់​មក​អ៊ីចេះ គាត់​ចាប់​ផ្ដើម​មក​បង្ហាញ​មុខ​ថា​ដី​គាត់​នៅ​ត្រង់​ណេះ​ត្រង់​ណោះ អា​នេះ​គឺ​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​ទទួល​យក​ក្នុង​ពេល​ស្អែក​ខាន​ស្អែក​នេះ គណៈកម្មការ​គេ​ហ្នឹង​ចាត់​វិធានការ​កោះ​អញ្ជើញ​អ្នក​ដែល​ពាក់ព័ន្ធ ដើម្បី​ឲ្យ​គាត់​ប្រមូល​ឯកសារ​គ្រប់គ្រង​នៅ​លើ​ដី​នោះ​មក​ផ្ទៀងផ្ទាត់​លើ​ដី​នោះ ថា​តើ​គាត់​បាន​កាន់​កាប់​ត្រឹមត្រូវ​ស្រប​ច្បាប់​ដែរ​ឬ​ទេ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា រឿង​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ នេះ មាន​លក្ខណៈ​សាំញ៉ាំ ដែល​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ គួរ​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ មុន​នឹង​សម្រេច​ប្រគល់​ដី​ទៅ​ភាគី​ណា​មួយ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា​វិធី​ដែល​ល្អ អាជ្ញាធរ​ត្រូវ​ឈរ​លើ​គោលការណ៍​ដោយ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​មក និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ដាក់​គ្នា ដូច​ដែល​ធ្លាប់​មាន​កន្លង​ទៅ ជាដើម៖ «បាន​ន័យ​ថា យើង​ចង់​ចោទ​ភាគី​ម្ខាង​ជា​អ្នក​មក​រំលោភ ហើយ​ភាគី​ម្ខាង​ទៀត​គាត់​និយាយ​ថា ដី​នេះ​ជា​ដី​សមាហរណកម្ម គាត់​បាន​មក​រំលោភ​ទេ។ អ៊ីចឹង​បាន​ខ្ញុំ​ចង់​ឲ្យ​ទុក​បញ្ហា​រឿង​បង្កើត​បញ្ហា ហើយ​ជជែក​គ្នា​រក​វិធី​ដោះ ដើម្បី​ឲ្យ​ភាគី តើ​ភាគី​នោះ​សំណូមពរ​គាត់​លើក​មក​យ៉ាង​ម៉េច គាត់​មាន​ដំណោះស្រាយ​យ៉ាង​ម៉េច ភាគី​ម្ខាង​ទៀត​ដោះ​យ៉ាង​ម៉េច? អ៊ីចឹង​ការ​សម្របសម្រួល ការ​ដោះស្រាយ​នេះ ត្រូវ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ឈ្នះៗ​ទាំងអស់​គ្នា កុំ​ប្រើ​យន្តការ​ណា​មួយ​គំរាម​កំហែង​ប្រព័ន្ធ​តុលាការ​នេះ​អ៊ីចឹង យើង​អាច។ បើ​សិន​ជា​ការ​ចាំ​យើង សង្គម​ស៊ីវិល​ចូលរួម​ទៅ​វា​អត់​ខាត​អី​ទេ សង្គម​ស៊ីវិល​មិន​មែន​ទៅ​ជា​ភាគី​និយម​ទេ អាច​ជួយ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ហ្នឹង​ដំណើរ​ការ​ល្អ​ផង»
រហូត​មក​ទល់​ពេល​នេះ រឿង​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងប្រាំ បាន​ក្លាយ​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ដោះ​មិន​ចេញ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក ហើយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​នោះ ពួក​គេ​ធ្លាប់​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ។ បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មក កាល​ណោះ លោក ឈាង វុន ធ្លាប់​បាន​សន្យា​ជាមួយ​នឹង​អ្នក​ភូមិ​កាល​ពី​ដើម​ខែ​វិច្ឆិកា ថា នឹង​ដោះស្រាយ​រឿង​ទំនាស់​នេះ​ឲ្យ​បាន​សម្រេច ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត ហើយ​វិល​ត្រឡប់​មក​ផ្ទះ​វិញ។
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ឲ្យ​ដឹង​ថា ប្រសិន​បើ​បញ្ហា​នេះ​ដោះស្រាយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​បាន​ត្រឹមត្រូវ​ទេ ពួក​គេ​នឹង​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ក្រុង​ភ្នំពេញ​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

2 comments:

Kmenhwatt said...

Trust ah Chheang Vun? Wow! I'll never trust ah Phnorng prey Vun not even a nano second,he spokes using his dickhead to think before he talks.

He promises out of his monkey's head without thinking clear,so don't ever trust this thug mouth that looking like a fish mouth and pigs' eyes on his face.

Anonymous said...

Don't trust Chheang vun he's a monkey senator in cpp every times his promise he may want khmer live in pacific like salmon .