A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 November 2014

One more CNRP youth arrested យុវជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ត្រូវ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

​ទី​លាន​ប្រជាធិបតេយ្យ ៦១០
ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ខាង​ជើង​ស្ពាន​នាគ​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Sek Bandith
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ គឺ​លោក ទេព ណារិន ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ ពាក់ព័ន្ធ​ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នា​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា។
ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឲ្យ​ដឹង​ថា នៅ​ព្រឹក​មិញ លោក ទេព ណារិន ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ តាម​ទម្លាប់​ពីរ​សប្ដាហ៍​ម្ដង​តាម​បញ្ជា​របស់​តុលាការ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ឃុំ​នៅ​ទីនោះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជូន លោក ទេព ណារិន ទៅ​តុលាការ​នៅ​ឡើយ​រហូត​មក​ដល់​ម៉ោង​ជាង ១១​ព្រឹក​ថ្ងៃ​ដដែល។
ការ​ឃាត់​ខ្លួន លោក ទេព ណារិន ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​តុលាការ​ចាប់ និង​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...
---------------------------------------------------------

តុលាការ​ឃុំ​ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ទាក់ទង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃព្រហស្បតិ៍ ទី13 វិច្ឆិកា 2014, 

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹង​ថា តុលាការ​បញ្ជា​ឲ្យ​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ។​
​អនុប្រធាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោ​វិទ្យា ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែវិច្ឆិកា នេះ​ថា នៅ​ព្រឹក​នេះ តុលាការ​បាន​បង្គាប់​ឲ្យ សមាជិក​ចលនា​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ទេព ណារិន ចូលខ្លួន​ទៅ​បំភ្លឺ តែ​ស្រប​ពេល​ដែល​លោក​ចូលខ្លួន តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​សកម្មជន​ម្នាក់នេះតែម្ដង ។

កាលពី​ថ្ងៃ​អង្គារ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកមា​ជ សុវណ្ណារ៉ា ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ខ្លួន  ដោយ​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ករណី​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​កាលពី​ពាក់កណ្ដាល​ខែ​កក្កដានេះដូចគ្នា បន្ទាប់​ពី​ខកខាន​មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះ​របស់​តុលាការ​ចំនួន​៣​លើក ។​
កញ្ញា ​កឹម មនោ​វិទ្យា ហៅ​ការចាប់ខ្លួន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​នេះ ថា​ជា​ការគំរាមកំហែង​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការរៀបចំ គ​.​ជ​.​ប ។​ កញ្ញ​ថា «គឺជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​ដើម្បី​ដាក់​សម្ពោធ​ដើម្បី​កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​តវ៉ា​រឿង គ​.​ជ​.​ប ឲ្យបាន​ត្រឹមត្រូវ​» 
​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ នៅពេល​VOD​ធ្វើការ​ទាក់ទង​ទៅ ។​
ទោះ​ជា​យ៉ាង​ណា កាល​ពីម្សិលមិញ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ អះអាង​ថា ការ​ចាប់​ខ្លួនអ្នកទាំង​នោះ គឺ​ជា​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​សំណុំ​រឿងពាក់ព័ន្ធនឹង​អំពើ​ប្រព្រឹត្ត​បទល្មើសធ្ងន់ធ្ងរ ។
ពាក់ព័ន្ធ​នឹង​ករណី​នេះ  អ្នកវិភាគ​នយោបាយលោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា​នេះ​ជា​យុត្តិសាស្ត្រ​ដដែលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​មក​ប្រើប្រាស់​ដើម្បី​បំផ្លាញ​គូរ​ប្រគួត​។​
លោក សុខ ទូច មាន​ប្រសាសន៍​ថា «និយាយ​ពី​រឿង​ភាព​ក្មេងខ្ចី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​បាន​ដឹងអំ​ពី​ អត់​បាន​មើល​ពី​ទិដ្ឋភាព​ថា​ហ្វ៊ិនស៊ិនបុិច បែកបាក់​យ៉ាង​ម៉េច ​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​វិសោធនកម្ម​៥០បូក១​ដោយ​ប្រើប្រាស់​ដៃ ​សម រង្ស៊ី​ ធ្វើ​យ៉ាងម៉េច ​​ធ្វើឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនបុិចហ្នឹង​​បែកបាក់​ជាពី​រជា​បី​​យ៉ាងមេច​អាហ្នឹង​​វា​សុទ្ធសឹងតែ​ជា​មេរៀន​ចាស់​ទេ​ អា​ហ្នឹង​ហើយ​គេ​ហៅថា​ភាព​ក្មេងខ្ចី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​» ។​
ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃ​ទៅ​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង អាជ្ញាធរ​បាន​ធ្វើការ​ចាប់​ខ្លួន តំណាងរាស្ត្រ និង​សកម្មជន របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ៕
សូម​សរសេរ​មកកញ្ញា ជន ស្រី​ណុ​ច​ តាម​រយៈ chornsreynoch@vodhotnews.com

1 comment:

Kmenhwatt said...

Hanoi will turns Cambodia to be like Kampuchea krom,now we clearly see things in that direction.Please all Khmers wakes up smelling the stinkiest's rotten behind all these arrested the opposition party members without justification nor reason.

Hanoi is using its dogs (K.R left over) to do it jobs to hide the dirties tricks like they [Hanoi-Yuon] had done during Pol pot era [killingfield] Please Khmer folks wakes up!...,