A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 November 2014

Rong Chhun led a delegation of youths and students to visit Cambodia-Vietnam border លោក​រ៉ុង​ឈុន​ដឹកនាំ​យុវជន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​រៀតណាម

យុវជន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន ៦២០
ក្រុម​យុវជន​ដែល​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម កំពុង​សម្រាក​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៤។
 RFA/Uon Chhin
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន នៅ​ថ្ងៃអាទិត្យ ទី​១៦ វិច្ឆិកា បាន​ដឹកនាំ គ្រូបង្រៀន យុវជន សិស្ស និស្សិត មកពី​មហាវិទ្យាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ សរុប​មាន​គ្នា ប្រមាណ ១០០ នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម លេខ ១៤៧ -១៤៨ នៅ​ក្នុង​ភូមិ​ខ្នា ឃុំ​ខ្នាថ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។
លោក រ៉ុង ឈុន ថ្លែង​ថា ការដឹកនាំ​ក្រុម​យុវជន សិស្ស និស្សិត ទៅ​ពិនិត្យមើល​បង្គោល​ព្រំដែន នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នេះ ដើម្បី​ឲ្យ​សិស្ស​និស្សិត​ប្រជាពលរដ្ឋ បាន​សិក្សា​យល់ដឹង​ការពិត អំពី​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​របស់​ខ្លួន និង​បណ្ដុះ​ទឹកចិត្ត​ស្នេហា​ជាតិ មាតុភូមិ ដល់​អ្នកចូលរួម​ដំណើរ​ទាំងអស់។
រ៉ុង ឈុន ៦២០
លោក រ៉ុង ឈុន ដឹកនាំ​ក្រុម​យុវជន​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៤។ RFA/Uon Chhin

មកទល់​ម៉ោង ១១ ថ្ងៃត្រង់ ក្រុម​សិស្ស និស្សិត បាន​ទៅ​ជិត​ដល់ គោលដៅ ហើយ និង​ពុំ​មាន​ការ​រារាំង​ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ។ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា បើ​ទោះជា​មិនទាន់​ការរារាំង​ក៏ដោយ តែ​តាម​ប្រភព​ព័ត៌មាន​ពី កន្លែង​គោលដៅ​ប្រុង​ចុះទៅ​មើល បាន​ឲ្យ​ដឹង​ថា មាន​កម្លាំង​អាជ្ញាធរ ខ្មែរ និង​វៀតណាម ជាច្រើន​នាក់ បាន​រាយ​គ្នា នៅ​កន្លែង​ជិត​បង្គោល​ព្រំដែន​ប្រទេស​ទាំង​២​នោះ​ហើយ

No comments: