A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 November 2014

Rong Chhun said border posts along the Cambodia-Vietnam border encroached into Cambodian territory លោក រ៉ុង ឈុន ថាបង្គោលព្រំដែនវៀតណាមបោះលើទឹកដីកម្ពុជា

Watch more videos of Vietnam's encroachments.
Mon, 17 November 2014
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/20141117_06.jpg?itok=RNbyOjcD

លោក រ៉ុង ឈុន បាន​នាំ​និស្សិត និង​ព្រះ​សង្ឃ​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន។ រូបថត ហ្វេសប៊ុក រ៉ុង ឈុន
ស្វាយរៀងៈ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​ការ​ចូល​រួម​ពី​យុវជន​គ្រូ​បង្រៀន និង​ព្រះ​សង្ឃ​ជាង ១០០ នាក់ និង​អង្គ បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ព្រំ​ដែន​កម្ពុជា​វៀតណាម ក្នុង ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាល​ពី​ម្សិល​មិញ​ដោយ​អះអាង​ថា បង្គោល​ព្រំ​ដែន​បាន​បោះ​ក្នុង​ទឹក​ដី​កម្ពុជា។
លោក រ៉ុង ឈុន អ្នក​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹក​នាំ​ប្រតិភូ​ចុះ​ទៅ​ព្រំ​ដែន កម្ពុជា​-​វៀតណាម នៅ ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ថា ពី​បង្គោល​លេខ ១៤៧ ដល់ ១៤៨ ចន្លោះ​បង្គោល​ព្រំដែន​ចំនួន ១១ បាន​បោះ​ក្នុង​ដី​ស្រែ​ប្រជា​ពលរដ្ឋ​កម្ពុជា​ពី ១០០ ទៅ ៥០០ ម៉ែត្រ។
លោក​បញ្ជាក់​ថា៖ «ផ្អែក​លើ​អ្វី​ដែល​យើង​បាន​មើល​ឃើញ​នៅ​ទី​នោះ​យើង​ឃើញ​បង្គោល​ព្រំ​ដែន​ចន្លោះ​បង្គោល​លេខ ១៤៧ និង ១៤៨ យើង​ឃើញ​បង្គោល​តូចៗ​បោះ​ចូល​ក្នុង ប្រទេស​កម្ពុជា ពី ១០០ ទៅ ៥០០ ម៉ែត្រ។ យើង​បាន​ដើរ​ចូល​ដី​យើង​អាជ្ញាធរ​យួន​ហាម​យើង​មិន​ឲ្យ​ដើរ គេ​ថា​វា​ជា​ដី​គេ មិន​មែន​ដី​យើង​ទេ»
លោក​បន្ថែម​ថា ប្រតិភូ​របស់​លោក​មិន​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​អាជ្ញាធរ​មិន​ឲ្យ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​បាន​បោះ​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម ដូច​លើក​មុន​ឡើយ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​អម​ដំណើរ​ប្រតិភូ​ទៅ​មើល​បង្គោល​ព្រំ​ដែន​នៅ​តំបន់​នោះ។ លោក​បន្ត​ថា៖ «យើង​ចង់​ឲ្យ​យុវជន​យើង​ឃើញ​ផ្ទាល់​ភ្នែក​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​បាត់​ដី​កម្ពុជា​ទៅ​វៀតណាម វា​ពិត ឬ​មិន​ពិត។ យើង​នឹង​ដាក់​លិខិត​ទៅ​រដ្ឋសភា​ឲ្យ​កោះ​រដ្ឋាភិបាល​មក​សាក​សួរ​អំពី​បញ្ហា​ព្រំដែន។ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស»

លោក មាស ខេង ក្រុម​ប្រឹក្សា ខេត្ត​ស្វាយរៀង ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អម​ដំណើរ​ប្រតិភូ​ចុះ​ទៅ​មើល​ព្រំដែន​បាន​បញ្ជាក់​ថា បង្គោល​ព្រំដែន​ពិត​ជា​បោះ​ក្នុង​ដី​ស្រែ​ប្រជា​ពលរដ្ឋ​កម្ពុជា។ លោក​ថា៖«បង្គោល​ព្រំ​ដែន​កម្ពុជា​បាន​ដាំ​ក្នុង​ចំការ​ស្វាយ​ចន្ទី​ប្រហែល ២០០ ម៉ែត្រ មាន​ផ្នូរ​ជីដូន​ជីតា និង​ដើម​ត្នោត​ក្នុង​ចម្ការ​ស្វាយ​ចន្ទី។ កសិករ​បាន​ត្អួញ​ត្អែរ​ថា ពេល​យើង​ចុះ​ទៅ​មើល​ពិត​ជា​មាន​ការ​ទន្ទ្រាន​មែន។ អាជ្ញាធរ​គ្មាន​ដំណោះ​ស្រាយ​ទេ»
លោក ធន សុខនឿន អ្នក​ភូមិ​នៅ​ក្នុង ស្រុក​រំដួល បាន​ថ្លែង​ថា លោក​មាន​ដី​ជាង ៤ ហិកតា​ពី​ជីដូន​ជីតា​យូរ​មក​ហើយ​ប៉ុន្តែ​ឥឡូវ​នេះ​ដី​បាត់បង់​ទៅ​ខាង​វៀតណាម ហើយ​លោក​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ទេ។ លោក​បន្ថែម​ថា៖ «ដី​ជា​កេរ​របស់​ជីដូន​ជីតា។
ចម្ការ​ស្វាយចន្ទី មាន​តាំង​ពី ឆ្នាំ​១៩៨២។ បង្គោល​ព្រំដែន​ទើប​តែ​បោះ​មុន​ចូល​ឆ្នាំ​ខ្មែរ ដោយ​ភាគី​ទាំង​សង​ខាង។ យើង​បាន​ត្អួញ​ត្អែរ មនុស្ស​ជិត​មួយ​ភូមិ​ប្រឆាំង​នឹង​ការ​ដាំ​បង្គោល ព្រោះ​វា​ជា​ដី​ខ្មែរ តែ​គេ​ថា​គេ​បោះ​បាន​ត្រឹម​ត្រូ»
លោក ឈម សំអាត អធិការ ស្រុក​រំដួល ដែល​អម​ដំណើរ​ប្រតិភូ​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លម្អិត​អំពី​ការ​ចុះ​ទៅ​មើល​ព្រំ​ដែន​នោះ​ទេ ដោយ​ថា​តាង​នាម​ឲ្យ​អាជ្ញាធរ​លោក​បំពេញ​តួនាទី​ការពារ​ប្រតិភូ។

លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

No comments: