A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 November 2014

Thai authority deports 477 Cambodian workers អាជ្ញាធរ​ថៃ​បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​៤៧៧​នាក់​មក​កម្ពុជា​វិញ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសៅរ៍ ទី8 វិច្ឆិកា 2014 | 

(រូបភាពពី៖ គេ​ហ​ទំព័រ ស្នង​ការ​នគរ​បាល​ជាតិ)
អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ឲ្យដឹង​ថា ពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន​៤៧៧​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បន្ត​ចាប់ បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​។​
របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​៧​វិច្ឆិការ​ម្សិលមិញ​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា អាជ្ញាធរ​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​ខុស​ច្បាប់​មក​កម្ពុជា​វិញ តាម​ច្រក​ប៉ោយ​ប៉ែត មាន​ចំនួន​៤៧៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​១៥៣​នាក់ និង​កុមារ​ចំនួន​២៦​នាក់​។​
កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​ធ្លាប់​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់ និង​ស្រប​ច្បាប់​ប្រមាណ​២៥​ម៉ឺន​នាក់ ដឹក​តាម​រថយន្ត​ទ្រុង​មក​ដាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។ ចំណាត់ការ​នេះ អាជ្ញាធរ​យោធា​ថៃ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុងប្រទេស និង​ចៀសវាង​ការជួញដូរ​មនុស្ស​។​

បន្ទាប់ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​នោះ​ដែរ  រាជរដ្ឋាភិបាល​កម្ពុជា ក៏​ចេញ​អនុក្រឹត្យ​មួយ​កំណត់​ឲ្យ​ភាគី​ពាក់ព័ន្ធ យក​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​​ធម្មតាពី ​ពលករ ពល​ការិនី និង​សិស្ស​-​និស្សិត​អាហារូបករណ៍ ក្នុង​១​នាក់ ចំនួន​៤៩​ដុល្លារ ដោយ​តម្រូវ​ឲ្យ​សាម៉ីខ្លួន បង់ថ្លៃ​សេវា​ថតរូប​ចំនួន​៤​ដុល្លារ ធ្វើ​ប័ណ្ណ​ការងារ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​១០​ដុល្លារ ធ្វើ​ទិដ្ឋាការ​ការងារ​នៅ​ស្ថានទូត​ថៃ ចំនួន​២០​ដុល្លារ ហើយ​ថ្លៃ​សោហ៊ុយ​ចំណាយ​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ទល់ដែន​ថៃ ចំនួន​១៥​ដុល្លារ​។ តែ​ចំណាត់ការ​នេះ ធ្វើឲ្យ​សង្គម​ស៊ីវិល​រិះគន់ថា មិនទាន់​មាន​ប្រសិទ្ធិភាព​១០០%​នៅឡើយ ដោយសារ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថាប័នរដ្ឋ​មិន​បាន​បើក​ឲ្យ​ទូលាយ ទើប​ធ្វើឲ្យ​ពលករ​នៅតែ​បន្ត​ចំណាកស្រុក​ខុស​ច្បាប់​បែបនេះ​៕
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

No comments: