A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 November 2014

The National Assembly rejects petitions requesting the annulment of the 2005 Supplemental Treaty រដ្ឋសភា​បដិសេធ​មិន​ទទួល​លិខិត​ឲ្យ​អន្តរាគមន៍​លុប​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥

Read the article in English here.
Watch videos of Vietnam's encroachments here.
រ៉ុង ឈុន ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ៦២០
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០១៤។
 RFA/Khe Sonorng
ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ទាមទារ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ទាំង ១២៣​រូប​នៅ​ក្នុង​រដ្ឋសភា ជំរុញ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឲ្យ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​២០០៥។
ក្រុម​ប្រឹក្សា​នេះ​យល់​ឃើញ​ថា សន្ធិសញ្ញា​ព្រំដែន​មួយ​នេះ មាន​ភាព​មិន​ស្មើ​គ្នា និង​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​បូរណភាព​ទឹក​ដី​ទៅ​ខាង​ភាគី​ប្រទេស​វៀតណាម។
រដ្ឋសភា បាន​បដិសេធ​មិន​ទទួល​លិខិត​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដាក់​ជូន​អ្នក​តំណាង​រាស្ត្រ​ចំនួន ១២៣​រូប ឲ្យ​អន្តរាគមន៍​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម។
ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ក្រុម​ការងារ​របស់​លោក បាន​យក​លិខិត​ចំនួន ១២៣​ច្បាប់ ផ្ញើ​តាម​មន្ត្រី​រដ្ឋបាល​រដ្ឋសភា ដើម្បី​បញ្ជូន​លិខិត​នេះ​ទៅ​អ្នក​តំណាង​រាស្ត្រ​ទាំង ១២៣​រូប ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ច្រាន​ចោល ហើយ​តម្រូវ​ឲ្យ​ក្រុម​ការងារ​លោក ធ្វើ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៅ​អគ្គលេខាធិការ​រដ្ឋសភា និង​មាន​ការ​សម្រេច ទើប​មន្ត្រី​នោះ​ហ៊ាន​ទទួល​លិខិត​នេះ។
លោក រ៉ុង ឈុន ព្រមាន​ថា លោក​នឹង​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ អំពី​ការ​ប្រមូល​ផ្ដុំ​នៅ​មុខ​សភា ឲ្យ​អ្នក​តំណាង​រាស្ត្រ​ចេញ​មក​ទទួល​លិខិត​របស់​ពួក​គាត់៖ «ខាង​រដ្ឋបាល​រដ្ឋសភា ក៏ដូចជា​អគ្គលេខាធិការ​រដ្ឋសភា នៅ​តែ​មិន​ទទួល។ ខ្ញុំ​នឹង​មាន​ការ​ប្រមូល​ផ្ដុំ ហើយ​យើង​នឹង​ទៅ​ស្រែក​នៅ​មុខ​រដ្ឋសភា​ហ្នឹង​តែ​ម្ដង។ ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ប្រមូល​ផ្ដុំ​អី​ទេ។ យើង​គ្រាន់​តែ​លិខិត​ទៅ​តាម​បែបបទ​រដ្ឋបាល​ទៅ បាន​ជា​ខ្ញុំ​ព្រឹក​មិញ​ហ្នឹង ខ្ញុំ​គ្រាន់​តែ​ធ្វើ​សន្និសីទ​កាសែត​ឲ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​យក​ទៅ​ដាក់។ ខ្ញុំ​គិត​ថា វា​ចប់​សព្វគ្រប់​ហើយ បើ​សិន​ជា​នៅ​តែ​មិន​ទទួល​ទេ យើង​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ហ្នឹង ស្រែក​ថ្លែងការណ៍​ទៅ​កាន់​រដ្ឋសភា»
ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​រដ្ឋសភា លោក អិច សំអុល មាន​ប្រសាសន៍​ដោយ​ខ្លី​ថា គឺ​ជា​ការ​ទាមទារ​ឲ្យ​គោរព​តាម​លក្ខខណ្ឌ​រដ្ឋបាល​តែ​ប៉ុណ្ណោះ៖ «ញត្តិ​អី​យើង​ទទួល ប៉ិន​នេះ​គាត់​ដាក់​ទៅ​អ្នក​តំណាង​រាស្ត្រ អ៊ីចឹង​ឲ្យ​គាត់​ធ្វើ​លិខិត​រដ្ឋបាល​មក​ថ្នាក់​ដឹក​នាំ សុំ​ការ​អនុញ្ញាត​ពី​មេ​កើយ​មក អា​ហ្នឹង​ខ្ញុំ​ដាក់​ជូន»
ទាក់ទង​បញ្ហា​នេះ​ដែរ អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ឆ្លើយ​បែប​បញ្ចើច​ថា លិខិត​ចំហ​បែប​នេះ ដាក់​ផ្សាយ​តាម​កាសែត​ទៅ​វា​ចប់​បាត់​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ក្រុម​នេះ​ត្រូវ​ធ្វើ​លិខិត​បញ្ជូន​មក​លោក​មួយ​ច្បាប់​សិន៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ទេ​អា​រឿង​ហ្នឹង ព្រោះ​រដ្ឋាភិបាល​បាន​ពន្យល់​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទៅ​ហើយ ធ្វើ​អី​ទេ​អា​សន្ធិសញ្ញា​ហ្នឹង មែន​ទែន​ទៅ គឺ​ខាង​រដ្ឋាភិបាល​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ហើយ​ស៊ីញេ​រួច​ទៅ​ហើយ​ហ្នឹង»
ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​មួយ​អំពី​ជំហរ​របស់​ខ្លួន និង​ក្រុម​យុវជន និស្សិត​មួយ​ចំនួន ដែល​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​១៩៨៥ ដែល​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ បាន​ផ្ដល់​សច្ចាប័ន​អំឡុង​ថ្ងៃ​ទី​១០ ខែ​តុលា ដល់​ថ្ងៃ​ទី​៣១ ខែ​វិច្ឆិកា ឆ្នាំ​២០០៥។ ការ​ស្នើ​នេះ គឺ​ដើម្បី​ធានា​នូវ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹក​ដី។
លិខិត​ចំហ​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​សរសេរ​ថា បន្ទាប់​ពី​ផ្ដល់​សច្ចាប័ន និង​ប្រកាស​ឲ្យ​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​២០០៥ នោះ​មក ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​បោះ​បង្គោល​តាម​បណ្ដោយ​ព្រំដែន​រួម​គ្នា។ ប៉ុន្តែ​រាល់​ការ​បោះ​បង្គោល​នោះ ភាគ​ច្រើន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ភាគី​វៀតណាម តែង​តែ​គំរាម​កំហែង និង​យក​ដី​ស្រែ​ចម្ការ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់។
រាល់​ការ​រិះគន់​ចំៗ​ពី​បញ្ហា​ព្រំដែន អ្នក​ទាំង​នោះ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ កាល​ពី​ឆ្នាំ​២០០៥ សកម្មជន​ជា​ច្រើន​រូប ដូចជា លោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​ខែ ពី​បទ​ញុះញង់ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មជន​យុវជន​មួយ​ចំនួន​ទៀត ក៏​ត្រូវ​រត់​ទៅ​ក្រៅ​ប្រទេស​គេច​ពី​ដីកា​របស់​តុលាការ​ផង​ដែរ។
ឯកសារ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​ព្រំដែន​គោក​ចន្លោះ​ពី ៤​ពាន់​គីឡូម៉ែត្រ​ក្រឡា ទៅ ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា។ ព្រំដែន​ទឹក ក៏​មាន​ការ​បាត់​បង់​ប្រមាណ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ទៅ​វៀតណាម រួម​ទាំង​កោះត្រល់ ផង។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​អះអាង​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ៕

2 comments:

. said...

Asking the infamous one-eye viper Hun Sen regime [minus the CNRP] to rescind any treaty with the Viet is just like asking that one-eye viper to denounce the Viet/YUON [animal] itself. We all know what their reactions would be already. Well we will struggle on.

Kmenhwatt said...

Keep on reminding Ah kwaq that 2005 border's treaty was illegal against Paris peace accords,we can not accept the deal,therefore we must fight to regain our Koh tral back and Kampuchea krom is NEXT but Khmer krom must lead the way and we'll all support you 10000% on the issue of Khmer krom.Fight for your land and freedom, if you don't no one will fight for you,if you start it the world will pay attention to you and helps you.