A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 November 2014

The political history that has been forgotten ប្រវត្តិសាស្រ្តនយោបាយដែលត្រូវបានបំភ្លេចចោល


By Ratanak Eng 

ចាប់តាំងពីសម័យរដ្ឋកម្ពុជា រហូតដល់សម័យទើបបោះឆ្នោតអ៊ុនតាក់ហើយភ្លាមៗ នគរបាលគឺជាកម្លាំងសន្តិសុខខ្លាំងបំផុតក្នុងប្រទេស។ កម្លាំងនគរបាលនាពេលនោះស្ថិតក្រោមការត្រួតត្រាយ៉ាងមាំពីភាគីលោក ជា ស៊ីម ដែលមិនមែនជាលោក ហ៊ុន សែន ទេ។ ស៊ិន សុង និង ស៊ិន សេន ទាំងពីរនាក់គឺជាអ្នកស្និទ្ធនឹងលោក ជា ស៊ីម ជាអ្នកគ្រប់គ្រងកងកម្លាំងនគរបាល ដោយ ស៊ិន សុង ជារដ្ឋមន្រ្តី និង ស៊ិន សេន ជាអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ។ តួនាទីមួយទៀតរបស់ ស៊ិន សេន គឺជាមេសន្តិសុខផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា។ 

ផ្ទុយទៅវិញ លោក ហ៊ុន សែន នាពេលនោះមានកម្លាំងសន្តិសុខបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែខ្លួនលោក ហ៊ុន សែន ផ្ទាល់ បន្ទាប់ពីភិតភ័យនឹងរដ្ឋប្រហារស្រមោលមួយ ដែលដឹកនាំដោយគូបដិបក្ខផ្ទៃក្នុងបក្សគាត់ គឺលោក ស៊ិន សុង និងលោក ស៊ិន សេន នោះ បានខិតខំបង្កើនចំនួនកងអង្គរក្សការពារខ្លួនយ៉ាងច្រើនជាទីបំផុត។ មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ដើម្បីទប់ទលពីការផ្តួលរំលំនានានៃគូបដិបក្ខផ្ទៃក្នុងបក្សគាត់ និងដើម្បីកាត់បន្ថយឥទ្ធិពលលោក ជា ស៊ីម នៅក្នុងការគ្រប់គ្រងកងនគរបាល បានបង្កើតអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយដាក់លោក ហុក ឡងឌី ជាមនុស្សស្និទ្ធនឹងខ្លួន កាន់ការនៅទីនោះ។

No comments: