A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 December 2014

Human rights groups urge the Cambodian government to lodge a complain against Thai soldiers to the ICC for killing Cambodian people along the border អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​កម្ពុជា​ប្ដឹង​ករណី​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទៅ ICC

9
លោក​ នី ​ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ​ចុះ​ឃ្លាំមើល​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA
អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ករណី​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ព្រំដែន​ខ្មែរ-ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដើម្បី​បញ្ឈប់​ការ​បាញ់​សម្លាប់​នេះ​ទៅ​ថ្ងៃ​អនាគត។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ ទាហាន​ថៃ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់។
ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (adhoc) លោក នី ចរិយា ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​គោលការណ៍​ច្បាប់​អន្តរជាតិ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​កម្ពុជា ដែល​ទាហាន​ថៃ បាញ់​សម្លាប់​ជា​បន្តបន្ទាប់​នោះ។ លោក​បន្ត​ថា កម្ពុជា ជា​ប្រទេស​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដូច្នោះ កម្ពុជា អាច​ប្រើប្រាស់​យន្តការ​នេះ​ទាមទារ​ឲ្យ​តុលាការ​កាត់​ទោស​ទាហាន​ថៃ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
លោក នី ចរិយា៖ «កម្ពុជា យើង​មិន​ព្រម​អនុវត្ត​យន្តការ​អន្តរជាតិ ដោយសារ​តែ​កម្ពុជា ជា​ប្រទេស​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ យើង​ឃើញ​ថា អ្វី​ដែល​ថៃ បាញ់​មក​លើ​ពលរដ្ឋ​កម្ពុជា អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ គឺ​ដោយសារ​តែ​ឆ្លង​ដែន​បាញ់​ស្រេច​តែ​ចិត្ត​ទៅ​គ្មាន​ចាត់​វិធានការ​អ្វី​ទាល់​តែ​សោះ»
សំណើ​របស់ លោក នី ចរិយា ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ផ្ញើ​លិខិត​តវ៉ា​ការទូត​ទៅ​កាន់​ស្ថានទូត​ថៃ ប្រចាំ​នៅ​ប្រទេស​កម្ពុជា ប្រឆាំង​ដាច់​ខាត​នូវ​អំពើ​ឃោរឃៅ និង​អមនុស្សធម៌​របស់​ក្រុម​ទាហាន​ថៃ ដែល​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ខណៈ​ជន​រងគ្រោះ​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ថៃ ដើម្បី​ដក​ដំឡូង និង​រើស​ផ្សិត ដោយ​មិន​ដឹង​ថា ខ្លួន​បាន​ឆ្លង​ខ្សែ​បន្ទាត់​ព្រំដែន។ បួន​ថ្ងៃ​ក្រោយ​មក ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​សុរិន្ទ បាន​បញ្ជូន​សាកសព​ស្ត្រី​ខ្មែរ​រងគ្រោះ​រូប​នោះ​ត្រឡប់​មក​ឱ្យ​ក្រុម​គ្រួសារ​វិញ ក្នុង​ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ។
ក្រសួង​ការ​បរទេស​កម្ពុជា ទាមទារ​ឲ្យ​សមត្ថកិច្ច​ប្រទេស​ថៃ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​ករណី​នេះ ដើម្បី​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ រដ្ឋាភិបាល​កម្ពុជា ក៏​ទទូច​ឲ្យ​អាជ្ញាធរ​ថៃ បញ្ឈប់​សកម្មភាព​ព្រៃផ្សៃ​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ហើយ​គោរព​នូវ​កិច្ច​ព្រមព្រៀង​នៃ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បញ្ឈប់​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក នី ចរិយា បន្ត​ថា នៅ​ពេល​កម្ពុជា ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ហើយ​នោះ មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ នឹង​ត្រូវ​បង្ហាញ​ជា​ការ​ពិត៖ «ហើយ​ប្រសិន​បើ​ជា​ថៃ មិន​ព្រម​នឹង​បង្ហាញ​ឆន្ទៈ​របស់​ថៃ ក្នុង​ន័យ​រើសអើង​ប្រកាន់​ពូជសាសន៍​សម្លាប់​ហ្នឹង។ សម្លាប់​ដោយ​រើសអើង»

របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤ នេះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១២៣​នាក់ ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់។ លោក នី ចរិយា ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជាក់​លាក់​មួយ​ចំនួន ប្រឆាំង​នឹង​មន្ត្រី​យោធា​នៅ​តាម​តំបន់​ព្រំដែន​ដែល​បាន​ជួល​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឆ្លង​ចូល​ព្រំដែន​ថៃ ដើម្បី​កាប់​ឈើ​ខុស​ច្បាប់​នោះ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​ផ្តល់​ការងារ​គ្រប់គ្រាន់​ឲ្យ​ពលរដ្ឋ ដើម្បី​ជៀសវាង​ការ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់ បណ្ដាល​ឲ្យ​មាន​ការ​បាញ់​សម្លាប់។
លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា កម្ពុជា មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ណា​ផ្សេង​នៅ​ឡើយ​ទេ ក្រៅ​ពី​ការ​តវ៉ា​តាម​ផ្លូវ​ទូត។ លោក​បន្ត​ថា ការ​តវ៉ា​ផ្នែក​ទូត​ជា​ជម្រើស​មួយ​សមស្រប​ប្រឆាំង​ទៅ​នឹង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ៖ «កន្លង​មក យើង​អត់​បាន​ធ្វើ​ទៅ​ស្ថាប័ន​ណា ក្រៅ​ពី​កំណត់​ទូត​តវ៉ា​រវាង​ប្រទេស និង​ប្រទេស។ សូម​បញ្ជាក់​ថា កន្លង​មក​ធ្វើ​កំណត់​ទូត​ទៅ គេ​ក៏​បាន​បំភ្លឺ​ពី​មូលហេតុ​នៃ​ការ​ឡើង​នេះ​ដែរ»
ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា មិន​ទាន់​ឆ្លើយ​តប​លិខិត​ការទូត​របស់​កម្ពុជា តវ៉ា​ប្រឆាំង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ធ្នូ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ នៅ​ទីក្រុង​បាងកក (Bangkok) នៅ​ថ្ងៃ​ទី​២០ ធ្នូ ខាង​មុខ​នេះ។ មិន​ទាន់​មាន​ព័ត៌មាន​ថា តើ លោក ហ៊ុន សែន នឹង​លើក​យក​បញ្ហា​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ ទៅ​ពិភាក្សា​ជាមួយ​ភាគី​ថៃ នៅ​ឡើយ​ទេ៕

2 comments:

Kmenhwatt said...

ICC won't solves your killing issues along the border,the solution is killing Siamese soldiers who shot and killed Khmer un-arms.Stop Siamese from killing Khmer by kills them back!

Anonymous said...

Begin of Drgunzet's comment.

Look Khmer, you and the Thais have been accusing each other in copying culture. I will say this:

Khmer, stop copying the Thai's martial arts and dance.
Thais, stop copying the Khmer's murderous and barbaric culture.

You both must copy the superior Chinese culture.

-Drgunzet-