A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 December 2014

Sam Rainsy calls on the Cambodian people to buy shares of the opposition TV លោក​សម រង្ស៊ី ឲ្យ​ប្រជាពលរដ្ឋ​​​​​ត្រៀមខ្លួន​ទិញ​​​​ភាគហ៊ុន​​​​​ទូរទស្សន៍​​​​សង្គ្រោះ​ជាតិ​


 
 
ភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​នៅក្នុង​ស្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ថា ហ្វេ​ស​ប៊ុ​ក (​បណ្តាញ​សង្គម​) របស់គាត់ មាន​អ្នកគាំទ្រ​ចូលចិត្ត​និង​តាមដាន​ព័ត៌មាន​មាន ១​លាន​នាក់ គិត​ត្រឹម​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤​។ ជាមួយនឹង​ការប្រកាស​ពី​ចំនួន​អ្នកគាំទ្រ​ហ្វេ​ស​ប៊ុ​ក លោក​សម រង្ស៊ី ក៏បាន​ធ្វើ​ពិធីជប់លៀង​អបអរសាទរ ចំពោះ​ការគាំទ្រ​នេះ ហើយ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ទិញ​ភាគហ៊ុន​របស់​ទូរទស្សន៍​សង្គ្រោះ​ជាតិ​។​
          
​លោក​សម រង្ស៊ី បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក នៅ​ខែមេសា ឆ្នាំ​២០១៣ ហើយ​រហូតមកដល់​ត្រឹម​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ ទទួលបាន​អ្នកគាំទ្រ ១​លាន​នាក់​។​
          
​ជាមួយនឹង​ការប្រកាស​ពី​ចំនួន​អ្នកគាំទ្រ​ហ្វេ​ស​ប៊ុ​ក លោក​សម រង្ស៊ី ក៏បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​លុយ សម្រាប់​ដំណើរការ​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៥ ខាងមុខនេះ​។​

​លោក​បាន​បន្តថា អ្នក​ដែល​តាមដាន និង​គាំទ្រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​មាន ១​លាន​នាក់ នៃ​អ្នក​ដែល​តាមដាន​ចង់ដឹង ចូលចិត្ត ព័ត៌មាន​នៅក្នុង​ហ្វេ​ស​ប៊ុ​កលោក ដោយ​មួយចំនួនធំ​ចេញ​មកពី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ហ្វេ​ស​ប៊ុ​កមាន​សារៈសំខាន់ ជាពិសេស​យុវជន​ចូលចិត្ត ដើម្បី​ស្វែងរក​ព័ត៌មាន និង​ទំនាក់ទំនង​គ្នា​ផ្លាស់ប្តូរ​ព័ត៌មាន និង​មាន​លក្ខណៈ​សង្គម ដែលមាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ពី​សារៈសំខាន់​និង​សារៈប្រយោជន៍ នៃ​ហ្វេ​ស​ប៊ុ​ក ក្នុង​ការធ្វើ​នយោបាយ​បំផុសបំផុល​ចំណេះដឹង ការយល់ដឹង និង​បំផុសបំផុល​ទឹកចិត្ត​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​ចូលរួម​ក្នុងការ​វិវត្តន៍​ផ្លូវ​ល្អ​របស់​សង្គម​។​
          
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្តថា នៅក្នុង​ចំណោម​អ្នកគាំទ្រ​១​លាន​នាក់ គឺ​ស្មើ​៧១​ភាគរយ នៃ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​។​

​ទាក់ទង​រដ្ឋាភិបាល​គ្រោង​បង្កើត​ច្បាប់​គ្រប់គ្រង​អ៊ី​ន​ធើ​ណេ​ត ត្រូវបាន​លោក​សម រង្ស៊ី បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​ថា យើង​ត្រូវ​ប្រុងប្រយ័ត្ន យើង​មាន​ឧបករណ៍​មួយ​ដ៏​ល្អ​កុំ​ឲ្យ​គេ​កំចាត់ ពីព្រោះ​ច្បាស់​ជា​គេ​រក​ឡេះ​កំចាត់​ហើយ ពីព្រោះ​ការប្រើ​បណ្តាញ​សង្គម​វា​មាន​ប្រសិទ្ធភាព តែ​យើង​ត្រូវ​ធ្វើជា​គំរូ​។ ហើយ​ច្បាប់​នេះ ឮសូរ​ថា​គេ​កំពុងតែ​រៀបចំ​ធ្វើ តែ​យើង​ត្រូវ​ឲ្យ​គំរូ​ទៅ​គេ​ថា យើង​អត់​មាន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម អត់​ប៉ះពាល់​ដល់​សីលធម៌​សង្គម កេរ្តិ៍ឈ្មោះ បរិហាកេរ្តិ៍​ធ្វើ​ឲ្យ​ជ្រួលច្របល់ យើង​ត្រូវធ្វើ​ឲ្យ​មាន​តម្លាភាព​។​

​លោក​បាន​អះអាងថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទប់ស្កាត់​មិន​ឲ្យ​មានច្បាប់​គ្រប់គ្រង​អ៊ី​ន​ធើ​ណេ​ត បណ្តាញ​សង្គម នេះ​ទេ តែបើ​គ្រាន់តែ​ច្បាប់​ធានា​ឲ្យ​មាន​សេរីភាព​ខាង​ផ្នែក​ព័​ត៍​មាន ជាពិសេស​ការប្រើប្រាស់​ប​ណ្តា​ញ​សង្គម មិនមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​មិន​ឲ្យ​រិត​ត្បិត ឲ្យ​បិទ​បណ្តាញ​សង្គម​ទេ​។​

​ពាក់ព័ន្ធ​ការបង្កើត​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក​សម រង្ស៊ី លើកឡើងថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ឧបករណ៍​មួយ​ដើម្បី​បណ្តុះបណ្តាល​ការអប់រំ ផ្សព្វផ្សាយ​ចំណេះដឹង និង​អត់​មាន​ទៅ​បំពុលសង្គម ចំពោះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បារី ...​គឺ​អ​តើ​ផ្សព្វផ្សាយ​ទេ​។ ហើយ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​គ្រប់​វិស័យ​ឲ្យ​បង្កើន​កំរិតវប្បធម៌ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភាពថ្លៃថ្នូ និង​មាន​ការងារ​ធ្វើ មាន​ប្រាក់ចំណូល​ក្នុងសង្គម​មួយ​ដែលមាន​សេរីភាព​ប្រកបដោយ​យុត្តិធម៌ គឺ​ប្រជាពលរដ្ឋ​ចេះដឹង ដើម្បី​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ គឺ​ឲ្យ​មានការ​ចេះដឹង​។​

​លោក​បាន​បញ្ជាក់ថា “​ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ឧបករណ៍​ដើម្បី​ផ្សព្វផ្សាយ​នូវ​ការចេះដឹង ទោះបីជា​ខាត​លុយ​ខាត​ចុះ ហើយ​ដំបូង​អត់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​នាំមក​បញ្ហា​សង្គម តែ​យើង​នឹង​រក​ថវិកា​មួយ​ដើម្បី​រក​ថវិកា យក​កម្មវិធី​រីកចំរើន​សម្រាប់​សង្គម​សម្រាប់​ចំណេះដឹង​យកមក​អនុវត្តន៍​”​។ 

​លោក​បន្ថែមថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ អាច​ដំណើរ​អាច​ពាក់កណ្តាល​ឆ្នាំ​២០១៥ ខាងមុខនេះ ដោយសារតែ​វា​មាន​បញ្ហា​បច្ចេកទេស សំភារៈ និង​មិនសូវមាន​លុយ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​រៀបចំ​ភាគហ៊ុន នៅពេល​ធ្វើឯកសារ​រួចរាល់​ហើយ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ជា​ភាគហ៊ុន​ក្រុមហ៊ុន​ទូរទស្សន៍ គឺជា​ទូរទស្សន៍​ប្រជារាស្ត្រ និង​ជា​កម្មសិទ្ធិ​របស់​ប្រជារាស្ត្រ តាមរយៈ​ភាគហ៊ុន ហើយ​ប្រជាពលរដ្ឋ​អាច​ទិញ​ភាគហ៊ុន​ម្នាក់​បន្តិចៗ ពីព្រោះ​ទូរទស្សន៍​ជា​របស់​គណបក្ស មិនមែនជា​របស់​បុគ្គ​ល​ណា​ទេ ជា​ទូរទស្សន៍​កម្មសិទ្ធិរួម​របស់​ប្រជារាស្ត្រ ហើយ​កម្មវិធី​គឺ​បំរើ​ប្រជារាស្ត្រ​មិនមែន​បំរើ​បុគ្គល មិនមែន​បំពុល​ប្រជារាស្ត្រ គឺ​ផ្តល់​ប្រយោជន៍​ជូន​ប្រជារាស្ត្រ​៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

Ahahaha, is Sam Rainsy stupid or what? He asked the poor Cambodian to spend a thousand dollars to buy one share of his station? Does he know how poor the Cambodians are? That's almost an entire yearly salary for most Cambodians.

Oh pleeeeeease, stop claiming the share of the TV station as an investment. That TV station will never be profitable. No business in the right mind would pay advertisement on the racist and incitement to murder innocent and defenseless civilians.

Both Sam Rainsy and Kem Sokha are very ineffective thus they were both allowed to live to prevent other more competent opposition leaders to take place. They are indirectly helping Mr. Hun Sen by acting stupid.

Mr. Hun Sen can carry on with other works with such inept opponents. lol...

-Drgunzet-