A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 December 2014

Son Chhay threaten to take legal action if there is evidence that revenue from Angkor Wat entrance fee has been lost លោក​សុន ឆ័យ​នឹង​ប្ដឹងទៅ​តុលាការ បើ​រកឃើញថា​មានការ​បាត់បង់​ចំណូល​អង្គរ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ    16-12-2014,  2:55 pm) |  ដោយ ធឿន បញ្ញាឬទិ្ធ


អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា លោក សុន ឆ័យ នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅ​តំបន់​អង្គរ នៅ​ថ្ងៃទី២១-២២ធ្នូ​នេះ ដើម្បី​ត្រួតពិនិត្យ​ពី​ចំណូល​អង្គរ និង​បញ្ហា​ជាក់ស្ដែង​ដែល​បានកើត​ឡើង​នៅ​តំបន់​នោះ។ បើតាម​លោក សុន ឆ័យ ការត្រួតពិនិត្យ​ពី​ចំណូល​អង្គរ​នេះ មាន​ភាពមិន​ត្រឹមត្រូវ​នោះ លោក​នឹង​បន្ដ​យន្ដកា​រដាក់​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​នេះ។


លោក សុន ឆ័យ អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា នឹង​ចុះទៅ​ជាមួយ​អាជ្ញាធរ​អ​ប្សា​រា និង​អាជ្ញាធរខេត្ត ដើម្បី​ត្រួតពិនិត្យ​ពី​ចំណូល​អង្គរ និង​បញ្ហា​ជាក់ស្ដែង​ដែល​បានកើត​ឡើង​នៅ​តំបន់​នោះ​ឲ្យ​បានច្បាស់លាស់។ បើតាម​លោក សុន ឆ័យ គោលបំណង​ចុះទៅ​នេះ​គឺ​លោក​ចង់​ពិនិត្យ​ជាក់ស្ដែង​ពី​តួនាទី​របស់​អាជ្ញាធរ​អប្សរា និង​បញ្ហា​ពាក់ព័ន្ធ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កន្លងមក ដែល​លោក​ទទួលបាន​រួមមាន បញ្ហា​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​សាងសង់​លំនៅដ្ឋាន​នៅ​ទីនោះ ការយក​ដី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន ដំណើរការ​ជួសជុល​ប្រាសាទ និង​ការលក់​សំបុត្រ​នៅ​តំបន់​អង្គរ​ជាដើម។ លើសពីនេះ​លោក សុន ឆ័យ ក៍​នឹង​ជួប​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ត្រួតពិនិត្យ​ពី​ការចាយវាយ​ថវិការ ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​នៅ​តំបន់​នោះ និង​ការផ្លាស់ប្ដូរ​ទីតាំង​សាលាខេត្ត។

លោក​សុន​ឆ័យ​បន្ថែម៖«ការចុះ​ទៅនេះ​គឺ​យើង​ចង់​ត្រួតពិនិត្យ​ជាក់ស្ដែង​ពី​តួនាទី​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ក្រុង ព្រោះ​យើង​ចង់ដឹងថា​ពួកគេ​ធ្វើ​អ្វីខ្លះ​កន្លងមក។ ហើយ​ការត្រួតពិនិត្យ​នេះ ព្រោះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្ដឹង​ថា មានការ​ហាមឃាត់​ពី​អាជ្ញាធរ​មិន​ឲ្យ​សាងសង​លំនៅដ្ឋាន​នៅ​ទីនោះ យក​ពី​ប្រជា​ពល​ទៅ​ឲ​ក​យ​ក្រុមហ៊ុន​សាងសង ពី​ការជួសជុល​ប្រាសាទ​ដំណើរការ​ដល់​ណា ជាពិសេស​ការលក់​សំបុត្រ​នៅ​តំបន់​អង្គរ​នេះ ។ តើ​មាន​លក់​សំបុត្រ​នេះ ទទួលបាន​ចំណូល​យ៉ាងម៉េច​ដែរ?»។

ទាក់ទង​នឹង​ការលក់​សំបុត្រ​នេះ កន្លងមក​អាជ្ញាធរ​អប្សរា​ធ្លាប់​បង្ហាញ​ឲ្យ​ដឹងថា ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​នៅ​តំបន់​អង្គរ​នេះ ទទួល​បានជា​មធ្យម ជាង៣០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

ដោយឡែក​សម្រាប់​លោក សុន ឆ័យ អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា យល់ឃើញថា ចំណូល​ពី​ការលក់​សំបុត្រ​ជាង៣០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំនេះ​គឺ​មិន​ត្រឹមត្រូវ​នោះទេ។ បើតាម​ការអះអាង​រប​ស់លោក សុន ឆ័យ ចំណូល​ពី​ការលក់​សំបុត្រ​តាម​ទិន្នន័យ​ដែល​លោក​ទទួលបាន គឺមាន​ចំនួន​យ៉ាងតិច១៦០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ លោក​ពន្យល់ថា៖«កាលពីពេលថ្មីៗនេះ​ខ្ញុំ​ទទួលបាន​ទិន្នន័យ​មួយ​បង្ហាញថា ចំណូល​អង្គរ​នេះ​គឺ​យ៉ាងតិច១៦០ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​វា​មិនមែន​តិចតួច​នោះទេ»។

លោក​សុន ឆ័យ បញ្ជាក់ទៀតថា បើសិនជា​ការចុះ​ត្រួតពិនិត្យ​នេះ មាន​ភាពមិនប្រក្រតី មានការ​បាត់​ថវិការ​ជាតិ​នោះ លោក​នឹង​បន្ដ​យន្ដការ ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ ដើម្បី​ស៊ើបអង្កេត​ស្នើរ​ឲ្យ​ដក​ក្រុមហ៊ុន (សុខ គង់) វិនិយោគ​នៅ​តំបន់​អង្គរ​នេះ។ ចំណែក​មន្ត្រី​នៅ​តំបន់​នោះ ដែល​មានការ​ពុករលួយ ពាក់ព័ន្ធ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​កេងប្រវ័ញ្ច​ចំណូល​ជាតិ លោក​នឹង​រៀបចំ​ឯកសារ​ដាក់​ទៅកាន់​អង្គការ​ភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​បញ្ហា​នេះ៕ 

No comments: