A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

30 years of Hun Sen's rule with violence, repression and human rights abuses ក្នុង​​ខួប​ឡើង​កាន់​អំណាច​ ៣០ ឆ្នាំ​របស់​លោក​ ហ៊ុន សែន អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ខ្លាំងក្លា

លោក​ ហ៊ុន​ សែន​ និង​លោក​ សម ​រង្ស៊ី​ ក្នុង​ឆ្នាំ​ ១៩៩៧​​។ រូបថត AFP
លោក​ ហ៊ុន​ សែន​ និង​លោក​ សម ​រង្ស៊ី​ ក្នុង​ឆ្នាំ​ ១៩៩៧​​។ រូបថត AFP
ភ្នំពេញៈ ក្នុង​ខួប ៣០ ឆ្នាំ​ នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្ស បាន​លើក​ឡើង​​ថា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​នូវ​សិទិ្ធ និង​លទិ្ធប្រជាធិបតេយ្យ​ពេញ​លេញ ដែល​​បាន​សន្យា​ក្រោម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ម្ចាស់​ជំនួយ ​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​បរទេស​ត្រូវ​តែ​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ខ្លាំង​ក្លា។
ក្នុងរបាយការណ៍​លម្អិត​មួយ ដែល​ចេញ​ផ្សាយ​ស្រប​នឹង​គម្រប់​ខួប​លើក​ទី ៣០ ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​នេះ អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស បាន​ថ្លែង​ថា ​លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​កម្លាំង​បង្ក្រាប​លើ​​អ្នក​ប្រឆាំង ហើយ​មិន​គោរព​លទិ្ធ​ប្រជាធិប​តេយ្យ និង​​សិទិ្ធ​មនុស្ស​ទេ ជា​ពិសេស គោល​គំនិត​នៃការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា 30 Years of Hun Sen: Violence, Repression, and Corruption in Cambodia (រយៈ​ពេល ៣០ ឆ្នាំ​ក្រោម​លោក ហ៊ុន សែន៖ អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា) បាន​ឲ្យ​ដឹង​ថា៖ «​ក្នុង​អំឡុង​ពេល​លោក​ហ៊ុន សែន​កាន់​អំណាច ឥស្សរជន​ប្រឆាំង អ្នក​សារ​ព័ត៌មាន មេដឹ​នាំ​សហជីព និង​អ្នក​ដទៃ​ទៀត​ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ក្នុង​ការ​វាយ​ប្រហារ​ដោយ​សារ​មូលហេតុ​នយោបាយ»។
របាយការណ៍​បាន​កត់​សម្គាល់​ថា លោក ហ៊ុន សែន ដែល​ឥឡូវ​នេះ គឺ​ជា​មេ​ដឹក​នាំ​នយោបាយ​កាន់​អំណាច​យូរ​បំផុត​ទី ៦ លើ​ពិភព​លោក គឺ​ជា​មេដឹកនាំ «យូរ​អង្វែង»​ ដែល​ទទួល​បាន​​នូវ​ទឹក​ចិត្ត​គាំទ្រ​ពី​ប្រជាជន​មួយ​ចំនួន​ចំពោះ​ការ​កសាង​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​អំពើ​ព្រៃផ្សៃ​នៃ​របប​ ប៉ុល ពត។
របាយ​ការណ៍​បន្ត​ថា៖​«​ជា​ជាង​​ចំណាយ​ពេលវេលា​ជា​នាយក​រដ្ឋ​មន្រ្តី ដើម្បី​លើក​កម្ពស់​សុខ​ភាព ការ​អប់រំ​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ស្មើ​ភាព​គ្នា លោក ហ៊ុន សែន បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ ដូច​ជា ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​ធ្វើ​ទារុណកម្ម ​ការ​ចាប់​​ឃុំ​ខ្លួន​មិន​រើស​មុខ​​ ការ​ជំនុំ​ជម្រះ​តក់ក្រហល់ ការ​ត្រួត​ពិនិត្យ​លើ​ខ្លឹម​សារ​ចុះ​ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រមូល​ផ្តុំ​ និង​បណ្តាញ​គិញ​សម្ងាត់ ​​ដែល​មាន​បំណង​បំភិត​បំភ័យ​សាធារណជន»។

Content image - Phnom Penh Post
របាយការណ៍​បាន​លម្អិត​ពី​តួនាទី​របស់​លោក ហ៊ុន សែន ក្នុង​កម្មវិធី​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ ​និង​ការ​ឃុំ​ឃាំង​អ្នក​ប្រឆាំង​ក្នុង​ទសវត្ស​រ៍ទី​ ៨០ ការ​ប្រើ​ប្រាស់ «ក្រុម​ពិឃាត» ក្នុង​អំឡុង​ប្រតិបតិ្ត​ការ​រក្សា​សន្តិ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ដើម​ទសវត្សរ៍​ទី ៩០ ​និង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក និង​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ ១៩៩៧។
របាយការណ៍​ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​ថា ​លោក ហ៊ុន សែន ​បាន​រាំ​ងស្ទះ​ការ​ប៉ុន​ប៉ង​នាំ​​អ្នក​ទាំង​ឡាយ​ដែល​ទទួល​​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​ក្រោម​របប​ខ្មែរ​ក្រហម មកកាត់​ទោស ​​ហើយ​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ចាប់​យក​ដីធ្លី​ជា​ទូទៅ​។
របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​លោក ហ៊ុន សែន ត្រូវ​បាន​រាយការណ៍​ថា មាន​​ប្រាក់​​រាប់​រយ​លាន​ដុល្លារ​ បើ​ទោះ​បី​ជា​លោក​បាន​ធ្វើ​ការ​ឲ្យ​តែ​រដ្ឋាភិបាល​កម្ពុជាមួយ​​ប៉ុណ្ណោះ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ មក»។ ដើម្បី​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​មហា​អំណាច​បរទេស ដែល​បាន​ផ្តល់​ការ​ឧបត្ថម្ភ ព្រម​ទាំង​ម្ចាស់​ជំនួយ និង​មន្រ្តី​ដទៃ​ទៀត ​​ក្នុង​ប្រទេស ត្រូវ​គាំទ្រ និង​ប្តេជ្ញា​អនុម័ត និង​អនុវត្តនូវ​​កំណែ​ទម្រង់​សំខាន់​ៗ។
របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា កំណែ​ទម្រង់​នោះ ត្រូវ​ធានា​ថា៖ «ទាំង​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​ដទៃ​ទៀត​នៅ​កម្ពុជា មិន​អាច​រំលោភ​សិទិ្ធមនុស្ស និង​លទិ្ធ​ប្រជា​ធិបតេយ្យ​ជា​លក្ខណៈ​​ប្រព័ន្ធ​ឡើយ»។
អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​​ផ្តល់​អនុសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់​ គ.ជ.ប ត្រូវ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​អាច​មាន​ឯក​រាជ្យ និង​មិន​លម្អៀង ​ហើយ​គណៈកម្មការ​នគរ​បាល កង​កម្លាំង​នគរ​បាល និងប្រព័ន្ធ​តុលាការ​ឯករាជ្យ ត្រូវ​បង្កើត​ឡើង។
របាយការណ៍​បាន​បន្ត​ថា ​យន្ត​ការ​ទាំង​នេះ​ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​នៅ​ពេល​ដែល​សម​ស្រប។​ របាយ​ការណ៍​បាន​ឲ្យ​អនុសាសន៍​ទៀត​ថា ​មន្រ្តី​យោធា ​នគរបាល និង​តុលាការ​ជាន់​ខ្ពស់​ គួរ​ត្រូវ​បាន​ហាម​ឃាត់​ មិន​ឲ្យ​កាន់​តំណែងដឹក​នាំ​ផ្លូវ​ការ ឬ​ក្រៅ​ផ្លូវ​ការ​ក្នុង​​គណបក្ស​នយោបាយ ចំណែក​ឯ​អាជ្ញា​ធរ​ គួរ​មាន​កាតព្វ​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពីករណី​រំលោភ​សិទិ្ធ​មនុស្ស ​ដោយ​មិន​លម្អៀង និង​​មាន​វិជ្ជាជីវៈ។
លោក Brad Adams នាយក​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស និង​ជា​អ្នក​និពន្ធ​របាយការណ៍ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ដែល​អម​នឹង​របាយការណ៍​ថា៖ «កម្ពុជា​ត្រូវ​ការ​កំណែ​ទម្រង់​ជា​បន្ទាន់ ដើម្បីឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​អាច​ប្រើ​ប្រាស់​សិទិ្ធ​មនុស្ស​ជា​មូល​ដ្ឋាន​ ដោយ​គ្មានការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​។ តួនាទី​របស់​ម្ចាស់​ជំនួយ​អន្តរជាតិ​មាន​សារៈ​សំខាន់​ ​ក្នុ​ងការ​ធ្វើ​ការ​ចំណុច​នេះឲ្យ​ក្លាយ​ជា​ការ​ពិត»។
លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​បដិសេធ​មិន​ឆ្លើយតប​ទៅនឹង​ការ​ចោទប្រកាន់​ថា មា​ន​មនុ​ស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​នោះ​ឡើយ ប៉ុន្តែ ​លោក​បាន​បញ្ជាក់​ថា ​រដ្ឋា​ភិបា​ល​ប្តេជ្ញា​ធ្វើកំណែ​ទម្រង់។
លោក​បាន​ថ្លែ​ង​បន្ត​ថា៖ «ប៉ុន្តែ នាយក​រដ្ឋ​មន្រ្តី​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​ប្រជាជន​មិនមែន​ដោយ​អង្គការ​សិទិ្ធ​មនុស្ស​ទេ»៕ TK

No comments: