A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 21 January 2015

Authority threatens to arrest people who protest to demand the release of land rights and political activists សមត្ថកិច្ច​គំរាម​ចាប់ខ្លួន​អ្នក​ដែល​តវ៉ា​ឲ្យ​ដោះលែង​សកម្ម​ជន​ដីធ្លី​និង​បក្សប្រឆាំង​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃអង្គារ ទី20 មករា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
សន្តិសុខ​សាលារាជធានី​ ប្រកាស​តាម​ប្រព័ន្ធ​បំពង​សំឡេង​ ឲ្យ​ក្រុម​អ្នក​តវ៉ា​ចាក​ចេញ និង​បំបែក​គ្នា​ពី​​ទី​លាន​ប្រជាធិបតេយ្យ (រូបថត៖ ​ញឹម សុខន)
​កម្លាំងចម្រុះ​របស់​រដ្ឋាភិបាល​ប្រមាណ​១០០​នាក់​នៅ​ព្រឹ​ថ្ងៃ​អង្គារ​នេះ គំរាម​ចាប់ខ្លួន​អ្នក​តវ៉ា​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​និង​សកម្មជន​បក្សប្រឆាំង ដោយ​ចោទ​ថា​អ្នក​ទាំងនោះ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​បម្រាម របស់​សាលា​រាជធានី​ភ្នំពេញ​។​
ការ​គំរាម​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រុមអ្នកតវ៉ា ប្រមាណ​ជាង​១០០​នាក់ បានដើរ​ហែ​ក្បូន​ពី​មុខ​ស្ថានទូត​អាមេរិក មក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ដំណោះស្រាយ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី និង​ដោះលែង​សកម្មជន​ដីធ្លី​១០​នាក់​រួម​ទាំង​អ្នកស្រី ទេព វ​ន្នី ផង​សកម្មជន​នយោបាយ​បក្ស​ឆាំង​៥​នាក់ និង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៤​អង្គ ។​ ​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ឃុំខ្លួន ក្រោម​បទ​ចោទ​ផ្សេងៗ​គ្នា ខណៈ​ស្ថាន​ការ​នយោបាយ​ឡើង​កំដៅ ។​
​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង គំរាម​ចាប់ខ្លួន​ជា​ញឹកញាប់ ហើយ​ដាក់​កម្លាំង​បង្ក្រាប និង​បិទផ្លូវ​មិន​ឲ្យ​ក្រុមអ្នកតវ៉ាយ​ក​ទីលាន​ប្រជាធិតេយ្យ​ធ្វើជា​ទីតាំង​សម្តែង​មតិ «​រឿង​ដីធ្លី មេត្តា​ធ្វើ​ញត្តិ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ចំពោះ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​មេត្តា​រំសាយ រំសាយ​ភ្លាម គឺ​រំសាយ​ឥឡូវនេះ សូម​ជម្រាប​ដល់​អស់លោក លោកស្រី​ដែល​ជា​អ្នកសារព័ត៌មាន​ទាំងអស់​មេត្តា​អញ្ជើញ​ចេញ​» ។​
​ក្រុមអ្នកតវ៉ា​អះអាងថា​ការ​គំរាម​របស់​អាជ្ញាធរ ហាក់​មិន​បាន​ការពារ​ប្រយោជន៍​សហគមន៍​ក្រីក្រ ដែល​គេ​រំលោភ​ដីធ្លី​នោះទេ តែ​វា​ជា​ការ​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន និង​មន្ត្រី​ខិលខូច​របស់​រដ្ឋាភិបាល​មួយចំនួន មានឱកាស​រំលោភ​យក​ដី​អ្នកភូមិ​បន្តទៀត «​ខ្ញុំ​អស់​ជម្រើស​ហើយ ។ បងប្អូន​! ខ្ញុំ​មិន​ចង់​មក​ទេ វេទនាណាស់​បងប្អូន ខ្ញុំ​ទាមទារ​តែ​យុត្តិធម៌​ទេ អត់​មាន​ប៉ះពាល់​អី​ដល់​រឿង​នយោបាយ​ឡើយ ទាមទារ​សុំ​ការរស់នៅ​ដី​ខ្មែរ ត្រូវឲ្យ​មានផ្ទះ​នៅ ផ្លូវ​ដែរ ហេតុ​អី​ខ្មែរ​ហើយ​ក៏​អត់​មាន​ដី​នៅ​ទៀត​» ។​

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ច្រាន​ចោល​សំណើរ​សុំ​របស់​តំណាង​សហគមន៍​ចំនួន​៤ ដូចជា សហគមន៍ បុរី​កីឡា តំណាង​ដោយ អ្នកស្រី​ជុំ ង៉ាន់ តំណាង​សហគមន៍​ថ្មគោល តំណាង​ដោយ អ្នកស្រី ច្រាយ ងីម និង​សហគមន៍​បឹងកក់ តំណាង​ដោយ អ្នកស្រី យ៉ោម បុប្ផា ជាដើម ដែល​សុំ​យក​ទីតាំង​ទីលាន​ប្រជាធិតេយ្យ​ធ្វើ​បាន​បាតុកម្ម​រយៈពេ​ល​១​ខែ ។​
​អ្នកស្រី យ៉ោម បុប្ផា អះអាងថា បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ មិនមែន​ជា​ច្បាប់​ទេ ហើយ​តំណាង​សហគមន៍ ដែល​ដឹកនាំ​ធ្វើបាតុកម្ម​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ក្រុង​តាម​ច្បាប់​កំណត់​ហើយ ទើប​សម្រេច​ធ្វើ​ការសម្តែង​មតិ​នៅ​ថ្ងៃនេះ ។ អ្នកស្រី​ថា «​យើង​មកនេះ គឺ​យើង​មក​ធ្វើ​ដោយ​អហិង្សា ហើយ​យើង​ដឹងថា នឹង​ប្រឈម ។ ប៉ុន្តែ​យើង​គ្មាន​ជម្រើស​ទេ ដោយសារ​យើង​ត្រូវការ​ដំណោះស្រាយ ហើយ​យើង​ត្រូវការ​គឺ​ការដោះលែង​សកម្មជន​យើង តំណាង​យើង ព្រះសង្ឃ​របស់​យើង​ដែល​ជាប់​[​ឃុំ​]​ដោយ​អយុត្តិធម៌​» ។​
​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ ដែល​តាមដាន​ករណីនេះ លោក អំ សំអាត យល់ថា​វិធានការ​ទប់ស្កាត់ អ្នក​តវ៉ា​សំណាក់​មន្ត្រី​រដ្ឋាភិបាល​នៅពេលនេះ ជា​រូបភាព​នយោបាយ ច្រើន​ជាង​ការអនុវត្ត​ច្បាប់ ។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពី​និត្យ​ឡើងវិញ ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ​ស្តីពី​សិទ្ធិ​មនុស្ស ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ថា កម្ពុជា​កំពុង​ដើរ​លើ​គន្លង​ប្រជាធិតេយ្យ ។​
​យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ា​អះអាងថា គម្រោង​ធ្វើ​បាតុកម្ម​មួយ​ខែ​នៅ​ទីលាន​ប្រជាធិតេយ្យ មិន​ទាន់​កំណត់​ថា​នឹង​បន្ត​ធ្វើ​តាម​ការគ្រោងទុក ឬ​យ៉ាងណា​នៅឡើយ​ទេ ដោយសារតែ​មាន​ការគំរាមកំហែង​ពី​កម្លាំង​រដ្ឋាភិបាល​ដូច​នៅ​ថ្ងៃនេះ ៕ 
​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

1 comment:

Anonymous said...

ពេលកូនខ្មែររស់នៅក្នុងស្រុកខ្មែរបានទៅរៀនចាំអួត