A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 January 2015

Cambodia (Hor Namhong) did not urge Thailand to respect the ICJ's verdict on Preah Vihear កម្ពុជាមិនបានជំរុញឲ្យថៃគោរពសាលដីកា ICJ ​ករណីដីទំហំ៤.៦ម៉ែត្រនៅតំបន់ប្រាសាទព្រះវិហារ​

ដោយ៖​ បូ សាវី​ | ថ្ងៃសៅរ៍ ទី17 មករា 2015, 


ក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ នៅក្រុងសៀមរាប កម្ពុជាមិនបាន​ជំរុញ​ឲ្យភាគីថៃអនុវត្ដសាលដីកា ICJ ឆ្នាំ២០១៣ ទេដោយសំអាងថា ធ្លាប់បានជំរុញរួចហើយនិងថាថៃកំពុងមានជម្លោះផ្ទៃក្នុង ។
ឆ្លើយនឹងសំណួរ VOD ក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការ​ចម្រុះសម្រាប់កិច្ចស​ហប្រតិ​បត្ដិ​ការ​​​អន្ដរជាតិ​ទ្វេភាគី កម្ពុជា-ថៃ កាលពីថ្ងៃ​ទី១៦​ខែម​ករា នៅខេត្ដសៀមរាប លោក កុយ គួង មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរមិនបានពិភាក្សាគ្នា ករណីអនុវត្ដសាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ ICJ រឿង​ដី​ទំហំ​៤.៦គីឡូម៉ែត្រក្រឡា នៅក្នុងកិច្ចប្រជុំទ្វេភាគី​នោះទេ ។ លោកបន្ដថា កន្លងមកភាគីកម្ពុជាបានលើក​ករណី​អនុវត្តសាលដីកា ICJ ​រួចហើយ​ថាទុកឲ្យភាគីថៃដោះស្រាយជម្លោះផ្ទៃក្នុងរួច​រាល់​​​សិន ហើយប្រទេសថៃកំពុងរៀបចំដំណើរការបោះឆ្នោតនា​ពេល​ខាង​​មុខ​។

កាលពីខែវិច្ឆិកាឆ្នាំ២០១៣ តុលាការយុត្ដិធម៌អន្ដរជាតិ ICJ ប្រកាសថា កម្ពុជាមានអធិបតេយ្យភាពលើដីនៅ​​ជុំ​វិញ​ប្រាសាទ​​ព្រះវិហារដូចដែល​មានចែង​ក្នុង​កថា​​​ខណ្ឌ​៩៨ ហើយ​​ថៃ​ត្រូវតែ​ដក​ចេញ​កម្លាំង​ទ័ពនិង​ឆ្មាំ​ទាំងអស់​ចេ​ញ​​​ពី​​​ប្រាសាទ​ព្រះវិហារ ។ ​ប៉ុន្ដែមកពេលនេះយោធាថៃ នៅតែបន្ដបោះទីតាំងលើដីទំហំ៤.៦គីឡូមែត្រក្រឡាក្បែរ​តំបន់ប្រ​សាទ​ព្រះវិហារ​ដដែល ។
ជម្លោះ​រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារបាន​កើតឡើងនៅ​ឆ្នាំ​២០០៨ ​បន្ទាប់ពី​អន្តរជាតិ​ទទួល​​ស្គាល់ប្រាសាទព្រះវិហារជាបេតិ​ក​ភ័ណ្ឌ​ពិភពលោក ។ ការផ្ទុះ​អាវុធនោះ​បាន​ធ្វើឲ្យ​ខូច​ខាតតួ​​ប្រា​សាទ​ខ្លះៗ និង​កងទ័ព​មួយចំនួន​រងរបួស និង​ស្លាប់​៕
សូមសរសេរមកលោក​ បូ សាវី តាមរយៈ savy@vodhotnews.com 

1 comment:

Anonymous said...

These incompetent administration in all branch bare in mind that any problem with neighbors in both side of the country don't need to have serious problem to solve , they want to keep that way for a political reason, stabilize the balance of the political situation or resolution in the country . they can take advantage from this situation by blaming to their adversary and proclaim to Khmer people that their administration just occupy to solve the border problem in a tense situation crisis . Another way they scare to talk about this or incapacitate to sit down and deal with their adversaries neighbors one for all . or we can said, they want to keep this disease alive , to balance the trick of giving free land border to their million years friend Yuon .