A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 January 2015

Interior Minister Sar Kheng denies Cambodia bans demonstrations លោក ស ខេង បដិសេធ​ការ​ចោទ​ថា​កម្ពុជា​ដាក់​បម្រាម​លើ​បាតុកម្ម​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី21 មករា 2015, 

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​កន្លង​ទៅ​
រដ្ឋមន្រ្តី​ក្រសួ​ងមហាផ្ទៃ និង​ជា​នាយក​រដ្ឋមន្រ្តីស្តីទី លោក ស ខេង នៅ​ថ្ងៃ​ពុធនេះ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​​របស់​អ្នក​រាយការណ៍ពិសេស​​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូរិយា ស៊ូ​ប៊ែ​ឌី​ថាអាជ្ញាធ​រ​កម្ពុជា​​មិន​បាន​ហាមឃាត់​ការ​ធ្វើ​បាតុកម្ម​នោះទេ។​
គេហទំព័រ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ចុះផ្សាយ​ជំនួប​រវាង​លោក ស ខេង និង​លោក ស៊ូ​ប៊ែឌីថា​លោក ស ខេង បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនមានការហាមឃាត់ក្នុងការធ្វើបាតុកម្មនោះទេ ហើយកន្លងមកក៏មានការជជែក​គ្នា​ជាមួយ​អង្គ​ការក្រៅ​​រដ្ឋាភិបាល​មួយចំនួនដែលទាមទារធ្វើបាតុកម្ម។ លោក​ស ខេង បញ្ជាក់​​ថា​ក្រសួងមិន​ហាម​ឃាត់​ក្នុង​ការ​ធ្វើបាតុកម្មទេ ប៉ុន្តែរាល់ការធ្វើបាតុកម្មត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាល ឬក៏អាជ្ញាធរដែនដី។

ក្រោយ​ពី​ជំនួប​ ​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី បាន​ថ្លែង​ថា​លោក​បាន​លើកឡើង​ពី​បញ្ហា​និទណ្ឌភាព​ក្នុង​ករណី​​បាញ់​សម្លាប់​​ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។​​ លោក​បន្ត​ថា​លោក​ក៏​បាន​ពិ​ភាក្សា​ពី​ការកែទម្រង់​ការបោះឆ្នោត និង​បញ្ហា​សង្គម​ជាច្រើន​ទៀត​ផង​ដែរ ដែល​រួមមាន​ទាំង​ករណី​ជន​ភៀសខ្លួន​ម៉ុង​តា​ញ៉ា ករណី​ឃុំ​ខ្លួន​ព្រះសង្ឃ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី។
ពាក់ព័ន្ធនឹងបញ្ហានិទណ្ឌភាពវិញ លោក ស ខេង បាន​គូសបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យបញ្ចប់បញ្ហា និទណ្ឌ​​ភាព ហើយកន្លងមកនេះដែរ ជនល្មើសជាច្រើន ដែលព្យាយាមគេចខ្លួន ត្រូវបានយើងយកមកផ្ដន្ទាទោស។
​លោក ស៊ូ​ប៊ែ​ឌី មាន​ប្រសាសន៍ថា​លោក​ទទួលបាន​ការឆ្លើយ​តប​ដែល​មាន​ភាពស្មោះត្រង់ ហើយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​​ផ្ដល់​នូវ​ព័ត៌មាន​មាន​សារៈប្រយោជន៍​មួយចំនួន​ដល់​រូប​លោក៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: