A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 January 2015

Kem Sokha: Hun Sen's regime is the worst regime in Cambodia លោក កឹម សុខា៖ របប​លោក ហ៊ុន សែន អន់​ជាង​របប​ណាៗ​ទាំង​អស់

កឹម សុខា ៦២០
អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្វាគមន៍​អ្នក​គាំទ្រ​ដែល​ចូល​រួម​ក្នុង​វេទិកា​បក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា ២០១៥។
RFA/Morm Moniroth
មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន គឺ​បាន​បំផ្លាញ​អ្វីៗ​គ្រប់​យ៉ាង​របស់​ជាតិ ក្នុង​នោះ​ដោយ​រួម​ទាំង​ដី ព្រៃ​ឈើ និង​មច្ឆាជាតិ​ជាដើម។ បន្ថែម​ពី​លើ​នេះ​ទៀត គ្រប់​សម័យកាល និង​ស្ទើរ​គ្រប់​របប ពុំ​មាន​របប​ណា​មួយ​ដែល​អន់​ជាង​ការ​ដឹកនាំ​ក្នុង​អាណត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី​ឡើយ។
ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​កាន់​តែ​អួអាប់​ទៅៗ ហើយ​មើល​ខុស​​ចំពោះ​រដ្ឋាភិបាល​ឲ្យ​ក្លាយ​ជា​សត្រូវ​ទៅ​វិញ។
កម្ដៅ​នយោបាយ ការ​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​រវាង​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ទាំង​ពីរ​នៅ​ពេល​នេះ ហាក់​ផ្ទុះ​ឡើង​វិញ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ជា​ហូរហែ​កន្លង​ទៅ​របស់​លោក ហ៊ុន សែន ថា គួរ​ប្រើប្រាស់​រដ្ឋ​សភា​ដើម្បី​ជជែក​ដេញដោល​រក​ខុស​ត្រូវ ជាជាង​ដើរ​និយាយ​នៅ​តាម​ទី​សាធារណៈ​ក៏ដោយ។
ថ្វី​បើនៅ​ពេល​នេះ ថ្ងៃ​ឃោសនា ឬ​យុទ្ធនាការ​បោះឆ្នោត មិន​ទាន់​បាន​ចាប់​ផ្ដើម​ក្តី ក៏​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ហាក់​កំពុង​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​តែ​រៀងៗ​ខ្លួន​ទៅ​ហើយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដៀមដាម ឌឺដង​ឲ្យ​គណបក្ស​ប្រឆាំង​រាល់​ពេល​មាន​វេទិកា​សាធារណៈ​ម្តងៗ។ ចំណែក​គណបក្ស​ប្រឆាំង​​វិញ ក៏​មិន​អន់​ណាស់​ដែរ ក្នុង​ការ​ឆ្លើយ​​តប ជាពិសេស​ចំណុច​ខ្វះ​ចន្លោះ​រឿង​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ។

លោក កឹម សុខា អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា នៅ​ក្នុង​វេទិកា​សាធារណៈ នា​សង្កាត់​ព្រែកលៀប ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា បាត់បង់​ស្ទើរ​គ្រប់​វិស័យ​ក្នុង​កណ្ដាប់​ដៃ​នៃ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស លោក​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​បុគ្គល​ដែល​ដឹកនាំ​អន់​ជាង​គេ បើ​ប្រៀបធៀប​ក្នុង​របប​មុនៗ ដែល​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​ត្រូវ​បាត់បង់ និង​បណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ម្ដង​ហើយ​ម្ដង​ទៀត មិន​ចេះ​ចប់​មិន​ចេះ​ហើយ ក្នុង​រយៈពេល ៣​ទសវត្សរ៍​កន្លង​ទៅ​នេះ។
លោក កឹម សុខា ចំអក​ឲ្យ​លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​លោក​ប្រហែល ១​ពាន់​នាក់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាយ​រាជ​រាជធានី​ភ្នំពេញ ថា លោក ហ៊ុន សែន ពុំ​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ឲ្យ​រីកចម្រើន​ដូច​អរិយ​ប្រទេស​ដទៃ​ឡើយ ក្រៅ​ពី​ដឹកនាំ​តាម​របៀប​ដដែលៗ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ៖ «សំឡេង»។
ការ​ថ្លែង​សារ​នយោបាយ​របស់​លោក កឹម សុខា អំពី​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​នេះ ហាក់​អន្ទង​ចិត្ត​អ្នក​គាំទ្រ​សម្បើម​ណាស់​ក្នុង​ពិធី​នោះ។ មនុស្ស​ម្នាក់ៗ ញញឹម ហើយ​ស្រែក​បន្ទរ​តាម​ក្រោយ​យ៉ាង​កង​រំពង​ពេញ​វេទិកា។
បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី យល់​ឃើញ​ថា សារ​នយោបាយ​របស់​លោក កឹម សុខា គឺ​គ្រាន់​តែ​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​​នយោបាយ​អួអាប់ និង​ការ​យល់​ខុស​របស់​សាធារណជន​មក​លើ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ជម្នះ​​គ្រប់​ឧបសគ្គ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ដើម្បី​នាំ​មក​នូវ​សន្តិភាព​សម្រាប់​​ប្រទេស​ជាតិ​ទម្រាំ​មាន​ថ្ងៃ​នេះ៖ «សំឡេង»។
លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត ចាត់​ទុក​ថា ការ​ថ្លែង​សារ​នយោបាយ​ណា​មួយ​របស់​មេដឹកនាំ​គណបក្ស គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្នុង​ពិភព​លោក ពោល​គឺ​ពុំ​មាន​អ្វី​ទាស់​ខុស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​យន្តការ​ក្នុង​ការ​បណ្ដុះ​ស្នូល​នៃ​សេរីភាព​បញ្ចេញ​មតិ​ថែម​ទៀង​ផង។ លោក​បញ្ជាក់​ថា មិន​ខុស​គ្នា​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ បើ​ប្រៀប​ធៀប​នឹង​របប​មុនៗ ដែល​ដឹកនាំ​ហើយ​មាន​កំហុស​នោះ។ បើ​ទោះ​ជា​បែប​ណា លោក​ទទួល​ស្គាល់​ថា សព្វថ្ងៃ​ពិត​ជា​មាន​បញ្ហា ហើយ​បាន​បន្ត​ចាក់ស្រេះ​ក្រោម​គោលនយោបាយ​ពិត​មែន៖ «សំឡេង»។
លោក អ៊ូ វីរៈ ចាត់​ទុក​ថា ជា​ទម្លាប់​ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នក​នយោបាយ​តែង​ប្រើប្រាស់​វេទិកា​ដើម្បី​រិះគន់​ចំណុច​ខ្សោយ​របស់​គួរ​បដិបក្ខ​ក្នុង​ការ​ដណ្ដើម​ប្រជាប្រិយភាព៕

No comments: