A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 January 2015

Kem Sokha says the opposition party will develop human resources outside of the party to lead the country លោក កឹម សុខា ថាគណបក្ស​រៀបចំ​ធនធាន​មនុស្ស​ពី​មជ្ឈដ្ឋានខាង​ក្រៅដើម្បី​ដឹកនាំប្រទេស​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី13 មករា 2015, 

អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា
អនុប្រធាន​រដ្ឋ​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក កឹម សុខា ថ្លែងថាគណបក្ស​ប្រឆាំង​កំពុង​តែ​រៀប​ចំ​ធនធាន​មនុស្ស​មក​ពីមជ្ឈដ្ឋាន​ខាង​ក្រៅ​ ដើម្បី​ត្រៀម​ខ្លួន​​ដឹក​នាំ​ប្រទេស​នៅ​អាណត្តិ​ទី​០៦​​ក្រោយ​នេះ។​
លោក កឹម សុខា លើក​ឡើង​បែ​បនេះ​នៅ​ក្នុង​កម្មវិធី​តុ​មូល​របស់​វិទ្យុអាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៣​ខែ​មករា ឆ្នាំ​២០១៥​នេះ។​
លោក កឹម សុខា មានប្រសាសន៍ថា​ក្រោយ​ពី​ការ​បញ្ចប់កិច្ច​ការ​​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ដែល​នឹង​បញ្ចប់​នៅ​ចុង​ខែ​កុម្ភៈឆ្នាំ២០១៥នេះ គណបក្ស​សង្រ្គោះជាតិ​នឹង​កែ​ទម្រង់​កម្មវិធី​នយោបាយ​របស់​ខ្លួន រៀប​ចំ​យុទ្ធ​​សាស្រ្ត ​និង​រចនាសម្ព័ន្ធដោយ​ប្រជា​ធិបតេយ្យ។ លោក​បន្ត​ថា​គណបក្ស​សង្រ្គោះជាតិ​​ក៏នឹង​ពង្រឹង​ធនធាន​មនុស្ស​នៅ​ក្នុង​គណបក្ស​ ហើយ​នឹង​រក​ធនធាន​មនុស្ស​ពី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ ដើម្បី​ត្រៀម​ខ្លួន​ដឹក​នាំ​ប្រទេស។​ លោក​បញ្ជាក់​ថា​«ក្រៅ​ពី​យើង​រៀ​បចំ​សារនយោបាយ គុណតម្លៃ​កម្មវិធីនយោបាយ រចនាសម្ព័ន្ធ គឺយើង​ត្រូវ​ការ​រៀបចំធនធានមនុស្ស ។ គណបក្ស​សង្រ្គោះជាតិ​សំខាន់​ណាស់ ដែល​យើងផ្តោ​ត​ទៅ​ការ​ត្រៀម​ធនធានមនុស្ស ព្រោះ​យើង​ឈាន​ទៅដឹកនាំប្រទេស។ ហើយធនធាន​មនុស្ស​ដែល​យើ​ងត្រូវ​ធ្វើ​ មិន​មែនយើង​​យក​តែ​អ្នក​បម្រើ​គណបក្ស​សង្រ្គោះជាតិ។… យើង​ត្រូវ​ការ​មជ្ឈដ្ឋាន​ក្រៅ​ទាំងអស់ ដើម្បីយើង​ត្រៀម​ខ្លួន​ដឹក​នាំ​ប្រទេស។ សូម្បីមន្រ្តីរាជការ កង​កម្លាំង​ប្រដាប់​អាវុធដែល​កំពុង​បម្រើ​រដ្ឋាភិបាលបច្ចុប្បន្ន នៅពេល​ដែលគណបក្ស​សង្រ្គោះជាតិ​យើង​ឈ្នះ​ឆ្នោត​ គឺ​យើង​នឹង​រៀប​ចំឲ្យ​​អ្នក​ទាំងអស់នោះ​មក​ចូលរួម​ជាមួយយើង​ ប៉ុន្តែមិន​មែន​បម្រើ​​បក្ស​ បម្រើបុគ្គល ក្រុម​មេដឹកនាំដូចបច្ចុប្បន្ន​  គឺ​បម្រើ​ជាតិ បម្រើ​ប្រជាពល​រដ្ឋ...​»​

លោក កឹម សុខា បន្ត​ថាសម្រាប់​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៨ ​គណបក្ស​សង្រ្គោះជាតិ​នឹង​ទទួល​បាន​អាសនៈ​បន្ថែម​ទៀត​លើស​ពី​៥៥អាសនៈ ដោយ​សារ​មាន​កំណែ​ទម្រង់​គជប និង​ការ​ទទួល​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​បង្ហាញ​គោល​នយោបាយដ​ល់​ប្រជាជន។​​
សូម​រំ​ឭ​ក​ថា ក្នុង​ការឃោសនាបោះឆ្នោត​អណត្តិ​ទី៥ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​៧​ចំណុច​ក្នុង​នោះ​រួមមានការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​១​០០០០០០​រៀល ចាប់ពី​ថ្នាក់​ក្រោម​ឡើងទៅ និង​ផ្តល់​ប្រាក់​សង្គមកិច្ច​ដល់​ចាស់ៗ​ចាប់ពី​អាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន​ប្រាក់៤០០០០​រៀល​៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: