A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 January 2015

Nhiek Bun Chhay says Prime Minister Hun Sen did not intervene for the return of Prince Ranariddh to lead Funcinpec លោក​ញឹក​ ប៊ុន​ឆៃ ថា ការ​យាង​ត្រឡប់​របស់​សម្តេច​ក្រុម​ព្រះ​ពុំ​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ទេ

​លោក​ញឹក ប៊ុនឆៃ​ បានថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​កាល​ពីម្សិល​មិញ​។ រូប​ថត ហេង ជីវ័ន​
​លោក​ញឹក ប៊ុនឆៃ​ បានថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​កាល​ពីម្សិល​មិញ​។ រូប​ថត ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ ហ៊្វុន​ស៊ិន​ប៉ិច ឲ្យ​ដឹង ថា ការ​យាង​មក​គង់​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ក្នុង​ខែ​មករា​នេះ​ ដោយ​មិន​មាន​អន្តរាគមន៍​ណាមួយ​ពី​នាយក​រដ្ឋមន្ត្រី​ឡើយ ប៉ុន្តែ​កើត​ចេញ​ពី​ឆន្ទៈ​អ្នក​រាជា​និយម ចង់​រួប​រួមគ្នា​ឡើង​វិញ ចៀស​វាង​ការ​វាយ​​ប្រហារ​គ្នា ដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​ ២០១៨ នាពេល​ខាង​មុខ។
លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ កាល​ពី​ម្សិល​មិញថា ពេល​ទទួល​ព័ត៌មាន​នៃ​ការ​យាង​ត្រឡប់​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ លោក​ហ៊ុន សែន​បាន​សាទរតាម​ទូរស័ព្ទ​មក​លោក​ផ្ទាល់ និងមក​ថ្នាក់​ដឹកនាំ​គណបក្ស​ ប៉ុន្តែ​មិន​មាន​ការ​អន្តរាគមន៍​ផ្សះផ្សា​ពី​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ក្រៅ​ពី​ថ្នាក់​ដឹក​នាំ​ ហ៊្វុន​ស៊ិន​ប៉ិច​ ចង់​បាន​ការ​រួប​រួម​គ្នា។
លោកថា ៖ «សម្តេច​ហ៊ុនសែន រីក​រាយ និង​បាន​ជ្រាប ហើយ​សម្តេច​ម៉ែ និង​ព្រះមហាក្សត្រ​ក៏​ជ្រាប​ដែរ។ បំណង​របស់​យើង​មាន២​ គឺ​ចង់​ឲ្យ​អ្នក​រាជានិយម​ រួម​គ្នា​ជា​ធ្លុង​មួយ​ និង​មិន​ចង់​ឲ្យ​អ្នក​រាជានិយម​វាយ​ប្រហារគ្នា​ទៅវិញ​ទៅមក»។
លោកញឹក ប៊ុនឆៃ ហាក់​មិន​ហ៊ាន​ទស្សន៍​ទាយ​ពី​ជោគ​ជ័យ​ប៉ុន​ណា​នោះ​ឡើយ ក្រោយ​ការ​ជួប​បែកៗ របស់​ក្រុម​​រាជា​និយម​មួយ​នេះ តែ​ថា ជា​សញ្ញា​វិជ្ជមាន គឺ «សញ្ញា​លេខ​បូក» សម្រាប់​គណបក្ស ហើយ​ក៏មាន​ទាំង​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដែល​ធ្លាប់​ជា​អតីត​ ហ៊្វុន​ស៊ិន​ប៉ិច​ អាច​នឹង​វិល​មក​វិញ។

សូមរំឭក​ផងដែរ​ថា ក្រោយ​ពី​ចាក​ចេញ​ពី​បក្ស​អស់​រយៈពេល​ ៨​ឆ្នាំ សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ដែល​ធ្លាប់​ប្រកាស​ជំហរ​ថា​មិន​ចូល​ធ្វើ​នយោបាយ​ទៀត​ទេនោះ​ បាន​សម្រេច​ព្រះ​ទ័យ​ជា​ផ្លូវ​ការ​វិល​ត្រឡប់​ចូល​ធ្វើ​ជា​ប្រធាន​គណបក្ស​ ហ៊្វុន​ស៊ិន​ប៉ិច​ឡើង​វិញ​ ក្រោយ​ពី​ព្រះ​​អង្គ​ទទួល​បាន​លិខិត​របស់​គណបក្ស​ ហ៊្វុន​ស៊ិន​ប៉ិច អញ្ជើញ​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​ប្រធាន​បក្ស​វិញ​នៅ​ថ្ងៃ​ទី១ ខែ​មករា​។
សម្តេច​ក្រុម​ព្រះនរោត្តម រណឫទ្ធិ ពុំ​អាច​ទាក់​ទង​បាន​ទេ ប៉ុន្តែ យោង​តាម​ព្រះ​រាជ​លិខិត​របស់​ព្រះ​អង្គ​ចុះថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៥ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ទទួល​​រួច​ហើយ​នូវ​លិខិត​របស់​​សម្តេច និង​ឯក​ឧត្តម ចុះថ្ងៃ​ទី​០១​ ខែ​មករា ឆ្នាំ​២០១៥ ស្តីពី​ការ​យាង​ខ្ញុំ​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។
ខ្ញុំ​មាន​មហា​កិត្តិយស​ និង​សេចក្តី​រីករាយ​ យល់​ព្រម​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​តាម​សំណើ​របស់​សម្តេច និង​ឯក​ឧត្តម​ ដើម្បី​បន្ត​ដឹក​នាំ​គណបក្ស​យើង​ឡើង​វិញ»។
ការ​យាង​វិល​ត្រឡប់​មកវិញ​របស់ សម្តេច​ ក្រុម​ព្រះនរោត្តម​ រណឫទ្ធិ ត្រូវ​បាន​អ្នក​វិភាគ​នយោ​បាយ​ លោក ​បណ្ឌិត​ សុខ​ ទូច​ យល់​ថា​ការ​វិល​ត្រឡប់​របស់​សម្តេច​ក្រុម​ព្រះ​យាង​ចូល​ទៅ​កាន់​ឆាក​នយោបាយ​គឺ​វា​យឺត​ពេល​បន្តិច​ ពីព្រោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មចាស់​បន្តិច​ទៅ​ហើយ​ ហើយ​បច្ចុប្បន្ន​នេះ​ឋានៈ​របស់​ព្រះ​អង្គ​សើ្ម​នឹង​នាយក​រដ្ឋ​មន្ត្រី​ទៅ​ហើយ​ក្នុង​នាម​ព្រះ​អង្គ​​មាន​តួនាទី​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ។
ព្រះ​អង្គ​ក៏​បាន​សន្យាថា នឹង​ឈប់​ធ្វើ​នយោបាយ​ដែរ​ ដូច្នេះ​មិន​ដឹង​ថា​ព្រះ​អង្គ​ចង់​បាន​ស្អី​ឲ្យ​ប្រាកដ?
លោក​បាន​ថ្លែង​ថា៖ «ដោយ​សារ​តែ​ជំហរ​មិន​ច្បាស់​របស់​ព្រះ​អង្គ​ហ្នឹងហើយ​ បាន​ប្រជាពលរដ្ឋ​បាត់​បង់​ជំនឿ»។
គួរបញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា​ ឆ្នាំ ២០១៤ សម្តេច​ក្រុមព្រះ នរោ​ត្តម រណឫទ្ធិ បាន​បង្កើត​គណបក្ស​​ថ្មីមួយ មានឈ្មោះ​ថា «សង្គម​រាស្ត្រ​រាជាធិបតេយ្យ»។
អតីតនាយករដ្ឋ​មន្ត្រីទី១ នៅ​ក្រោយ​ការ​បោះ​​ឆ្នោតជាតិ​ឆ្នាំ ១៩៩៣ ដែល​អស់​​អំណាច​អង្គ​នេះ ត្រូវ​បាន​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​ធ្វើ​បក្ស​ប្រហារ ទម្លាក់​​ចេញ​ពី​ប្រធាន​បក្ស​កាល​ពីឆ្នាំ ២០០៦៕

No comments: