A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 25 January 2015

Opposition party and civil society concerned about the suspension of talks on electoral reforms បក្ស​ប្រឆាំង​នឹង​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​ផ្អាក​ការ​ចរចា​ការងារ​បោះ​ឆ្នោត

ប៊ិន ឈិន គួយ ប៊ុនរឿន ៦២០
ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​ស្ដីពី​ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Vann Vichar
គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​ព្រួយបារម្ភ ចំពោះ​ការ​សុំ​ផ្អាក​កិច្ចពិភាក្សា កំណែទម្រង់​ការបោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​ពេលវេលា​កំណត់​កាន់តែ​ជិត​មកដល់។តែ​គណបក្ស​កាន់អំណាច​ថា អវត្តមាន​ការ​ជជែក​មួយ​សប្ដាហ៍​នេះ មិន​ប៉ះពាល់​ដំណើរការ​ពិភាក្សា​ទេ។
ការ​ព្រួយបារម្ភ​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល កើ​ឡើង​ភ្លាមៗ​នៅ​ពេល​ដែល​ក្រុមការងារ​ចរចា កែទម្រង់​ការបោះឆ្នោត​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា បាន​សុំ​ផ្អាក​កិច្ច​ចរចា ដោយ​សំអាង​ហេតុផល​ថា ពុំ​មាន​ពេលវេលា​សមស្រប​អោយ​ពួកគេ​ចូល​រួម​បាន។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ថា ក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជា ឲ្យ​ដឹង​ថា​មូល​នៃ​ការ​អាក​ខាន​នេះ ព្រោះ​មន្ត្រី​គណបក្ស​ប្រជាជន​រវល់​ធ្វើ​សមាជ​បក្ស និង​លោក ប៊ិន ឈិន ប្រធាន​ចរចា​គណបក្ស​ប្រជាជន មាន​ភារៈ​ផ្ទាល់ខ្លួន។ លោក គួយ ប៊ុនរឿន មិន​យល់​ទាស់​ចំពោះ​សុំ​ផ្អាក​នេះ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​ក្រុមការងារ​ទាំងពីរ ពន្លឿន​ការងារ​ដើម្បី​ឲ្យ​ចប់​សព្វគ្រប់​ដូច​ការ​គ្រោង​ទុក៖ «យើង​ឃើញ​ថា​ពេលវេលា​កាន់តែ​ខើច​ហើយ។ យើង​សង្ឃឹមថា នៅ​ខែ​កុម្ភៈ​ក្រុមការងារ​នឹង​បញ្ចប់​ការងារ​នេះ»។

ប្រធាន​ក្រុម​ចរចា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍ ប្រាប់​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២៣ ខែ មករា ថា ពេញ​មួយ​សប្ដាហ៍​ក្រោយនេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ចូលរួម​ប្រជុំ​ទេ ព្រោះ​ជាប់រវល់​ការងារ​បក្ស និង​ភារៈ​ផ្ទាល់ខ្លួន។
ការ​សុំ​ផ្អាក​បណ្ដោះអាសន្ន​នេះ​ដែរ គឺ​ស្រប​ពេល​ប្រមុខ​គណបក្ស​នយោបាយ ទាំងពីរ​ថ្លែង​សារ​នយោបាយ​ខ្លាំងៗ ឌឺដង​ដាក់គ្នា រហូត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​មិន​ខ្វល់​ពី​ការចរចា​កែទម្រង់​ការបោះឆ្នោត។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រំ សុខា បញ្ជាក់​ថា ការ​អាក់ខាន​ជួប​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ព្រោះ គណបក្ស​មន្ត្រី​គណបក្ស​ប្រជាជន រវល់​ធ្វើ​ការងារ​សំខាន់ និង​ហេតុផល​មួយទៀត ក្រុម​ជំនាញ​បច្ចេកទេស​បោះឆ្នោត របស់​ប្រទេស​ជប៉ុន ត្រូវ​ជួប​មន្ត្រី​បច្ចេកទេស​នៃ​គណបក្ស​ទាំងពីរ​ដើម្បី​ផ្ដល់​ជា​គំនិត។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មាន​ឆន្ទៈ បញ្ចប់​ការងារ​នេះ​នៅមុន​ដំណាច់ខែ​កុម្ភៈ ស្របតាម​កិច្ចព្រមព្រៀង​នយោបាយ គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃ​ទី​២២​ខែ​កក្កដា៖ «ខ្ញុំ​គិត​ថា​ពេល​ចូល​ធ្វើ​ការ​វិញ ពួកគេ​នឹង​បង្កើន​ការ​ជួប​គ្នា​ឲ្យ​បាន​មួយ​សប្ដាហ៍​បួន​ដង»។
លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព យល់ថា ការ​ផ្អាក​នេះ គឺ​មន្ត្រី​គណបក្ស​នយោបាយ យក​ពេល​ទៅ​ពិភាក្សា​គ្នា ជាមួយ​ថ្នាក់​ដឹក​ដើម្បី​សុំ​មតិយោបល់​បន្ថែម។
ប៉ុន្តែ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel)។ លោក​មានប្រសាសន៍ថា ការ​ផ្អាក​នេះ​អាច​ប៉ះពាល់​ផែនការ​កំណែ​ទម្រង់ការ​បោះឆ្នោត ខណៈ​ដែល​ពេលវេលា​កាន់តែ​កៀក​មកដល់​ទៅ​ហើយ​នោះ។ ដូច្នេះ លោក គល់ បញ្ញា ទាមទារ​ឲ្យ​ក្រុមការងារ​បក្ស​ជួប​គ្នា​ឲ្យ​បាន​ច្រើន​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ និង​ត្រូវ​ធ្វើ​ការ​សង​ថ្ងៃ​ដែល​មិនបាន​ជួប​គ្នា៖ «ធម្មតា​ការ​វ​រល់​យើង​ជៀស​ស​មិន​ផុត​ទេ។ ប៉ុន្តែ​យើង​មាន​ផែនការ​របស់​យើង​នឹង​បញ្ចប់​វា នៅមុន​ដំណាច់ខែ​កុម្ភៈ»។
ក្រុម​ចរចា​កំណែ​ទម្រង់ការ​បោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ តែងតែ​ជួប គ្នា​មួយ​សប្ដាហ៍​ពីរ​ដង​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ នា​មន្ទីរ​រដ្ឋសភា។ ក្រុមការងារ​បាន​ធ្វើ​ដល់​ជំ​ពួក​៨ និង​២៧​មាត្រា ដោយមាន​ចំណុច​ខ្លះ​ពួកគេ​នៅ​ខ្វែងគំនិត​គ្នា​រួមមាន៖ រយៈពេល​ឃោសនា ការ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត កម្រិត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ តួនាទី របស់​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ជាពិសេស​នោះ ចុងក្រោយ គឺ​ខ្លឹមសារ​នៃ​ច្បាប់ រឹតត្បិត​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល រិះគន់​លើ​គោលនយោបាយ របស់​គណ​បក្ស​ក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ថា​ប្រសិន​ចាំបាច់ ក្រុមបច្ចេកទេស​អាច​ជួប គ្នា​ក្នុង​មួយ​សប្ដាហ៍​បី​ថ្ងៃ ទៅតាម​ការ​ជាក់ស្ដែង៕

1 comment:

Anonymous said...

what the meaning of talk because when talk it look agree each other but soon after it turn 360 degree and I see cnrp look not to good because Hun sen close all the door and It may be Hun Sen going to Jail more cnrp if every thing won't go Hun Sen way .you don't believe it. you can wait and see.