A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 11 January 2015

Sam Rainsy claims there is no division among CNRP supporters in overseas លោក សម រង្ស៊ី អះអាងថាមិន​មាន​បែកបាក់​អ្នកគាំទ្រ​នៅ​ក្រៅប្រទេស​ទេ​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី11 មករា 2015 |

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពេល​កន្លងមក
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយសមុទ្រនៅ​តែ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ខណៈ​មាន​ការរិះគន់​ច្រើន​ថា បក្ស​នេះ​កំពុង​បែកបាក់​ផ្ទៃក្នុង​ទាំង​នៅក្នុង​ និងក្រៅ​ប្រទេស​នោះ ​។​
លោក សម រង្ស៊ី ថ្លែង​បែប​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​បំពេញ​បេសកកម្ម​នៅ​អឺរ៉ុប​មួយរ​យៈមក​ ។ លោក​ថាប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ នៅ​តែ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​គណបក្ស​នេះ​ជា​ក្តីសង្ឃឹម និង​ជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ ។​
ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​សួរ​លោក សម រង្ស៊ី ថាហេតុអ្វី​បាន​ជា​ដក​លោក​ស្រី ឡាក់ សុភាព ចេញពី​តួនាទី​គណៈកម្មាធិកា​នាយក​របស់​គណបក្ស​មួយ​នេះ លោក​ឆ្លើយ​យ៉ាងខ្លី​ថា មិន​ចាប់​អារម្មណ៍​និង​ការលើកឡើង​របស់​លោក​ស្រី ​ឡាក់ ​សុភាព​ នោះ​ទេ «​ខ្ញុំ​ចាប់​អារម្មណ៍​អ្វី​ដែល​ជា​ការពិត និង​មាន​ប្រយោជន៍» ​។​

កាល​ពី​ថ្មីៗ​នេះលោកស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​លេខា​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបានប្រធាន​គណៈកម្មាធិការ​វិន័យរបស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឫទ្ធិ សម្រេច​ដក​តំណែង​លោក​ស្រី​ចេញ​ពី​បក្ស បន្ទាប់ពី​ស្ត្រី​រូប​នោះ​ចោទថាបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​បែកបាក់​ផ្ទៃក្នុង និង​ទទួល​ប្រាក់​ពី​បក្ស​កាន់​អំណាច​ប្រមាណ​២០ ទៅ​៤០​លាន​ដុល្លារ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ ។ នៅពេល​នោះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិក៏​បាន​បដិសេធថា មិន​មាន​បែកបាក់​ផ្ទៃក្នុង​នៅក្រៅ ​និង​ក្នុង​ប្រទេសដូច​ការលើក​ឡើង​របស់លោកស្រី ឡាក់ សុភាព​នោះ​ទេ ​៕
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

អាមេបោក កុហក់ហើយកុហក់មិនឈប់

មានតែមួយក្តាប់តូចប៉ុណ្ណោះនៅគាំទ្្រ

គួេឳយអស់សំណើចដែរ